អ្នកគ្រប់គ្រងស្តុក (3 Positions)
បទពិពណ៌នាការងារ: (ទទួលផ្នែក: ស្តុករួមរបស់ក្រុមហ៊ុន)
ទីតាំង: ការិយាល័យកណ្តាល
នាយកដ្ឋាន: គណនេយ្យ
រាយការណ៍ជូន: ប្រធានផ្នែកគណនេយ្យនិង ហិរញ្ញវត្ថុ
- តួនាទីនិង ភារកិច្ចរួម (រៀបរាប់ចំណុចសំខាន់ៗ)
- គ្រប់គ្រងទំនិញឃ្លាំងទាំងពីរនិងគ្រប់សាខា(ឥដ្ឋការ៉ូនិងក្បឿង)
- ត្រូវប្រាកដថាទំនិញនៅក្នុងQuickBooksនិងត្រូវទៅនឹងទំនិញជាក់ស្ដែង
- ពិនិត្យបង្កាន់ដៃពន្ធគយ និងរក្សាទុកឲ្យបានត្រឹមត្រូវ
- ធ្វើ Bill ទំនិញចូលនិងបញ្ចូលស្តុកឲ្យបានត្រឹមត្រូវ
- តាមដានទំនិញតាំងពីមុនចេញពីរោងចក្ររហូតដល់ឃ្លាំងនិងពីឃ្លាំងដល់អតិថិជន
- តួនាទីនិងភារកិច្ចលម្អិត (យកចំណុចសំខាន់នីមួយៗ មករៀបរាប់ឲ្យបានពិស្តារ)
- Update ស្តុក វិក្កយបត្រផ្ញើរ វិក្កយបត្រមិនទាន់ដឹក វិក្កយបត្យដឹករួច និងស្តុកយឺតផ្ញើជារៀងរាល់ថ្ងៃទៅអ្នកលក់។
- ឆែកមើលស្តុកដែលមាននៅក្នុងឃ្លាំងបើមានទំនិញណាខ្វះត្រូវរាយការណ៍ទៅអ្នកបញ្ជាទិញ។
- ពិនិត្យតាមដានទំនិញចូលពីប្រទេសថៃជាប្រចាំ។
- ធ្វើឯកសារជារៀងរាល់ថ្ងៃទាក់ទងទៅនឹងទំនិញចូល។
- ធ្វើថ្លៃដឹកឲ្យក្រុមហ៊ុនដឹកជញ្ជូនដែលបានដឹកទំនិញមកដល់ឃ្លាំងរួចរាល់និង គ្រប់ចំនួន។
- ទទួលទុកវិក្កយប័ត្រផ្ញើរ និង បញ្ចេញវិក្កយបត្រផ្ញើរដែលដល់កាលកំណត់នៃការផ្ញើ។
- ចុះទៅឃ្លាំងដើម្បីពិនិត្យមើលថាការទទួលទំនិញបានល្អគ្រប់ចំនួននិងការបញ្ចេញទំនិញមានភាពត្រឹមត្រូវច្បាស់លាស់។
- ចុះត្រូតពិនិត្យមើលឃ្លាំងជាប្រចាំដើម្បីមើលការរៀបចំទុកដាក់ទំនិញឲ្យមានរបៀបត្រឹមត្រូវ
- ចុះរាប់ទំនិញគ្រប់ប្រភេទនៅក្នុងឃ្លាំងទាំងពីរ និង គ្រប់សាខាជាប្រចាំ និងរៀងរាល់ខែ
- រៀបចំរបាយការណ៍បាត់ឫលើសក្រោយពេលរាប់ស្តុកដោយមានចុះហត្ថលេខា អ្នករាប់ស្តុក ប្រធានឃ្លាំងអ្នកកាន់ស្តុក និង ប្រធានផ្នែក ។
- ធ្វើការកែតំរូវស្តុកឃ្លាំងអោយបានត្រឹមត្រូវក្រោយពេលរាប់រួចរាល់ ប្រសិនបើមានបាត់ ឫលើស។
- រក្សាទុកឯកសារដែលពាក់ព័ន្ធ រួមមាន ឯកសារបង់ពន្ធ ទំនិញចូល បញ្ជីថ្លៃដឹក ជាដើមត្រូវរក្សាទុកឲ្យបានត្រឹមត្រូវ។
- ធ្វើការ Update ទំនិញដែលដឹករួច និងមិនទាន់ដឹកជាប្រចាំរៀងរាល់ថ្ងៃ។
- ធ្វើការបង្វិលទំនិញចូលស្តុកពីអតិថិជន និងពេលអតិថិជនចង់ប្ដូរឥវ៉ាន់
- ប្រព័ន្ធគ្រប់គ្រងការងារ (រៀបរាប់ពីរបាយការណ៍ផ្សេងៗ ដែលត្រូវធ្វើក្នុងតួនាទី)
- របាយការណ៍ទំនិញចូលBill
- របាយការណ៍ថ្លៃដឹកទំនិញគ្រប់ប្រភេទ
- របាយការណ៍ស្តុកបាត់លើស
- ភារកិច្ចបន្ថែម(រៀបរាប់ពីការងារបន្ថែមដែលប្រធានចាត់តាំងខាងក្រៅ)
- បង់ពន្ធប្រចាំខែនិងរៀបចំឯកសារផ្សេងៗពាក់ព័ន្ធនិងការបង់ពន្ធរបស់ក្រុមហ៊ុន