with Aloha Learning Center
អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ (អ.ប.ស) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា និងត្រូវបានបង្កើតឡើងក្នុងគោលបំណង លើកកម្ពស់ជីវភាពរស់នៅរបស់ កុមារកំព្រា និង កុមារងាយរងគ្រោះព្រមទាំងសិស្សានុសិស្សក្រីក្រី តាមរយៈការផ្តល់កន្លែងស្នាក់នៅបណ្តោះអាសន្ន ការអប់រំ និង ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
បច្ចុប្បន្នអង្គការ អ.ប.ស ត្រូវការជ្រើសរើស បុគ្គលិកដែលមានសមត្ថភាព ៣នាក់ដើម្បើបំពេញការងារពេញម៉ោងនៅស្នាក់ការរបស់អង្គការដែលស្ថិតនៅ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុខតំណែងនេះសម្រាប់វេនយប់
បេក្ខជន-បេក្ខនារី ដែលចាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេបមានបិទរូបថត ៤x៦ ចំនួន១សន្លឹក លិខិតចំណាប់អារម្មណ៍ និងឯកសារពាក់ព័ន្ធផ្សេងៗមកកាន់ស្នាក់ការអង្គការ អ.ប.ស ដែលមានការិយាល័យ ឬតាមរយៈអ៊ីម៉ែល ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង ឱ្យបានមុនថ្ងៃផុតកំណត់។ មានតែបេក្ខជន-បេក្ខនារីដែលបានជាប់ក្នុងបញ្ជីសម្រាំងប៉ុណ្ណោះ នឹងត្រូវទទួលការអញ្ជើញតាមរយៈទូរស័ព្ទមកចូលរួមសម្ភាសន៍។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈទូរស័ព្ទ។