with Damnok Toek (Goutte d’Eau) Cambodia
អង្គការតំណក់ទឹក មានគោលដៅជួយកុមារ និង គ្រួសារងាយរងគ្រោះ ដែលបានអនុវត្តសកម្មភាព តាំងពីឆ្នាំ ១៩៩៩ ដែលមានទីតាំងក្នុងភូមិចាន់គិរី សង្កាត់និងក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាកន្លែងដែលស្ថិតក្នុងវិសាលភាពនៃផ្គត់ផ្គង់Toyota Tacoma 2005 ។
គោលបំណងនៃការដេញថ្លៃ៖ ដើម្បីផ្ដល់ជាមធ្យោបាយដឹកជញ្ជូន សិស្ស កុមារ និងក្រុមគោលដៅ លើប្រភេទសេវាកម្ម នានា ក្នុង ក្រុងប៉ោយប៉ែត និងតំបន់ស្រុកគោលដៅផ្សេងៗ ក្នុងខេត្តបន្ទាយមានជ័យ ប្រកបដោយសុវត្ថិភាព ។
ប្រភេទរថយន្ត និងម៉ាក Toyota Tacoma 2005 នៃការដេញថ្លៃនេះគឺ៖
ការណែនាំសម្រាប់ចូលរួមដេញថ្លៃ៖ឯកសារគាំទ្រ សម្រាប់ចូលរួមដេញថ្លៃទាំងអស់ត្រូវដាក់ក្នុងស្រោមសំបុត្រ និងបិទអោយជិត ជាមួយការបោះត្រា និងមិនត្រូវបានប្រគល់ត្រលប់ទៅឲ្យវិញឡើយ។ អង្គការតំណក់ទឹកសូមរក្សាសិទ្ធិនៅក្នុងដំណើរការនេះទាំងមូលក្នុងការជ្រើសរើសអ្នកផ្គត់ផ្គង់ទាំងឡាយណាដែលឆ្លើយតបតាមតម្រូវការផ្នែកអាជីវកម្មរបស់ខ្លួនបានល្អបំផុតនិងអាចធ្វើការពិភាក្សាជាមួយអ្នក ចូលរួមដេញថ្លៃទាំងអស់ ជាមួយក្រុមការងារលទ្ឋកម្មនិងតម្រូវការជាក់ស្តែងក្នុងក្រុមដែលបានកំនត់និងត្រូវតែស្របនឹងល័ក្ខខ័ណ្ឌច្បាប់នានា ក្នុងប្រទេសកម្ពុជា ។
អង្គការតំណក់ទឹក មិនទទួលខុសត្រូវឬរ៉ាប់រងចំពោះការចំណាយណាមួយដែលអ្នកដេញថ្លៃបានចំណាយដើម្បីរៀបចំការឆ្លើយតបឬការតំណាងណាមួយទាក់ទងនឹងដំណើរការដេញថ្លៃនេះឡើយ។
កន្លែងទទួលឯកសារដេញថ្លៃ៖ ការិយាល័យអង្គការតំណក់ទឹក សាខាក្រុង ប៉ោយប៉ែត និង តាមសារអ៊ីមែល អេឡិចត្រូនិច Email ឬ តាមទូរស័ព្ទ លេខ ដែលបានផ្ដល់ជូននៅក្នុងព័តមានទំនាក់ទំនង។