BongThom.com

Scan to see job detail

គណនេយ្យករ

with Vearakna Cash

BTDC-ID: 15088

Closing Date:

Announcement Description

We are looking for qualified candidate to fill for the position below.

Announcement Positions

គណនេយ្យករ

Workplace Circumstances
  • Environment: N/A
  • Languages: N/A
  • Location: Siemreap Province
Position Circumstances
  • Career Category: Accounting
  • Schedule:Full-time
  • Salary: N/A
Position Summary
Duties & Responsibilities:
  • ការងារ​គណនេយ្យ​៖
  • ក្នុងនាម​ជា​គណនេយ្យករ​ អ្នកមាន​ការទទួលខុសត្រូវ​នៅ​ក្នុង​ការរៀបចំ​បញ្ជី​រគណនេយ្យ​ ធ្វើ​ផែនការ​ថវិកា​រ និង​កត់ត្រា​រាល់​ព័ត៌មាន​ហិរញ្ញវត្ថុ​ផ្សេង​ៗ របស់ក្រុមហ៊ុន​ឲ្យទាន់ពេលវេលា​ និង​ត្រឹមត្រូវ​។
  • ភារៈ​កិច្ច​សំខាន់​ៗ នៅ​ក្នុង​ការងារ​គណនេយ្យ​មាន​ដូច​ខាងក្រោម​៖
  • កត់ត្រា​រាល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ប្រចាំថ្ងៃ​របស់ក្រុមហ៊ុន​ ចូលក្នុង​ប្រព័ន្ធ​គណនេយ្យ​របស់ក្រុមហ៊ុន​ និង​ចូលក្នុង​បញ្ជី​រផ្សេងទៀត​ ដែល​ក្រុមហ៊ុន​បាន​កំណត់​។
  • ផ្ទៀងផ្ទាត់​កំណត់​ត្រា​ហិរញ្ញវត្ថុ​ជាប្រចាំ​ ដើម្បី​ធានា​ថា​កំណត់​ត្រា​ទាំងនោះ​ត្រឹមត្រូវ​ និង​មាន​បច្ចុប្បន្នភាព​។
  • គ្រប់គ្រង​និង​កត់ត្រា​សាច់ប្រាក់​ក្នុង​ដៃ​និង​ក្នុង​ធនាគារ​ និង​ប្រតិបត្តិការ​ដែល​ពាក់ព័ន្ធ​។
  • រៀបចំ​វិក័យប័ត្រ​ចំណាយ​គ្រប់​ប្រភេទ​ និង​រៀបចំ​ការ​ស្នើ​រសុំទូទាត់​ចំណាយ​មក​នាយក​ប្រតិបត្តិ​ ដើម្បី​ទូទាត់​ចំណាយ​ឲ្យទាន់ពេលវេលា​។
  • សហការ​ជាមួយ​ផ្នែក​ឥណទាន​ ដើម្បី​ប្រមូល​លុយ​ពី​អថិតិជន​ និង​កត់ត្រា​ចំណូល​ឲ្យទាន់ពេលវេលា​។
  • រៀបចំ​ថវិកា​រ សម្រាប់​ការ​ចំណាយ​លើស​កម្ម​ភាព​ផ្សេង​ៗ របស់ក្រុមហ៊ុន​។
  • រៀបចំ​ ទុកដាក់​ និង​គ្រប់គ្រង​រាល់​ឯកសារ​ហិរញ្ញវត្ថុ​ទាំងអស់​របស់ក្រុមហ៊ុន​ (ទាំង​ឯកសារ​ Hard Copies និង​ឯកសារ​អេឡិច​ត្រូនិក) និង​ធ្វើ​ Backup ឯកសារ​ទាំងអស់​ទៅ​ក្នុង​ប្រព័ន្ធ​ Backup របស់ក្រុមហ៊ុន​ឲ្យបាន​ទៀងទាត់​។
  • សម្របសម្រួល​ការងារ​ផ្សេង​ៗ ជាមួយ​ផ្នែក​ពន្ធ​ដា​ និង​ផ្នែក​សវនកម្ម​។
  • រៀបចំ​ និង​ធ្វើការ​ផ្ទៀងផ្ទាត់​បញ្ជី​រជាប្រចាំ​(Bank Reconciliation) និង​រាយការ​ជូន​នាយក​ប្រតិបត្តិ​ចំពោះ​បញ្ហា​ផ្សេង​ៗ ដែល​បាន​រក​ឃើញ​ ព្រមទាំង​ផ្ដល់​យោបល់​សម្រាប់​ដោះស្រាយ​។
  • ធ្វើ​របាយការណ៍​គណនេយ្យ​(P&L, Balance Sheet, Cashflow, Portfolio Update) ជាប្រចាំ​ជួន​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​។
  • ផ្ដល់​យោបល់​ សំណើ​រផ្សេង​ៗ មក​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​ ធ្វើការ​កែលំអ​រ និង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​គណនេយ្យ​ និង​ហិរញ្ញវត្ថុ​របស់ក្រុមហ៊ុន​។
  • ការងារ​រដ្ឋបាល​៖
  • ភារៈ​កិច្ច​សំខាន់​ៗ នៅ​ក្នុង​ការងារ​រដ្ឋបាល​មាន​ដូច​ខាងក្រោម​៖
  • រៀបចំ​ ចាត់ចែង​សម្ភារៈ​ការិយាល័យ​(តុ​ កៅអី​ កុំ​ព្យួទ័រ ម៉ាស៊ីន​ព្រី​ន។ល។)ឲ្យបាន​ត្រឹមត្រូវ​ និង​រៀបចំ​បញ្ជី​រសារពើ​ពន្ធ​លើស​ម្ភារៈ​ការិយាល័យ​ទាំងនេះ​ ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​ឲ្យបាន​ជាប្រចាំ​។
  • រៀបចំ​ ចាត់ចែង​ លើការប្រើប្រាស់​ ការ​ផ្គត់ផ្គង់​សម្ភារៈ​ការិយាល័យ​(Office Supplies) ឲ្យបាន​ត្រឹមត្រូវ​។
  • រៀបចំ​ប្រតិទិន​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​សម្រាប់​ក្រុមហ៊ុន​ ការ​ឈប់​សម្រាក​របស់​បុគ្គលិក​កិច្ចសន្យា​ការងារ​របស់​បុគ្គលិក​ និង​សម្របសម្រួល​ការងារ​បុគ្គលិក​ផ្សេងទៀត​។
  • សម្របសម្រួល​ការងារ​ទំនាក់ទំនង​សាធារណៈ​ ការងារ​ជាមួយ​អាជ្ញាធរ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ៗ ដើម្បី​សម្រួល​ប្រតិបត្តិការ​របស់ក្រុមហ៊ុន​។
  • ចុះ​ត្រួតពិនិត្យ​អចល​នៈ​ទ្រព្យរបស់​ក្រុមហ៊ុន​ជាប្រចាំ​ និង​ធ្វើ​របាយការណ៍​បច្ចុប្បន្នភាព​ជូន​នាយក​ប្រតិបត្តិ​។
  • អនុវត្ត​ការងារ​រដ្ឋបាល​ផ្សេងទៀត​ដែល​ចាំបាច់​ដើម្បី​ធានា​ប្រសិទ្ធិភាព​នៅ​ក្នុង​ការិយាល័យ​ និង​ប្រតិបត្តិការ​របស់ក្រុមហ៊ុន​។
Requirements:
  • មាន​បរិញ្ញា​ប័ត្រ​ ឬ បរិញ្ញា​ប័ត្រ​រង​ផ្នែក​គណនេយ្យ​ ឬសញ្ញាប័ត្រ​ជំនាញ​ប្រហាក់ប្រហែល​។
  • មាន​បទពិសោធន៍​លើការងា​រគណនេយ្យ​យ៉ាងតិច​៣ឆ្នាំ​។
  • យល់​ដឹង​ពី​ប្រតិបត្តិការ​តាម​ធនាគារ​។
  • មាន​បទពិសោធន៍​ និង​ចេះ​ប្រើ​បា្រស់​កម្មវិធី​គណនេយ្យ​(QuikBooks)។
  • បើ​មាន​បទពិសោធន៍​ការងារ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​។
  • មាន​ជំនាញ​ផ្នែក​ទំនាក់ទំនង​ អត់ធ្មត់​ មានការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ មានគំនិត​ច្នៃប្រឌិត​ និង​ការ​ធ្វើការងារ​ជា​ក្រុម​។
  • បើកំពុង​រស់នៅ​ ឬធ្វើការ​នៅ​ខេត្ត​សៀមរាប​ស្រាប់​កាន់តែ​ប្រសើរ​។
 

How to Apply

បេក្ខជន​ដែល​ចាប់អារម្មណ៍​ សូម​ផ្ញើ​រប្រវត្តិ​រូប​សង្ខេប​(CV)ជា​ភាសា​អង់គ្លេស​ ឬខ្មែរ​ តាម​រយ​ E-mail ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​ ឲ្យបាន​មុន​ថ្ងៃ​ផុត​កំណត់​។

មានតែ​បេក្ខជន​ដែលជា​ប់នៅ​ក្នុង​បញ្ជី​រជ្រើសរើស​ប៉ុណ្ណោះ​ នឹង​ត្រូវ​បាន​ទាក់ទង​សម្រាប់​ការ​ធ្វើការ​សម្ភាស​។

 

Contact Details

Contact Name
  •  Vearakna Cash
 
Email