អ្នកជំនាញការផ្នែកសុខភាពសាធារណៈ
បេក្ខជន-បេក្ខនារី ដែលមានតួនាទីជា អ្នកជំនាញការផ្នែកសុខភាពសាធារណៈ និងត្រូវធ្វើការក្រោមការគ្រប់គ្រងផ្ទាល់របស់ប្រធានផ្នែកវាយតម្លៃក្រោយផ្តល់ថវិកា (Ex-post Verification) និងនាយកទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល (ទ.ប.ច.ស.) ។ អ្នកជំនាញការជាតិនឹងត្រូវទទួលបន្ទុកការងារជាអ្នកវិភាគការគ្រប់គ្រងទិន្នន័យ និងសរសេររបាយការណ៍នៃការវាយតម្លៃក្រោយផ្តល់ថវិកា។
- ចូលរួមក្នុងការជ្រើសរើស មូលដ្ឋានសុខាភិបាល(សំណាក)ដូចជា៖ មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីធ្វើការវាយតម្លៃគុណភាពសេវាក្រោយផ្តល់ថវិកា និងសហការយ៉ាងជិតស្និតក្នុងការបំពេញការងារខាងលើជាមួយនឹងប្រធានក្រុមការងារចុះវាយតម្លៃក្រោយផ្តល់ថវិកា
- ធ្វើការផ្ទៀងផ្ទាត់ឡើងវិញតាមលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អិន ដោយផ្អែកលើលទ្ធផលដែលរកឃើញដោយក្រុមវាយតម្លៃមុនផ្តល់ថវិកា និងធ្វើការប្រៀបធៀបគ្នាជាមួយលទ្ធផលដែលរកឃើញដោយក្រុមវាយតម្លៃក្រោយផ្តល់ថវិកា ដោយប្រើប្រាស់កម្មវិធី Database ឬ STATA
- ការវិភាគទិន្នន័យជាលក្ខណៈបច្ចេកទេសមានដូចតទៅនេះ៖
- ការសំអាតទិន្នន័យ (Data cleansing) ដោយធ្វើការស្វែងរកទិន្នន័យដែលបាត់ ទិន្នន័យដែលខុសគ្នា និងទិន្នន័យដែលមិនប្រក្រតី
- ធ្វើការប្រៀបធៀបលទ្ធផលរបស់ក្រុមចុះវាយតម្លៃមុន និងក្រោយថវិកាដោយសម្រង់បញ្ជីនីមួយៗ ឬឧបករណ៍វាយតម្លៃផ្សេងៗ
- ប្រៀបធៀបលទ្ធផលដែលរកឃើញដោយក្រុមវាយតម្លៃមុន និងក្រោយផ្តល់ថវិកា
- រៀបចំរបាយការណ៍បែបនិទានកថា និងរបាយការណ៍សង្ខេបលទ្ធផលនៃការវាយតម្លៃ
- ជួយពង្រឹងសមត្ថភាពបន្ថែមនូវរាល់ចំណុចខ្វះខាតជាក់ស្តែង ដល់មន្រ្តីចុះវាយតម្លៃក្រោយផ្តល់ថវិកា
- ជួយការងារផ្សេងទៀត ទៅតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ទ.ប.ច.ស.
- មានបរិញ្ញាបត្រជាន់ខ្ពស់ដែលទាក់ទងនឹងផ្នែកសុខភាពសាធារណៈ ឬក៏ផ្នែកហិរញ្ញវត្ថុសុខាភិបាល ផ្នែកសេដ្ឋកិច្ចសុខាភិបាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ Statistics (Master of Public Health, Health Financing, Health Economics, Public Finance Management, Statistics)
- មានបទពិសោធន៍ជាអ្នកវិភាគទិន្នន័យ និងសរសេររបាយការណ៍ និងស្ថិតិ
- មានបទពិសោធន៍ទៅលើការងារលើកកម្ពស់គុណភាពក្រោយផ្តល់សេវាសុខភាព
- មានបទពិសោន៍ជាអ្នកវិភាគទិន្នន័យយ៉ាងតិច ២ ឆ្នាំ
- មានបទពិសោធន៍ជាអ្នកវិភាគទិន្នន័យ និងសរសេររបាយការណ៍ឲ្យវិស័យសុខាភិបាលកាន់តែប្រសើរ
- បេក្ខនារីដែលដាក់ពាក្យស្នើសុំធ្វើការងារជាអ្នកជំនាញការជាតិបច្ចេកទេសសុខភាពសារធារណៈដែលមានលក្ខខ័ណ្ឌដូចមានចែងខាងលើត្រូវបានលើកទឹកចិត្ត