អ្នកទទួលភ្ញៀវ
ចំណាត់ថ្នាក់ការងារ: ៣ (អ្នកសម្របសម្រួល)
រាយការទៅកាន់: ប្រធានផ្នែកហរិញ្ញវត្ថុ
ក្រុមការងារ: ប្រត្តិបត្តការ
បរិយាយទូទៅនៃមុខតំណែង
សិល្បៈខ្មែរអមតៈ កំពុងស្វែងរកមុខតំណែងអ្នកទទួលភ្ញៀវម្នាក់ ដើម្បីទទួលស្វាគមន៍អតិថិជន និងភ្ញៀវដែលមកកាន់ការិយាល័យរបស់យើង។ អ្នកនឹងទទួលខុសត្រូវ ក្នុងការផ្តល់ការណែនាំដល់ភ្ញៀវទៅកាន់ផ្នែកផ្សេងៗនៅក្នុងការិយាល័យ ការទាក់ទងបុគ្គលិកនឹងភ្ញៀវ ការឆ្លើយទូរស័ព្ទ ទទួលសារអេឡិចត្រូនិច និងការចែកចាយសំបុត្រ។ លើសពីនេះអ្នកត្រូវទទួលខុសត្រូវលើការងារការិយាល័យ និងកិច្ចការនានា ក៏ដូចជាធ្វើការងារជាមួយ ជំនួយការរដ្ឋបាល និងសន្តិសុខ។
ដើម្បីទទួលបានជោគជ័យក្នុងតួនាទីនេះ អ្នកនឹងត្រូវការជំនាញទំនាក់ទំនង ក៏ដូចជាសមត្ថភាពក្នុងការប្រើកម្មវិធី Microsoft Office ដូចជា Word និង Excel ជាដើម។ មានអាទិភាពសម្រាប់អ្នកធ្លាប់មានបទពិសោធន៍ជាអ្នកទទួលភ្ញៀវ។
- ស្វាគមន៍ ភ្ញៀវដោយអាកប្បកិរិយាល្អ
- ជូនដំណឹងឱ្យបុគ្គលិកដឹងពីភ្ញៀវដែលមកដល់ និងជូនភ្ញៀវទៅកាន់ការិយាល័យបុគ្គលិក
- ជួយថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅកន្លែងធ្វើការ ដូចជាការត្រួតពិនិត្យសីតុណ្ហភាព ឬត្រួតពិនិត្យអត្ថសញ្ញាណប្រសិនចំបាច់។
- ជួយការងាររដ្ឋបាល រួមមានការថតចម្លង ការបោះពុម្ព ការរៀបចំសំបុត្រសម្រាប់ផ្ញើចេញទៅគោលដៅ។
- រៀបចំបន្ទប់ប្រជុំ និងបណ្តុះបណ្តាល ដូចជាត្រូវប្រាកដថាបានសម្អាត ហើយឧបករណ៍ត្រូវបានរៀបចំ អាហារសម្រន់ និងភេសជ្ជៈណាមួយដែលត្រូវការ។
- រក្សាទុកឯកសារឲ្យបានល្អតាមកន្លែងរក្សាទុកឯកសារ
- ធ្វើការងារជាមួយ ជំនួយការរដ្ឋបាល និងសន្តិសុខដើម្បីរក្សាការិយាល័យឱ្យដំណើរការដោយរលូន
- ជួយសម្របសម្រួលការធ្វើដំណើរសម្រាប់បុគ្គលិក រួមទាំងការកក់សំបុត្រឡានក្រុង រៀបចំឡានឯកជន ឬជួលឡាន និងទាក់ទងភ្នាក់ងារទេសចរណ៍សម្រាប់ការកក់ជើងហោះហើរ ឬធ្វើការជាមួយភ្នាក់ងារសម្រាប់ទិដ្ឋាការ។
- ជួយក្នុងការបកប្រែខ្មែរ-អង់គ្លេស និងសម្របសម្រួលជាមួយក្រុមហ៊ុនបកប្រែសម្រាប់គម្រោងធំជាងនេះនៅពេលចាំបាច់។
- តាមដានស្តុកសម្ភារៈការិយាល័យ និងធ្វើការបញ្ជាទិញនៅពេលចាំបាច់។
- ជួយសម្របសម្រួលព្រឹត្តិការណ៍ (ឧ. ការប្រជុំ ឬការសម្តែង) នៅខាងក្រៅការិយាល័យតាមតម្រូវការទូទៅ
- ចូលរួមប្រជុំជាក្រុមជាប្រចាំ
- រួមចំណែកក្នុងការកសាងបរិយាកាសការងារ រួសរាយ និងបរិយាកាសការងារសកម្ម
- ចូលរួមសកម្មភាពការងាររបស់ក្រុមការងារនៅពេលណាដែលចាំបាច់
- មានបទពិសោធន៍ផ្នែករដ្ឋបាល ផ្នែកជំនួយការ ឫជំនាញដែលពាក់ព័ន្ធ
- មានទំនាក់ទំនងល្អ មានភាពបត់បែន និងអត់ធ្មត់ក្នុងការងារ
- ស្គាល់ពីនីតិវិធីគ្រប់គ្រងការិយាល័យ
- មានជំនាញគ្រប់គ្រងពេលវេលាល្អ
- អាចចូលរួមចំណែកជាវិជ្ជមានក្នុងក្រុម ជួយការងារផ្សេងៗតាមតម្រូវការ
- ធ្វើការភាសាអង់គ្លេស - អាចអាន និងសរសេរអ៊ីមែលជាភាសាអង់គ្លេស និងឆ្លើយការហៅទូរស័ព្ទសាមញ្ញជាភាសាអង់គ្លេស។
- ចេះភាសាខ្មែរស្ទាត់ (អាន សរសេរ និងនិយាយ)