គ្រូមត្តេយ្យ
ទីតាំង: សៀមរាប (ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាបជិតប្រាសាទបាយ័ន)
ការពិពណ៌នាការងារ
ភារកិច្ចចម្បងរបស់គាត់ គឺត្រូវទទួលខុសត្រូវចំពោះការបង្រៀននិងរៀនរបស់សិស្សនៅសាលាបឋមសិក្សាបាយ័ន និងរក្សាសុខសុវត្ថិភាពរបស់សិស្សក្នុងកំឡុងពេលសិក្សានៅជុំវិញតំបន់សាលារៀន។ ធ្វើឱ្យប្រាកដថាសាលារៀនបានសម្អាត សិស្សទទួលបានការសិក្សាដែលមានគុណភាពពេញមួយថ្ងៃ និងរៀបចំឱ្យបានត្រឹមត្រូវលើបរិស្ថានតំបន់ និងត្រូវប្រាកដថាមានសម្ភារៈ និងបច្ចេកទេសល្អក្នុងការបង្រៀន ផងដែរ។ លើសពីនេះទៅទៀតគឺត្រូវគ្រប់គ្រងទៅលើការងាររដ្ឋបាលថ្នាក់ប្រកបដោយគុណភាព។
បុគ្គលិក គឺស្ថិតនៅក្រោមការត្រួតពិនិត្យផ្ទាល់របស់នាយកសាលាបឋមសិក្សាបាយ័ន និងរាយការណ៍រាល់ប្រតិបតិ្តការ ទៅដល់អ្នកដែលមានមុខតំណែងដូចជា នាយករងគ្រប់គ្រងគំរោងកម្មវិធី និងនាយកគ្រប់គ្រងគម្រោងកម្មវិធីនៃអង្គការបាយ័ន។
- ការងាររៀននិងបង្រៀន (៦០%):
- រៀបចំកិច្ចតែងការបង្រៀនប្រចាំ ថ្ងៃ និង សប្តាហ៍ដោយមានវត្ថុបំណងជាក់លាក់ និងត្រូវប្រាកដថា សម្ភារៈសម្រាប់បង្រៀនត្រូវបានផលិត ដើម្បីបំរើឲ្យសកម្មភាពរៀន និងបង្រៀនក្នុងថ្នាក់។
- តាក់តែងកិច្ចការផ្ទះ សំនួរវាយតម្លៃចំណេះដឹង និង ការប្រលងប្រចាំខែ និងឆមាសឲ្យបានទៀងទាត់។
- រៀបចំ និងផលិតសម្ភារៈឧបទេស ដូចជា៖ ក្រដាសផ្ទាំធំសម្រាប់សរសេរ រូបភាព និងសម្ភារៈផ្សេងៗ សម្រាប់បម្រើដល់សកម្មភាពបង្រៀន។
- តុបតែងថ្នាក់រៀន ដើម្បីឲ្យមានការចាប់អារម្មណ៍ និងទាក់ទាញ។
- បង្កើតសកម្មភាពសប្បាយដូចជា៖ ល្បែងសិក្សា រឺ សកម្មភាពពិសេសដែលទាក់ទាញការចាប់ អារម្មណ៍ ដល់សិស្ស។
- បង្រៀនតាមបែបវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល
- បង្កើតគោលការណ៍ថ្នាក់រៀន ហើយដឹកនាំសិស្សអនុវត្តឲ្យមានប្រសិទ្ធិភាព។
- អប់រំ និងផ្តល់ដំបូន្មាន ដោយការនិយាយជាឯកជន រឺ ជាសមូហភាពចំពោះឥរិយាបទ មិនល្អនៅក្នុង ថ្នាក់រៀនក្នុងសាលា។
- រៀបចំកិច្ចការ រឺឯកសារសម្រាប់បំប៉នសិស្សខ្សោយ ជាបុគ្គល រឺជាក្រុម។
- ការងាររដ្ឋបាលថ្នាក់ (១៥%)
- ពិនិត្យ និងកត់ត្រាវត្តមាន និងអវត្តមានសិស្សក្នុងថ្នាក់ឲ្យបានត្រឹមត្រូវ ដោយគោរពតាម គោលការណ៍របស់សាលា។
- គ្រប់គ្រង និងថែរក្សាធនធាន សម្ភារៈបង្រៀនក្នុងឃ្លាំង និង ត្រូវផ្តល់ព័ត៌មាន មកគណៈគ្រប់គ្រងសាលាបើករណីអស់ពីឃ្លាំង។
- រៀបចំរបាយការណ៍លទ្ធិផលសិស្ស ប្រចាំខែ ឆមាស និងប្រចាំឆ្នាំឲ្យបានទៀងទាត់។
- កត់ត្រា និងរាយការណ៍ទិន្នន័យដែលសាលាត្រូវការ។
- ត្រូវប្រាកដថា ទ្ធាបង្អួច អំពូលភ្លើង និង កង្ហា មានដំណើរការល្អ និងវាត្រូវបានបិទពេល ចប់ម៉ោងសិក្សា។
- ការងារសម្របសម្រួល ដឹកនាំ និង ទំនាក់ទំនង(១០%):
- ការដឹកនាំ
- ធ្វើការជាសហការីល្អជាមួយក្រុមលោកគ្រូអ្នកគ្រូទាំងអស់ក្នុងការរៀបចំផែនការបង្រៀន ដើម្បីសម្រេចបានគោលដៅ និសេចក្តីត្រូវការរបស់សិស្ស។
- ធ្វើការអភិវឌ្ឍសាលារៀនដែលប្រកបដោយប្រសិទ្ធភាពដោយយោងតាមគោលការណ៍ របស់អង្គការបាយ័ន អប់រំ និង អភិវឌ្ឍន៍។
- ត្រូវរក្សាភាពជាអាជីពដែលប្រកបដោយស្តង់ដាក្នុងតួនាទីជាគ្រូបង្រៀន។
- ត្រូវចូលរួមប្រជុំយ៉ាងទៀងទាត់ជាមួយក្រុមការងារ ខាងក្នុង និងខាងក្រៅ។
- ការងារសម្របសម្រួល និងទំនាក់ទំនង
- ចូលរួមប្រជុំ វគ្គបណ្តុះបណ្តាល សិក្ខាសាលា ដែលរៀបចំដោយអង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍។
- ធ្វើរបាយកាណ៍ទាក់ទងនិងឥរិយាបទ អនាម័យ ការប្រព្រឹត្តសកម្មភាពប្រចាំថ្ងៃ របស់សិស្សទៅនាយកសាលា រឺ អ្នកពាក់ព័ន្ធនានា។
- ធ្វើការឲ្យបានជិតស្និទ្ធជាមួយ ក្រុម និងអ្នកស្ម័គ្រចិត្តប្រកបដោយគុណភាព។
- សម្របសម្រួលនិងប្រឹក្សាយោបល់រាល់ព្រឹត្តិការសកម្មភាពរបស់អង្គភាពដែល តម្រូវដោយអង្គភាព។
- អង្គេត និងវាយតម្លៃការរីកចម្រើនរបស់សិស្ស ហើយរាយការណ៍ជូននាយកសាលា និងអ្នកពាក់ពន្ធ។
- ភារកិច្ចផ្សេងៗ (5%)
- ការការពារកុមារពីការរំលោភបំពានគ្រប់រូបភាព ហើយត្រូវរាយការជួនអង្គភាពពេលមាន ការរំលោភបំពាននោះកើតឡើង។
- គោរពតាមច្បាប់ និងគោលការនានាដែលអង្គភាពបានកំណត់។
- អនុវត្តរាល់ភារកិច្ច និងទំនួលខុសត្រូវ ដែលគណៈគ្រប់គ្រងដាក់ជូន។
- គោរពសិទ្ធកុមារ ភាពជាឯកជន របស់កុមារគ្រប់កាលៈទេសៈ ដោយចូលរួមបង្កើតផែនការ ការពារ ព្រមទាំងមិនត្រូវចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់សិស្សដោយគ្មានការអនុញ្ញាត តាមប្រព័ន្ធផ្សព្វផ្សាយ រឺ វិធីណាដែលនាំឲ្យមានការរំលោភបំពាន។
- បទពិសោធ យ៉ាងតិច២ឆ្នាំបង្រៀននៅសាលាបឋមសិក្សា
- សញ្ញាប័ត្រថ្នាក់ទី ១២ រឺ សញ្ញាប័ត្រសមមូល
- សញ្ញាប័ត្រគរុកោសល្យ រឺសញ្ញាប័ត្រសមមូល
- ស្រឡាញ់អាជីពជាគ្រូបង្រៀន
- ចូលចិត្តក្នុងការបង្រៀនកុមារដែលមកពីគ្រួសារក្រីក្រ
- មានសមត្ថភាពរៀបចំមេរៀន កិច្ចតែងការ សម្គារៈបង្រៀនគ្រប់គ្រងថ្នាក់ និងការរៀន និងបង្រៀន។
- មានទំនាក់ទំនងល្អជាមួយបុគ្គលិក និង បុគ្គលិកស្ម័គ្រចិត្តរបស់អង្គការបាយ័ន
- មានអត្តចរឹកល្អ និងធ្វើការជាឯកជន ឬក្រុម
ជំនួយការគ្រូមត្តេយ្យ
ទីតាំង: សៀមរាប (Taphul village, Svay Dongkom commune, Krong Siem Reap, Cambodia)
ការពិពណ៌នាការងារ
ភារកិច្ចចម្បងរបស់គាត់ គឺត្រូវទទួលខុសត្រូវចំពោះការបង្រៀននិងរៀនរបស់សិស្សនៅសាលាបឋមសិក្សាបាយ័ន និងរក្សាសុខសុវត្ថិភាពរបស់សិស្សក្នុងកំឡុងពេលសិក្សានៅជុំវិញតំបន់សាលារៀន។ ធ្វើឱ្យប្រាកដថាសាលារៀនបានសម្អាត សិស្សទទួលបានការសិក្សាដែលមានគុណភាពពេញមួយថ្ងៃ និងរៀបចំឱ្យបានត្រឹមត្រូវលើបរិស្ថានតំបន់ និងត្រូវប្រាកដថាមានសម្ភារៈ និងបច្ចេកទេសល្អក្នុងការបង្រៀន ផងដែរ។ លើសពីនេះទៅទៀតគឺត្រូវគ្រប់គ្រងទៅលើការងាររដ្ឋបាលថ្នាក់ប្រកបដោយគុណភាព។
បុគ្គលិក គឺស្ថិតនៅក្រោមការត្រួតពិនិត្យផ្ទាល់របស់នាយកសាលាបឋមសិក្សាបាយ័ន និងរាយការណ៍រាល់ប្រតិបតិ្តការ ទៅដល់អ្នកដែលមានមុខតំណែងដូចជា នាយករងគ្រប់គ្រងគំរោងកម្មវិធី និងនាយកគ្រប់គ្រងគម្រោងកម្មវិធីនៃអង្គការបាយ័ន។
- ការងារជួយដល់ការបង្រៀន (៦០%):
- ជួយរៀបចំកិច្ចតែងការ និងផែនការបង្រៀនប្រចាំ ថ្ងៃ និង សប្តាហ៍ដោយមានវត្ថុបំណងជាក់លាក់ និងត្រូវប្រាកដថា សម្ភារៈសម្រាប់បង្រៀនត្រូវបានផលិត ដើម្បីបំរើឲ្យសកម្មភាពរៀន និងបង្រៀនក្នុងថ្នាក់។
- ជួយកិច្ចការផ្ទះ សំនួរវាយតម្លៃចំណេះដឹង និង ការប្រលងប្រចាំខែ និងឆមាសឲ្យបានទៀងទាត់។
- ចូលរួមរៀបចំ និងផលិតសម្ភារៈឧបទេស ដូចជា៖ ក្រដាសផ្ទាំធំសម្រាប់សរសេរ រូបភាព និងសម្ភារៈផ្សេងៗ សម្រាប់បម្រើដល់សកម្មភាពបង្រៀន។
- ជួយតុបតែងថ្នាក់រៀន ដើម្បីឲ្យមានការចាប់អារម្មណ៍ និងទាក់ទាញ។
- បង្កើតសកម្មភាពសប្បាយដូចជា៖ ល្បែងសិក្សា ចម្រៀងតន្រី្តនិង សកម្មភាពពិសេសដែលទាក់ទាញការចាប់ អារម្មណ៍ ដល់សិស្ស។
- បង្រៀនតាមបែបវិធីសាស្រ្តសិស្សមជ្ឈមណ្ឌល ជួយរៀបចំកន្លែងលេងល្បែងសិក្សាក្នុង និងក្រៅថ្នាក់។
- ជូលរួមសកម្មភាពអប់រំ និងផ្តល់ដំបូន្មាន ដោយការនិយាយជាឯកជន រឺ ជាសមូហភាពចំពោះឥរិយាបទ មិនល្អនៅក្នុង ថ្នាក់រៀនក្នុងសាលា។
- រដ្ឋបាលថ្នាក់ និងសំអាតអនាម័យ(១៥%)
- ជួយពិនិត្យ និងកត់ត្រាវត្តមាន និងអវត្តមានសិស្សក្នុងថ្នាក់ឲ្យបានត្រឹមត្រូវ ដោយគោរពតាម គោលការណ៍របស់សាលា។
- គ្រប់គ្រង និងថែរក្សាធនធាន សម្ភារៈបង្រៀនក្នុងថ្នាក់រៀនរួមមានកន្ទេល សម្លៀកបំពាក់បំរុងសម្ភារៈអនាម័យ ត្រូវបញ្ជាទិញ និង ត្រូវផ្តល់ព័ត៌មាន មកគណៈគ្រប់គ្រងសាលាបើករណីអស់។
- ចូលរួមធ្វើរបាយការណ៍លទ្ធិផលសិស្ស ប្រចាំខែ ឆមាស និងប្រចាំឆ្នាំឲ្យបានទៀងទាត់។
- កត់ត្រា និងរាយការណ៍ទិន្នន័យដែលសាលាត្រូវការ។
- ត្រូវប្រាកដថា ទ្ធាបង្អួច អំពូលភ្លើង និង កង្ហា មានដំណើរការល្អ និងវាត្រូវបានបិទពេល ចប់ម៉ោងសិក្សា។
- ត្រូវបោសសម្អាតថ្នក់រៀនជាប្រចាំដើម្បីធានាថាថ្នាក់រៀនមានអនាម័យល្អ។
- ការងារមើលថែកុមារ ពេលដេក ពេលចេញលេង ងូតទឹក និងអាហារសម្រន់(១០%):
- រៀបចំកន្លែង និងសម្ភារៈសម្រាប់កុមារសម្រាក និងត្រូវបោសសម្អាតជាប្រចាំ
- ពេលសម្រាកចេញលេងត្រូវតាមដានមើលកុមារ និងត្រូវប្រាកដថាកុមារមានសុវត្ថិភាពក្នុងការលេងជាមួយគ្នា
- ត្រូវងូតទឹក និងសម្អាតខ្លួនឲ្យសិស្សជាប្រចាំ
- ត្រូវរៀបចំ ផែនការ បញ្ជាទិញ និងផ្តល់អាហារសម្រន់ដល់កុមារជាប្រចាំថ្ងៃ
- ការងារសម្របសម្រួល និងទំនាក់ទំនង
- ចូលរួមប្រជុំ វគ្គបណ្តុះបណ្តាល សិក្ខាសាលា ដែលរៀបចំដោយអង្គការបាយ័ន អប់រំ និងអភិវឌ្ឍន៍។
- ធ្វើរបាយកាណ៍ទាក់ទងនិងឥរិយាបទ អនាម័យ ការប្រព្រឹត្តសកម្មភាពប្រចាំថ្ងៃ របស់សិស្សទៅនាយកសាលា រឺ អ្នកពាក់ព័ន្ធនានា។
- ធ្វើការឲ្យបានជិតស្និទ្ធជាមួយ ក្រុម និងអ្នកស្ម័គ្រចិត្តប្រកបដោយគុណភាព។
- សម្របសម្រួលនិងប្រឹក្សាយោបល់រាល់ព្រឹត្តិការសកម្មភាពរបស់អង្គភាពដែល តម្រូវដោយអង្គភាព។
- អង្គេត និងវាយតម្លៃការរីកចម្រើនរបស់សិស្ស ហើយរាយការណ៍ជូននាយកសាលា និងអ្នកពាក់ពន្ធ។
- ភារកិច្ចផ្សេងៗ
- ការការពារកុមារពីការរំលោភបំពានគ្រប់រូបភាព ហើយត្រូវរាយការជួនអង្គភាពពេលមាន ការរំលោភបំពាននោះកើតឡើង។
- គោរពតាមច្បាប់ និងគោលការនានាដែលអង្គភាពបានកំណត់។
- អនុវត្តរាល់ភារកិច្ច និងទំនួលខុសត្រូវ ដែលគណៈគ្រប់គ្រងដាក់ជូន។
- គោរពសិទ្ធកុមារ ភាពជាឯកជន របស់កុមារគ្រប់កាលៈទេសៈ ដោយចូលរួមបង្កើតផែនការ ការពារ ព្រមទាំងមិនត្រូវចែកចាយព័ត៌មានផ្ទាល់ខ្លួនរបស់សិស្សដោយគ្មានការអនុញ្ញាត តាមប្រព័ន្ធផ្សព្វផ្សាយ រឺ វិធីណាដែលនាំឲ្យមានការរំលោភបំពាន។
- ភេទស្រី មានរូបរាង និងលក្ខណៈសម្បត្តិសមរម្យ
- មានចំណេះដឹងផ្នែកចំណេះទូទៅកំរិតទុតិយភូមិ ចេះភាសាអង់គ្លេសកាន់តែប្រសើរ
- អាចប្រើប្រាស់កម្មវិធីកុំព្យូទ័រផ្នែករដ្ឋបាល (MS Word&Excel) បានកាន់តែប្រសើរ
- មានគរុកោសល្យ និងបទពិសោធន៍ក្នុងការបង្រៀនក្មេងៗកំរិតមត្តេយ្យពីមុនកាន់តែប្រសើរ
- ស្រលាញ់ ចូលចិត្ត និងយកចិត្តទុកដាក់ចំពោះក្មេងៗ និងការងារ
- មានភាពរួសរាយ រាក់ទាក់រស់រវើក និងច្នៃប្រឌិតខ្ពស់ក្នុងការបង្រៀន
- មានទំនាក់ទំនងល្អ ជាមួយសាលា បុគ្គលិករួមការងារ និងជាមួយអាណាព្យាបាលសិស្ស
- មានទំនួលខុសត្រូវខ្ពស់ក្នុងតួនាទី និងភារកិច្ចក្នុងការងារ
- មានភាពស្មោះត្រង់ និងគោរពបទបញ្ជាផ្ទៃក្នុងសាលា