បុគ្គលិកផ្នែកលក់, និង អ្នកបើកបររថយន្ត

with Population Services International Cambodia
This job has already passed the closing date
Job Announcement

BTDC-ID: 14391
Closing Date:

Announcement Positions

Announcement Description

អង្គការ​ ភី​ អេស អាយ​ ប្រចាំ​កម្ពុជា​ ត្រូវការ​ជ្រើសរើស​បុគ្គលិក​ជា​ជនជាតិ​ខ្មែរ​សំរាប់​មុខតំណែង​ដូច​ខាងក្រោម​៖

Announcement Positions

បុគ្គលិកផ្នែកលក់ (1 Position)

Position Summary

ប្រភេទ​កិច្ចសន្យា​ការងារ​: មិនមាន​ថេរ​វេលា​កំណត់​។

ប្រាក់ខែ​និង​អត្ថប្រយោជន៍​៖

  • ប្រាក់​លើកទឹកចិត្ត​លើការលក់​ប្រចាំខែ​
  • មាន​ប្រាក់ខែ​ទី​ ១៣
  • ប្រាក់​សន្សំ​ជូន​ (Provident Fund)
  • ប្រាក់​ឧបត្ថម្ភ​វេជ្ជសាស្ត្រ​ប្រចាំខែ​ (Medical allowance)
  • ប្រាក់​ឧបត្ថម្ភ​សំរាប់​ការ​សំរាលកូន​
  • ធានា​រ៉ាប់រង​សុខភាព​ និង​អាយុជីវិត​សំរាប់​និយោជិត​
  • ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ក្រុម​គ្រួសារ​និយោជិត​
  • បេឡា​ជាតិ​សន្តិសុខ​សង្គម​ NSSF (ទាំង​សុខភាព​និង​គ្រោះថ្នាក់​)
  • ប្រាក់​អតីតភាព​ការងារ​/ប្រាក់​បំណាច់​តាមច្បាប់​ការងារ​នៅ​កម្ពុជា​
  • ទទួល​បានការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ និង​បុណ្យជាតិ​ផ្សេង​ៗតាមច្បាប់​ការងារ​។
Expectations - Duties, Responsibilities
  • បុគ្គលិកផ្នែកលក់ (Sales Representative) មានតួនាទីចែកចាយ និងផ្សព្វផ្សាយរាល់ ផលិតផលរបស់អង្គការ PSI/C ត្រូវតែមានគ្រប់ទីកន្លែងទៅតាម ច្រកបែងចែកដែលបានកំណត់ ដោយអង្គការ​ ​PSI /C។
  • បុគ្គលិកផ្នែកលក់ (Sales Representative) នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងផ្នែក ទីផ្សារ ហើយដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្កើនប្រាក់ចំណូល និងចែកចាយផលិតផលរបស់អង្គការ​PSI/C​​ឱ្យកាន់តែទូលំទូលាយ ដោយបំពេញនូវចន្លោះខ្វះខាតទៅក្នុងតំបន់ដែលមិនទាន់មានផលិតផលរបស់អង្គការ PSI/C។
Requirements - Skills, Qualifications, Experience
  • បញ្ចប់ការ​សិក្សាបរិញ្ញបត្រ​ផ្នែកជំនួញឬទីផ្សារកាន់តែប្រសើរ។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលមានកំរិតសិក្សាចាប់ពីមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប) ឡើងទៅក៏អាចដាក់ពាក្យបាន។
  • មានបទពិសោធន៍ការងារយ៉ាងតិច១ឆ្នាំក្នុងការលក់ និងចែកចាយកាន់តែប្រសើរ។
  • មានសមត្ថភាព​សម្រប​សម្រួល និង​​ដោះស្រាយបញ្ហាជាមួយ អតិថិជន។
  • ចេះធ្វើផែនការលក់ និងគ្រប់គ្រងការងារដែលបានកំណត់អោយ ទៅតាមគោលដៅចែកចាយ និងធ្វើការចែកចាយឱ្យបានទាន់ពេល។
  • អាច​ប្រើប្រាស់​ភាសាអង់​គ្លេសបានកាន់តែប្រសើរ។
  • ស្គាល់ច្បាស់ពីទីតាំងភូមិសាស្ត្រ ទៅតាមតំបន់។
  • ប្រសិនបើមានប័ណ្ណបើកបរត្រឹមត្រូវនិងអាចបើកបរយានយន្ត បានកាន់តែប្រសើរ។
  • អាចធ្វើការ និងធ្វើដំណើរទៅតាមបណ្ដាខេត្តផ្សេងៗបាន។
  • ចេះប្រើបាស់កម្មវិធី Ms. Office ហើយអាចប្រើបាស់អ៊ីម៉ែលបាន។
  • រួសរាយរាក់ទាក់ ស្មោះត្រង់ និង អត់ធ្មត់នឹងការងារ។
 
 

អ្នកបើកបររថយន្ត (4 Positions)

Position Summary

ប្រភេទ​កិច្ចសន្យា​ការងារ​: មិនមាន​ថេរ​វេលា​កំណត់​

ប្រាក់ខែ​និង​អត្ថប្រយោជន៍​៖

  • ប្រាក់ខែ​មានការ​ប្រកួតប្រជែង​ខ្ពស់​
  • ប្រាក់​លើកទឹកចិត្ត​លើការលក់​ប្រចាំខែ​
  • មាន​ប្រាក់ខែ​ទី​ ១៣
  • ប្រាក់​សន្សំ​ជូន​ (Provident Fund)
  • ប្រាក់​ឧបត្ថម្ភ​វេជ្ជសាស្ត្រ​ប្រចាំខែ​ (Medical allowance)
  • ប្រាក់​ឧបត្ថម្ភ​សំរាប់​ការ​សំរាលកូន​
  • ទទួល​បានឱកាស​សិក្សា​រៀនសូត្រ​
  • ធានា​រ៉ាប់រង​សុខភាព​ និង​អាយុជីវិត​សំរាប់​និយោជិត​
  • ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ក្រុម​គ្រួសារ​និយោជិត​
  • បេឡា​ជាតិ​សន្តិសុខ​សង្គម​ NSSF (ទាំង​សុខភាព​និង​គ្រោះថ្នាក់​) និង​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​
  • ប្រាក់​អតីតភាព​ការងារ​/ប្រាក់​បំណាច់​តាមច្បាប់​ការងារ​នៅ​កម្ពុជា​
  • ទទួល​បានការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ និង​បុណ្យជាតិ​ផ្សេង​ៗតាមច្បាប់​ការងារ​។
Expectations - Duties, Responsibilities
  • មុខងារ និងទំនួលខុសត្រូវសង្ខេប៖
  • អ្នកបើកបររថយន្ត មានតួនាទីក្នុងការដឹកជញ្ជូនផលិតផលរបស់អង្គការ PSI/C ទៅតាមច្រកបែងចែកដែលបានកំណត់។ អ្នកបើកបររថយន្តត្រូវថែរក្សាយានយន្ត និងធានាថាកំណត់ត្រាឯកសារចេញចូលត្រូវបានគ្រប់គ្រង និង បែងចែក។
  • អ្នកបើកបររថយន្តទទួលខុសត្រូវចំពោះការត្រួតពិនិត្យកន្លែងស្តុក ដែលទទួលបាន និងបញ្ជូនពីបុគ្គលិកផ្នែកលក់ (Sales Representative) ជួយក្នុងការរៀបចំស្តុក យករបស់របរទាំងអស់ផ្ទុកក្នុងឡានដឹកទំនិញ។
  • អ្នកបើកបររថយន្តនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងផ្នែកលក់ និង ទីផ្សារ ព្រមទាំងផ្នែកឃ្លាំង ហើយដើរតួនាទីយ៉ាងសំខាន់ដើម្បីបង្កើនប្រាក់ ចំណូល និងចែកចាយផលិតផលរបស់អង្គការ​PSI/C​​ឱ្យកាន់តែទូលំ ទូលាយ ដោយបំពេញនូវចន្លោះខ្វះខាតទៅក្នុងតំបន់ ដែលមិនទាន់មាន ផលិតផលរបស់អង្គការ PSI/C។
Requirements - Skills, Qualifications, Experience
  • លក្ខខ័ណ្ឌជ្រើសរើស:
  • មានកំរិតសិក្សាចាប់ពីមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឡើងទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • មានបទពិសោធន៍ក្នុងការបើកបរយ៉ាងតិច២ឆ្នាំនិងមានប័ណ្ណ​បើកបរដែលមានសុពលភាព។អ្នកដែលមានប័ណ្ណបើកបរ ប្រភេទ “គ” កាន់តែប្រសើរ
  • មានជំនាញក្នុងការជួសជុលរថយន្តថ្នាក់មូលដ្ឋាន និងចេះ សរសេររបាយការណ៍
  • អាច​ប្រើប្រាស់​ភាសាអង់​គ្លេសបានកាន់តែប្រសើរ
  • អាចធ្វើការ និងធ្វើដំណើទៅតាមបណ្ដាខេត្តផ្សេងៗបាន
  • ចេះប្រើបាស់កម្មវិធី Ms. Office ហើយអាចប្រើបាស់អ៊ីម៉ែល បានកាន់តែប្រសើរ
  • រួសរាយរាក់ទាក់ ស្មោះត្រង់ និង អត់ធ្មត់នឹងការងារ
 

How to Apply

សូម​បំពេញ​នូវ​ ទម្រង់​ពាក្យសុំ​បម្រើ​ការងារ​ ហើយ​ភ្ជាប់​ជាមួយ​នូវ​ប្រវត្តិរូប​សង្ខេប​រួច​ផ្ញើ​រទៅកាន់​ email ឬ ការិយាល័យ​ធនធានមនុស្ស​ (CV and cover letter only) ដែល​មាន​អាសយដ្ឋាន​ដូចដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត​មាន​ទំនាក់ទំនង​។ Please reference the position applying to with Subject: បុគ្គលិក​ផ្នែក​លក់​, អ្នកបើក​បររថយន្ត​។មានតែ​បេក្ខជន​ដែលជា​ប់ shortlist តែប៉ុណ្ណោះ​នឹង​ត្រូវ​បាន​ទំនាក់ទំនង​ដើម្បី​សម្ភាសន៍​។ បេក្ខភាព​ជាស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​ដើម្បី​ដាក់ពាក្យ​។

ថ្ងៃ​ផុត​កំណត់​នៃ​ការ​ដាក់ពាក្យ​៖ មិនមាន​កាល​កំណត់​រហូត​ទាល់តែ​រើស​បាន​គ្រប់​ចំនួន​។

ប្រាក់ខែ​និង​អត្ថប្រយោជន៍​៖

  • ប្រាក់​លើកទឹកចិត្ត​លើការលក់​ប្រចាំខែ​
  • មាន​ប្រាក់ខែ​ទី​ ១៣
  • ប្រាក់​សន្សំ​ជូន​ (Provident Fund)
  • ប្រាក់​ឧបត្ថម្ភ​វេជ្ជសាស្ត្រ​ប្រចាំខែ​ (Medical allowance)
  • ប្រាក់​ឧបត្ថម្ភ​សំរាប់​ការ​សំរាលកូន​
  • ធានា​រ៉ាប់រង​សុខភាព​ និង​អាយុជីវិត​សំរាប់​និយោជិត​
  • ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ក្រុម​គ្រួសារ​និយោជិត​
  • បេឡា​ជាតិ​សន្តិសុខ​សង្គម​ NSSF (ទាំង​សុខភាព​និង​គ្រោះថ្នាក់​)
  • ប្រាក់​អតីតភាព​ការងារ​/ប្រាក់​បំណាច់​តាមច្បាប់​ការងារ​នៅ​កម្ពុជា​
  • ទទួល​បានការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ និង​បុណ្យជាតិ​ផ្សេង​ៗតាមច្បាប់​ការងារ​។
 
Attachment
 

Contact Details

Office Address
  • #160, Street 71, Tonle Bassac Sangkat, Khan Chamkar Mon, Phnom Penh, Cambodia
 
Contact Name
  • Population Services International Cambodia
 
Phone
 
Email