with Cambodian Food and Service Workers’ Federation (CFSWF)
សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា គឺជាសហព័ន្ធឯករាជ្យនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧។ សហព័ន្ធ គឺធ្វើការងារក្នុងការចងក្រងកម្មករដើម្បីបង្កើតសហជីព ដើម្បីជំរុញអោយមាននូវភាពប្រសើរឡើងនូវលក្ខខណ្ឌការងារ សុខភាពសុវត្ថិភាពនៅកន្លែងការងារ និងចូលរួមជម្រុញឱ្យមាននូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិកម្មករ លុបបំបាត់អំពើហឹង្សា ការបៀតបៀត និងសមភាពយេនឌ័រ។ សហព័ន្ធមានក្រុមគោលដៅជាកម្មករ មកពីកម្មករនិយោជិតផ្នែកសេវាកម្មកម្សាន្ត កម្មករនិយោជិតផ្នែកសេវាទូទៅ និង កម្មករនិយោជកផ្នែកភេសជ្ជៈនិងចំណីអាហារ។ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
សហព័ន្ធនិងជ្រើសរើសមន្ត្រីក្នុងមុខដំណែងខាងលើនេះ ដោយមន្ត្រីត្រូវចូលរួមចែករំលែកនូវទស្សនះវិស័យ បេសកម្ម និងគុណតំលៃរបស់សហព័ន្ធ រួមទាំងគោលនយោបាយពាក់ព័ន្ធនានា និងបំរើការងារពេញម៉ោង នៅការិយាល័យរាជធានីភ្នំពេញ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើ CV និង Cover letter មកកាន់សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា តាមអាសយដ្ឋានឬ អ៊ីម៉ែលដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។ យើងខ្ញុំនឹងធ្វើការទាក់ទងទៅចំពោះបេក្ខជនដែលជាប់ក្រោយពីការដាក់ពាក្យដើម្បីធ្វើការណាត់សម្ភាសន៍។បេក្ខជានារី សកម្មជន និងថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ត្រូវបានលើកទឹកចិត្ត ជាអាទិភាពក្នុងការជ្រើសរើស និងសម្ភាសន៍។