BongThom.com

Scan to see job detail

សេចក្តីប្រកាស ស្វែងរក ក្រុមហ៊ុន សិប្បកម្ម ឬក្រុម/អ្នកម៉ៅការសាងសង់រោងសិប្បកម្មឥដ្ឋអេកូ នៅក្នុងសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ

with Fisheries Action Coalition Team

BTDC-ID: 14493

Closing Date:

Announcement Description

អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ (FACT) ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០០ និង​បាន​ចុះបញ្ជី​ជាមួយ​ ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​២០០៣។ អង្គការ​ FACT បង្កើត​ឡើងក្នុ​ងគោលបំណង​លើក​កម្ពស់​ការ​អភិរក្ស​ធនធាន​ជលផល​ និង​ជីវៈ​ចម្រុះ​ និង​លើក​កម្ពស់​ស្ថានភាព​រស់នៅ​របស់​ប្រជា​នេសាទ​នៅ​ប្រទេសកម្ពុជា​ តាម​រយះ​ការ​ពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ ។

អង្គការ​ FACT សូម​អញ្ជើញ​ ក្រុមហ៊ុន​ សិប្បកម្ម​ ឬក្រុម​/អ្នក​ម៉ៅការ​សាងសង់​ឃ្លាំង​ ឬរោង​សិប្បកម្ម​ផលិត​ឥដ្ឋ​អេកូ ដែល​កែច្នៃ​ពី​សំណល់​ផ្លាស់​ស្ទិច​នេះ​ដែល​មាន​បទពិសោធន៍​ ទាក់ទង​នឹង​ការ​សាងសង់​អាគារ​ ឬឃ្លាំង​ធំ​ៗ ដើម្បី​ចូលរួម​ដាក់ពាក្យ​ដេញថ្លៃ​ ដោយ​បំពេញ​ឯកសារ​ និង​ភ្ជាប់​ឯកសារ​ដែល​បញ្ជាក់​ពី​ ភាព​ស្រប​ច្បាប់​ (បើជា​ស្ថាប័ន​/ក្រុមហ៊ុន​) បទពិសោធន៍​ការងារ​ជាក់​ស្តែង​នៅ​សហគមន៍​នៅ​ជុំវិញ​បឹងទន្លេសាប​ និង​គុណសម្បត្តិ​របស់​ស្ថាប័ន​/ក្រុមហ៊ុន​ ឬអ្នក​ម៉ៅការ​របស់​ខ្លួន​ ដើម្បី​ធ្វើការ​វាយ​តម្លៃ​ក្នុង​ការ​ទទួល​សិទ្ធិ​សាងសង់​រោង​សិប្បកម្ម​ ឬឃ្លាំង​ស្តុ​ក ដែល​មាន​ព៌តមានលម្អិត​នៅ​ក្នុង​ទម្រង់​ឯកសារ​សម្រង់​តម្លៃ​។

រោង​ ឬឃ្លាំង​សិប្បកម្ម​ឥដ្ឋ​អេកូនេះ​ ដែល​ត្រូវ​បាន​សាងសង់​ឡើង​ ដើម្បី​ជួយ​សម្រួល​ដល់​សហគមន៍​មូលដ្ឋាន​ និង​លើក​កម្ពស់​ជីវភាព​របស់​ពួកគាត់​ តាមរយៈ​លក់​ផលិតផល​ឥដ្ឋ​អេកូ ដែល​កែច្នៃ​ពី​សំណល់​ប្លា​ស់ស្ទិច​ ទៅជា​ឥដ្ឋ​សម្រាប់​សំណង់​ អាគារ​ ផ្សេង​ៗ និង​ជាពិសេស​ដើម្បី​រួមចំណែក​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​បញ្ហា​បរិស្ថាន​ តាមរយៈ​ការ​កាត់បន្ថយ​សំណល់​ផ្លា​ស្ទី​ចនៅ​ទី​សាធារណៈ​ ការ​បំពុល​ ពី​សំណល់​ ។

Bid Components

សេចក្តីប្រកាស ស្វែងរក ក្រុមហ៊ុន សិប្បកម្ម ឬក្រុម/អ្នកម៉ៅការសាងសង់រោងសិប្បកម្មឥដ្ឋអេកូ នៅក្នុងសមាគមសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ

  • Category: Invitation for Bids
  • Location: Siemreap Province

ទីតាំង​សាងសង់​៖

រោង​សិប្បកម្ម​ ឬឃ្លាំង​ស្តុ​កកាកសំណល់​ ចំនួន​១កន្លែង​ ដែល​ស្ថិតនៅ​ ក្នុង​សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​។

ព័ត៌មាន​ទាក់ទង​នឹង​រោង​សិប្បកម្ម​ឥដ្ឋ​អេកូ៖

  • អាគារ​ ឬរោង​សិប្បកម្ម​ ចំនួន​ ១ ខ្នង​ធ្វើអំពី​សសរ​ដែក​ មាន​ទំហំ​ទទឹង​១២ម៉ែត្រ​xបណ្តោ​យ ២០ម៉ែត្រ​ (កម្ពស់​ ៦ ម៉ែត្រ​) និង​មាន​ដំបូល​ប្រក់​ពី​ស័ង្កសី​ និង​មាន​សំ​យ៉ា​បស័ង្កសី​ ប្រវែង​១.៥ម៉ែត្រ​ព័ទ្ធជុំវិញ​
  • មាន​បន្ទប់ទឹក​ ចំនួន​ ១ ដែល​ត្រូវ​សាងសង់​ក្នុង​រោង​សិប្បកម្ម​។
  • មាន​រោង​បាយ​ចំនួន​ ១
  • មាន​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​ចំនួន​ ១

Bidder Eligibility

Submission Requirements

ឯកសារ​ត្រូវ​ដាក់​ចូលរួម​ក្នុង​ការ​ដេញថ្លៃ​៖

  • លិខិត​ (យ៉ាង​ច្រើន​ ២ទំព័រ​) ពន្យល់​ពី​បទពិសោធន៍​ការងារ​ និង​សមាសភាព​ជំនាញ​/ក្រុម​ចូលរួម​ក្នុង​ការ​សាងសង់​របស់​ខ្លួន​ ។ សូម​ជូន​ភ្ជាប់​មក​ជាមួយ​នូវ​ព័ត៌មាន​កុង​ធនាគារ​ (ឈ្មោះ​ និង​លេខ​គណនេយ្យ​) របស់​ប្រធាន​ក្រុមហ៊ុន​ ឬប្រធាន​ក្រុម​/អ្នក​ម៉ៅការ​។ លិខិត​ ត្រូវ​មាន​ចុះហត្ថលេខា​ (និង​បោះត្រា​ បើ​មាន​) ពី​ប្រធាន​ក្រុមហ៊ុន​ ឬម្ចាស់​សិប្បកម្ម​ ឬប្រធាន​ក្រុម​/អ្នក​ម៉ៅការ​។
  • តារាង​សម្រង់​តម្លៃ​ ដោយមាន​ការ​បញ្ជាក់​ពី​ប្រភេទ​នៃ​ការ​ចំណាយ​នីមួយ​ៗ ជាក់លាក់​ ដូចជា​ថ្លៃ​ពលកម្ម​ ថ្លៃ​ដែក​ (តាម​ប្រភេទ​ និង​ខ្នាត​) និង​ការ​ចំណាយ​ផ្សេង​ៗទៀត​ ជាដើម​ (អាច​ស្នើសុំ​ទម្រង់​ពី​យើងខ្ញុំ​បាន​ ឬប្រើប្រាស់​ទម្រង់​ខ្លួន​)។
  • ឯកសារ​បញ្ជាក់​ពី​ផ្លូវច្បាប់​របស់ក្រុមហ៊ុន​ ឬសិប្បកម្ម​ រួម​ទាំង​ អត្តសញ្ញាណប័ណ្ណ​របស់​ម្ចាស់ក្រុមហ៊ុន​ ឬសិប្បកម្ម​ បើជា​ក្រុមហ៊ុន​ ឬសិប្បកម្ម​ (ច្បាប់​ថត​ចម្លង​)។
  • អត្តសញ្ញាណប័ណ្ណ​ និង​សៀវភៅ​ស្នាក់​នៅ​ របស់​ប្រធាន​ក្រុម​/អ្នក​ម៉ៅការ​
  • ឯកសារ​ភស្តុតាង​ បញ្ជាក់​ពី​ពិសោធន៍​ការងារ​របស់​ខ្លួន​ ដូចជា​កិច្ចសន្យា​ការងារ​ របាយការណ៍​ (ច្បាប់​ថត​ចម្លង​) និង​រូបថត​ ជាដើម​ ។
  • ឯកសារ​ផ្សេង​ៗ (បើ​មាន​) ។

បែបបទ​ក្នុង​ការ​ដាក់ពាក្យ​៖

ក្រុមហ៊ុន​ សិប្បកម្ម​ ឬក្រុម​/អ្នក​ម៉ៅការ​ បើ​មាន​ចំណាប់អារម្មណ៍​ អាច​ដាក់​ឯកសារ​នានា​ ដូច​បាន​រៀបរាប់​នៅ​ក្នុង​ចំណុច​ លេខ​ ៥ខាងលើ​ តាមរយៈ​៖

ទី​១.អាសយដ្ឋាន​ការិយា​លក​ណ្តាយ​របស់​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​៖

ដោយ​ដាក់​ឯកសារ​ដេញថ្លៃ​ទាំងអស់​ នៅ​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ (បើជា​ក្រុមហ៊ុន​ ឬសិប្បកម្ម​ សូម​ប្រើស្រោម​សំបុត្រ​របស់ក្រុមហ៊ុន​ ឬសិប្បកម្ម​ និង​បោះត្រា​របស់​ស្ថាប័ន​ នៅត្រង់​ចំណុច​បិទ​ បើ​មាន​) រួចហើយ​សូម​សរសេរ​អាសយដ្ឋាន​របស់​អង្គការ​ FACT នៅ​លើស្រោម​សំបុត្រ​ សរសេរ​ថា​៖

សម្រង់​តម្លៃ​សាងសង់​រោង​សិប្បកម្ម​ឥដ្ឋ​អេកូ នៅ​ក្រុង​សៀមរាប​ គោរព​ជូន​ អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​

ទី​២. អ៊ី​ម៉ែ​ល៖

សូម​ផ្ញើ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​ (ដូច​បាន​រៀបរាប់​នៅ​ក្នុង​ចំណុច​ទី​៥ខាងលើ​) ដោយ​ដាក់​ចំណងជើង​អ៊ី​ម៉ែ​លថា​ “Quotation for Eco-bricks warehouse construction in Siem Reap” មកកាន់​អាសយដ្ឋាន​អ៊ី​ម៉ែ​លដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។

សម្រាប់​ការ​ទំនាក់ទំនង​ ឬសំនួរ​ផ្សេង​ៗ៖ សូម​ធ្វើការ​ទាក់ទង​តាមរយៈ​អាសយដ្ឋាន​ ឬ លេខទូរស័ព្ទ​/តេឡេក្រាម​៖ ០១២ ២២៨ ១៨៤ ឬ email ។

សម្រាប់​ព័ត​មាន​បន្ថែម​ សូម​ចុច​ Attachment ខាងក្រោម​៖

 
Attachment
 

Contact Details

Office Address
  •  #57Z, St. 430, Sangkat Phsar Daeum Thkov, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  •  Fisheries Action Coalition Team (FACT)
 
Phone
 
Email