Various Positions

with Golden B.S.T Concrete Co., Ltd
This job has already passed the closing date
Job Announcement

BTDC-ID: 83018
Closing Date:

Announcement Positions

Announcement Description

We are looking for qualified candidate to fill for the position below.

Announcement Positions

ប្រធានរដ្ឋបាលនិងធនធានមនុស្ស

Position Summary

ប្រធាន​រដ្ឋបាល​ និង​ធនធាន​មនុស្ស​ មាន​តួនាទី​ជាសេនា​ធិការ​ឲ្យ ​អគ្គនាយក ​ត្រូវ​ធានា​ដល់​ការ​ធ្វើផែនការ​ អភិវឌ្ឍន៍ ​និង​ អនុវត្ត​នូវតួ​នាទីរ​បស់ខ្លួន ​រួម​ទាំង​និតិវិធី ​និង ​គោលន​យោបាយ​ក្រុមហ៊ុន​ឲ្យ​បា​ន​ត្រឹម​ត្រូវ​និង​តម្លាភាព​ ដែល​ចាំបាច់​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​ការងារ​សំខាន់​ៗដូចត​ទៅ៖

Expectations - Duties, Responsibilities
  • ​រៀប​ចំផែន​ការ​អភិវឌ្ឍន៍​គោល​នយោបា​យរបស់​ក្រុមហ៊ុន​និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នូ​វ​គោល​នយោបាយ ​និង​និតិវិធី​ដែល​បាន​ដាក់​ចេញ។​
  • ​ធ្វើ​ការ​សម្រប​សម្រួល​ការងារ​ទំនាក់​ទំនង​ផ្នែក​កិច្ច​ការរដ្ឋបាល​ទាំង​ក្នុង​និង​ក្រៅ​ក្រុមហ៊ុន​។
  • ​ធ្វើ​ការ​តាក់​តែង​និង​ដាក់​ចេញ​នូវតួនា​ទីភារកិច្ច ​និង​ការ​ទទួល​ខុស​ត្រូវរ​បស់​បណ្តា​ផ្នែក​ក្នុង​ក្រុមហ៊ុន​។
  • ​គ្រប់​គ្រង ​សម្ភារៈ​ បរិក្ខារ​ និង​ឧបករណ៍​ដែល​បម្រើ​ឲ្យការ​ងាររដ្ឋ​បាល ​សន្តិ​សុខ ​និង ​សណ្តាប់​ធ្នាប់​របស់​ក្រុមហ៊ុន​។
  • ​ផ្តល់​ការ​ប្រឹក្សា​យោបល់​ដល់​ប្រធាន​ផ្នែក​ផ្សេងៗ​ក្នុង​ក្រុមហ៊ុន​អំពី​និតិវិធី​ក្នុងការ​ជ្រើស​រើស​បុគ្គលិក​និ​ង​ការ​អនុញ្ញាតិ​ឲ្យបុគ្គលិក​ថ្មីចូល​បំរើការងារ​ក្នុង​ក្រុមហ៊ុន​។
  • ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បណ្តា​គោលការណ៍​ ​និង​លក្ខខណ្ឌ​នានា​ដែល​មាន​ចែង​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​របស់ ​ ក្រុមហ៊ុន​ លាយ​បេតុង​ហ្គោល​ដេន​ ប៊ីអេសធី ​ខន​គ្រិត ​និង​តាម​ច្បាប់​ការងារ​នៃ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​។
  • ​រក្សា​ស្ថេរភាព​ ​និង​ជម្រុញ​ការ​អភិវឌ្ឍន៍​ក្នុង​ផ្នែក​រដ្ឋបាល​និង​ធនធាន​មនុស្ស​ដើម្បី​ឆ្លើយ​តប​ទៅ​និងការ​​រីក​ចម្រើន​របស់​ក្រុមហ៊ុន​និង​សង្គម​។​
  • ​អនុវត្ត​ការងារ​យ៉ាង​សកម្ម​ផុស​ផុល​ក្នុងការ​ដោះស្រាយ​និង​ផ្តល់​អនុសាសន៍​វិជ្ជមាន​ដល់​សមា​ជិក​ក្នុ​ងក្រុម ​និង​អ្នក ​ ដ៏ទៃ​ ដែល​មាន​ការ​ចាំ​បាច់​ត្រូវ​ស្នើរ​សុំការ​អន្តរាគមន៍​។
  • ​រៀប​ចំ​និង​អនុវត្ត​ផែន​ការបណ្តុះ​បណ្តាល​ និង​បំពាក់​បំប៉ន​ឬ​បង្វឹក​ដល់​សហការី​ក្នុង​ក្រុម​ដើម្បី​ឲ្យក្លាយ​ជា​​បុគ្គលិក​ដែល​មាន​សមត្ថភាព​ខ្ពស់​បំពេញ​ការងារ​ដោយ​មាន​ប្រសិទ្ធិភាព​និងវិជ្ជាជីវៈ​។
  • ​រៀប​ចំទុក​ដាក់​និង​រក្សាការពារ​ទិន្នន័យរ​បស់​បុគ្គលិក​និង​ក្រុមហ៊ុន​ឲ្យ​បាន​គង់វង្ស​ជានិច្ច ​និង​រក្សា​បាន​នូវ​​ការ​សម្ងាត់​បំផុត​។
  • ​រៀប​ចំ​និង​ដាក់​ចេញ​យុទ្ធសា​ស្រ្តល្អៗ​សម្រាប់​ធ្វើការ​កំណែរ​ទម្រង់​ដល់​សហកា​រីក្នុង​ក្រុមហ៊ុន​ឲ្យ​ទទួល​ខុសត្រូវ​លើ​ការងារ ​និង​គោរព​ទៅ​តាម​ច្បាប់​ដែល​ក្រុម​ហ៊ុនបាន​កំណត់​។
  • ​រៀប​ចំចង​ក្រង​ច្បាប់​និង​លិខិតបទ​ដ្ឋាន​គតិយុទ្ធនានា​ (គោល​ការណ៍ ​បទ​បញ្ជា​ផ្ទៃក្នុង)​ ​ដែល​បម្រើ​ឲ្យ​ការងារ​គ្រប់​គ្រងនិង​ការថែរ​រក្សា​សណ្តាប់​ធ្នាប់​របស់​ក្រុមហ៊ុន​ឲ្យស្រប​តាម​កាលៈទេសៈ​នៃ​ការ​ប្រើប្រាស់​។​
  • ​រៀបចំ​ ​និង​ផ្សព្វផ្សាយ​រាល់​តម្រូវ​ការ​បុគ្គលិក​តាម​គ្រប់​រូបភាព​ ​ឬ​មធ្យា​បាយ​ដើម្បី​ស្វែង​រក​ប្រភព​ និ​ង​ជ្រើស​រើស​ ធន​ធាន​មនុស្ស​ដែល​សក្តានុពល​មក​បម្រើការងារ​ជូន​ក្រុមហ៊ុន​បាន​ទាន់​ពេល​វេលា​។
  • ​រៀប​ចំ​ផែន​ការ​ចំណាយ​ប្រចាំ​ឆ្នាំ​សម្រាប់​ផ្នែករដ្ឋ​បាល​និង​ធន​ធាន​មនុស្ស។​
  • ​ធ្វើ​ការ​វិភាគ​លើ​ភាព​ខ្លាំង ​ខ្សោយ​ ឱកាស​និង​ការ​គម្រាម​កំហែង ​ប្រចាំ​ខែ​ដើម្បី​អភិវឌ្ឍន៍​ផ្នែក​ទាំង​មូល។​
  • ​ចូល​រួមការ​ងារ​យ៉ាង​ផុលផុស​ជា​មួយ​ប្រធាន​ផ្នែក​ ​និង​ថ្នាក់​គ្រប់​គ្រង​ក្រុមហ៊ុន​ដើម្បី​វែកញែក​ពិភាក្សា​​កំណត់​បាន​ទិសដៅ​និង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ក្រុមហ៊ុន​។
  • ​ត្រួត​ពិនិត្យ​ ​និង​អនុម័ត​លើសំ​ណើរ​សមរម្យ​ ​ឬ​ស្រប​ច្បាប់​ទាំង​អស់​របស់​សហការី​ដែល​មាន​ការ​ពាក់ព័ន្ធ​។​
  • ​ទទួល​ខុស​ត្រូវ​និង​ដោះ​ស្រាយ​ជា​មួយ​ក្រសួង​លើ​ការងារ​មាន​ការ​ពាក់​ព័ន្ធលើ​វិស័​យកា​រងារ។​​
  • ​ត្រួត​ពិនិត្យ​និង​ចូល​រួម​ដឹកនាំ​ការ​វាយ​តម្លៃ​បុគ្គលិក​ប្រ​ចាំឆមាស​ ​ត្រីមាស​ និង​ប្រ​ចាំឆ្នាំ​ជា​មួយ​ប្រធាន​​ផ្នែក​ពាក់ព័ន្ធ​ស្រប​តាម​គោល​ការណ៍​របស់​ក្រុមហ៊ុន​។
  • ​ចាត់​វិធាន​ការ​ទប់ស្កាត់​ ​និង​បង្ការ​ហានិភ័យ​នានា​ដែល​អាច​កើត​មាន​និង​ឈាន​ទៅ​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​និង​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​ក៏​ដូច​ជា​ផល​ប្រយោជន៍​របស់​សហការី​ទាំង​អស់។​
  • ​ពង្រឹង​និង​ថែរ​រក្សា​បរិស្ថាន​ស្អាត​ ​សោភ័ណ្ឌ​ភាព​ល្អ​ និង​សណ្តាប់​ធ្នាប់​ក្នុង​បរិវេណ​ក្រុមហ៊ុន​ជាប់​ជា​ប្រចាំ​។​
  • ​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​លម្អិត​លើ​បញ្ជី​ប្រាក់​ខែ​ប្រចាំ​ខែ​នីមួយ​ៗ​ដើម្បី​ធានា​សុក្រិត​ត្រឹម​ត្រូវ​រវាង​សហការី​ ​និង​ក្រុមហ៊ុន​។
  • ​អនុវត្ត​ការងារ​មួយ​ចំនួន​ផ្សេង​ទៀត​តប​តាម​ការ​ចាត់តាំង​ពីថ្នាក់​នាយក​ក្រុមហ៊ុន​។
 
 

គណនេយ្យ

Expectations - Duties, Responsibilities
  • ​រៀបចំ ​Asset, ​Liability, ​Capital ​Account​ Entries ​ដោយ​ប្រមូល​ផ្តុំ និង​វិភាគ​ពត៌មាន​​គណនេយ្យ ​។
  • ​គ្រប់គ្រង​ឯកសារ​នៃចលនា​ហិរញ្ញវត្ថុ​ វាយ​បញ្ចូល​ពត៌មាន​គណនេយ្យ ​។
  • ​ធ្វើការ​សង្ខេប​ពីស្ថាន​ភាពហិរញ្ញ​វត្ថុ​បច្ចុប្បន្ន​ដោយ​ប្រមូល​ពត៌មាន​ រៀប​ចំតារាង​​តុល្យការ​ របាយការ​ណ៍ប្រាក់​ ចំនេញ ​ខាត​ និង​របាយការណ៍​ផ្សេងៗ​ទៀត​ ។
  • ​ចង្អុល​បង្ហាញ​ពីចលនា​ហិរញ្ញវត្ថុ​ដោយ​មាន​ឯកសារ​ត្រួតពិនិត្យ។​
  • ​រក្សា​ការត្រួត​ពិនិត្យ​គណនេយ្យ​ដោយ​ធ្វើការ​រៀបចំ​ និង​ផ្តល់អនុសាសន៍​អំពី​គោល​ការណ៍​ ​និង​នីតិ​វិធី ​។
  • ​ណែ​នាំ​បុគ្គលិក​គណនេយ្យ​ដោយ​ធ្វើការ​សម្រប​សម្រួល​ពី​សកម្មភាព​ទាំងឡាយ​ និង​​ការឆ្លើយ​ឆ្លង​ពាក្យ​សម្តី ។​
  • ​ការពារ​រាល់​ពត៌មាន​ស្តីពី​ហិរញ្ញវត្ថុ​ដោយ​បញ្ចប់​នូវ ​data ​base ​backups.​
  • ​ធ្វើការ​ប្រមូល​ផ្តុំ ​និង​វិភាគ​ពត៌មាន​ស្តីពី​ហិរញ្ញវត្ថុ​ដើម្បី​រៀប​ចំវា​យបញ្ចូល​ក្នុង​សៀវភៅ​គណនេយ្យ ​ដូចជា​ general ​ledger,​ Accounts,​ Documenting B​usiness​ ​Transaction​។
  • ​Standard ​Journal ​Entries​
  • ​វិភាគ​ពីចលនា​ធនាគា​ប្រចាំថ្ងៃ​ និង​ Journal ​Entries។​
  • ​ធ្វើការ​ចុះ ​Sub-​ledger ​Accounts ​(ដូចជា ​Inventory​)។​
  • ​សម្រ​សម្រួល​បញ្ជីប្រាក់​ខែបុគ្គលិក​
  • ​រៀប​ចំរបាយការណ៍​លក់​ប្រចាំ​ខែ​ក្នុង​តារាង ​Excel ​Spread ​Sheet ​សំរាប់​វិភាគ​។
  • ​បញ្ជាក់​អះអាង ​និង​សម្រប​សម្រួល​កិច្ចសន្យា, ​លិខិត​បញ្ជា​ទិញ, ​និង ​សំបុត្រ​ធានា​ (Voucher)​ ព្រម​ទាំង​រៀប​ចំរ​បាយការណ៍​
  • ​ដើម្បី​បង្ហាញ​ភស្តុតា​ងអំពី​ចលនា​មុន​ពេល​មាន​វិធីដោះ​ស្រាយ។​
  • ​ត្រួត​ពិនិត្យ​អនុលោម​តាមគោល​ការណ៍​គណនេយ្យ​ទទួល​យល់​ព្រម​ទូទៅ ​និង​នីតិ​វិធី​ក្រុមហ៊ុន។​
  • ​សម្រប​សម្រួល ​និង​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​សន្តិវិធី​ជា​មួយ​បុគ្គលិក​ និង​អ្នក​ពាក់​ព័ន្ធនានា ​។
  • ​រាយការណ៍​ជូន​ប្រធាន​ផ្នែក​ផ្ទាល់​អំពី​បញ្ហា​ទាំងឡាយ​ដែល​មាន​ការពាក់​ព័ន្ធនឹង​ការ​ចំណាយ ​ពិសេស​កាចំណាយ​ដែល​មិន​សមស្រប ​ ឬ​ខុស​ពី​គោល​ការណ៍​ក្រុមហ៊ុន​បាន​កំណត់ ។
  • ​សហការ​ជា​មួយ​ផ្នែកបេឡា​ ដើម្បី​ត្រួតពិ​និត្យ​លើចំណូល​ចំណាយ​ប្រចាំថ្ងៃ ​និង​ រៀបចំ​​ធ្វើរ​បាយការណ៏​ ព្រម​ទាំង​ត្រួតពិនិត្យ​កូន​បំណុល ​។ ​
  • ​បញ្ចូល​ប័ណ្ណទទួល​ និង​ប័ណ្ណ​ផ្ទេរទំ​និញពី​មាត់​ច្រក​មកឃ្លាំង​នៅភ្នំពេញ ​( រោងចក្រ ​ និង​ក្នុងស្តុក​ ) ។ ​
  • ​គណនា​ថ្លៃដើម​លើ​ប័ណ្ណ​ទទួល​ទំនិញ​ពីរោងចក្រ ​(Bill) ​ រួច​បញ្ចូល​ទៅ​ក្នុង ​Quick ​book ​ ​or ​SAP។​
  • ​ភ្ជាប់​ប័ណ្ណ​ទទួល​ទំនិញ​ជាមួ​យនឹង​របាយការណ៍​ខាង​មាត់​ច្រក ​ដើម្បី​ធ្វើកា​រទូ​ទាត់​ជា​មួយ​ភាគីដឹ​ក​ជញ្ជូន ​។
  • ​ធ្វើ​របាយ​ការណ៍​ហិរញ្ញវត្ថុ ​(Financial ​Statement​ Summary) ​សម្រាប់​ក្រុមហ៊ុន​ទាំងបី​ ។
  • រៀប​ចំរបាយកា​រណ៍បិទ​បញ្ជី​ប្រ​ចាំខែ។​
  • ​គ្រប់​គ្រង​បញ្ជី​ថ្លៃ​ដឹក​ជញ្ជូន​ (ចំណូល ​និង​ចំណាយ​) ​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក ​ ។
  • ​អនុវត្តន៍​ការ​ងារ​ផ្សេង​ៗដ៏ទៃ​ទៀត​ដែល​ប្រធាន​ផ្នែក​បាន​ដាក់​ឲ្យ​។
Requirements - Skills, Qualifications, Experience
  • ​មានបទ​ពិសោធន៍​យ៉ាង​តិច២​ឆ្នាំគ្រប់​ផ្នែក​ និង​ដឹក​នាំ​ជា​មួយ​បុគ្គលិក​ដែល​នៅ​ក្រោម​បង្គាប់​
  • ​មាន​បទពិសោធន៍​យ៉ាង​តិច​២ឆ្នាំ​ដែល​ទាក់​ទង​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​ខាង​លើ​។
  • ​បញ្ចប់​បរិញ្ញាប័ត្រ ​ឬ ​អនុប​ណ្ឌិត​ដែល​ពាក់​ការងារ​ខាង​លើ​នេះ​។
  • ​មាន​ភាព​ស្មោះ​ត្រង់ ​និង​ប្តេជ្ថា​ចិត្តខ្ពស់​ក្នុង​ការងារ​បំពេញ​ការងារ​ជា​មួយ​ក្រុមហ៊ុន​។
  • ​មាន​ចំណេះ​ដឹង​ភាសារ​អង់គ្លេស ​ចេះអាន ​សរសេរ​ និង​និយាយ​យ៉ាងស្ទាត់​ជំនាញ​។
  • ​មាន​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់រា​ល់ការងា​រ និងភារៈ​កិច្ច​ដែ​ល​បា​នទ​ទួ​ល​ខុស​ត្រូវ។​
  • ​មានភា​ពរួសរា​យ និង​រ៉ាក់​ទាក់ម៉ឺង​ម៉ាត់​និង​ការងារ​គ្រប់​ពេល
 
 

អ្នកពិនិត្យគុណភាព

Position Summary

មុខតំណែង​នេះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​គុណភាព​បេតុង​ និង​ទីតាំង​ការរដ្ឋាន

Expectations - Duties, Responsibilities
  • ត្រួត​ពិនិត្យ​ទីតាំង​ការដ្ឋាន​៖
  • ចម្ងាយ​ពី​រោងចក្រ​ទៅ​ការដ្ឋាន​
  • ប្រើប្រាស់​រយះពេល​ការចាក់​ និង​ រយះពេល​ធ្វើ​ដំណើរ​
  • មើល​កន្លែង​​ចត​ឡាន​បាញ់​ ឬ​ឡាន​បូម​និង​ឡាន​ក្រឡុក​បេតុង​ មាន​ទីធ្លា​ធ្វើ​ចររាណ៍​ត្រឹមត្រូវ​ដើម្បី​ផ្គត់​ផ្គង់​បេតុង​ដល់​អតិថិជន​អោយ​មាន​ប្រសិទិ្ធភាព​
  • មើល​កន្លែង​ទុក​ដុំ​តេស្ត​ត្រឹមត្រូវ​និង​មាន​សុវត្ថិភាព​ខ្ពស់​
  • ពិនិត្យ​មើល​Slump​ មុន​ពេល​ចាក់​នៅ​ការរដ្ឋាន​
  • ថែរ​រក្សា​គុណ​ភាព​ផលិត​ផល​បេតុង​ក្នុង​រយះ​ពេល​នៃ​ការ​ដឹក​ជញ្ជូន​ចេញ​ពី​រោងចក្រ​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ (​ការដ្ឋាន​របស់​អតិថិជន​)​
  •  ធ្វើ​ការ​វាស់​វែង​បរិមាណ​បេតុង​នៅ​ការដ្ឋាន​មុន​ពេល​ចាក់​និង​ក្រោយ​ពេលចាក់​
  •  ពេល​ចាក់​បេតុង​ត្រូវ​ត្រួត​ពិនិត្យ​និង​ណែ​នាំ​អតិថិជន​ពីបច្ចេកទេស​ថែទាំ​គុណភាព​បេតុងពេល​ចាក់​រួច​
  •  ត្រួត​ពិនិត្យ​គុណ​ភាព​ដុំតេស្ត៍​និង​យក​ដុំ​តេស្ត៍​អោយ​ត្រូវ​ទៅ​តាមបទ​ដ្នាន​
  • ធ្វើ​ប័ណ្ណ​សំគាល់​ និង​កំណត់​ត្រា​ដុំតេស្ត៍​
  • រក្សា​នូវ​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​មជ្ឈដ្ឋាន​
  • ​​​​ ធ្វើការ​ទំនាក់​ទំនង​ទំនាក់​ទំនង​ និង​សម្រប​សម្រួល​ជាមួយ​អតិថិជន​ពេល​មាន​ការ​រិះគន់​​ឬ​ការ​តវ៉ា​របស់​ ​​ ​អតិថិជន​អំពី​ ​គុណ​ភាព​ ​បេតុង​
  • ណែនាំ​អ្នក​ចាក់​បេតុង​ឲ្យ​អនុវត្ត​បាន​ត្រឹម​ត្រូវ​នូវ​វិធាន​ការ​ការពារ​សុវត្ថិភាព​ពលកម្ម​នៅ​ពេល​ចាក់​បេតុង​
  • គោរព​និង​ប្រតិបត្តិ​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា​និង​គោល​ការណ៏​នានា​របស់​ក្រុមហ៊ុន​បាន​ដាក់ចេញ​
  • ការ​គ្រប់គ្រងរ​បាយការណ៏​
  • សសេរ​របាយការណ៍​ជូនប្រធាន​ផ្នែក​គុណភាព​អំពី​៖
  • លទ្ធផល​បាន​ចាក់​បេតុង​តាមការដ្ឋាន​
  • របាយការណ៍​ចុះ​បេសកកម្ម​តាមការដ្ឋាន​
  • ការងារ​ផ្សេងៗ​ទៀត​ដែល​ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​គុណភាព​បេតុង​
  •  រាយ​ការណ៏​ជា​បន្ទាន់​ទៅ​ផ្នែក​រោងចក្រ​អំពី​បញ្ហា​គុណភាព​បេតុង​ និង​ ការ​តវ៉ា​របស់​អតិថិជន​ដើម្បីរក​ ​​​ ​ដំណោះ​ស្រាយ​
  •  ធ្វើ​របាយការណ៏​រាល់ពេល​ចុះ​ទៅ​តាមការ​ដ្នាន​និមួយៗ​ដែល​ពាក់ព័ន្ធ​
  • ការ​ទទួល​ខុស​ត្រូវ​ផ្សេង​ទៀត​
  • ចូលរួម​ដោះស្រាយ​មូលហេតុ​រាំងស្ទះ​ឬ​យឺតយ៉ាវ​ក្នុងការ​ផ្គត់ផ្គង់​បេតុង​ដល់​អតិថិជន​គ្រប់​ស្ថានការ​
  • អាច​ធ្វើការ​ថែមម៉ោង​ និង​ ការងារ​ថ្ងៃ​អាទិត្យ​ ឬ​ ថ្ងៃ​ឈប់​សម្រាក​យ៉ាង​ហោច​ណាស់​ ២​ ថ្ងៃក្នុង​ ១ខែ​
  • ការងារ​ផ្សេងៗ​ទៀត​ដែល​ក្រុមហ៊ុន​ត្រូវការ​។
Requirements - Skills, Qualifications, Experience
  • បទ​ពិសោធន៏ៈ​​មាន​បទ​ពិសោធន៏​យ៉ាងតិច​ ៣ ​ឆ្នាំ​ក្នុង​ការងារ​ត្រួត​ពិនិត្យ​គុណ​ភាព​បេតុង​។​
  • ការ​អប់រំ​និង​បណ្តុះ​បណ្តាលៈ​
  • សញ្ញា​បត្រ​មធ្យម​សិក្សា​ឯកទេស​វិស្វកម្ម​សំណង់​ស៊ីវិល​
  • បរិញ្ញា​បត្រ​វិស្វកម្ម​សំណង់​ស៊ីវិល​
  • ជំនាញ​
  • គ្រប់គ្រង​និង​ដឹក​នាំ​ការងារ​ផ្នែក​គ្រប់គ្រង​គុណភាព​បេតុង​
  • មូលដ្ឋាន​គ្រឹះ​នៃ​ការ​គ្រប់​គ្រង​បុគ្គលិក​
  • ជំនាញ​ចាត់​ចែង​ ​និង​ ​សម្រប​សម្រួល​
  • ជំនាញ​ស្រាវជ្រាវ​ ​ប្រមូល​ទិន្នន័យ​ និង​វិភាគ​ទីផ្សារ​
  •  ជំនាញ​ដោះ​ស្រាយ​បញ្ហា
  • ជំនាញ​ចរចារ​
  •  ជំនាញ​បណ្តុះ​បណ្តាល​
  •  ជំនាញ​ធ្វើការ​ជាក្រុម​
  • ភាសារ​អង់គ្លេស​អាច​ប្រើប្រាស់​បាន​(​ចេះ​ចិន​កាន់​តែ​ប្រសើរ​)​
  • ជំនាញ​ទំនាក់​ទំនង​ដោយ​ភាព​វៃឆ្លាត​
  • ជំនាញ​កុំព្យូទ័រ​ការិយា​ល័យ​ ​និង​ អ៊ីមែល​
  • លក្ខណៈ​សម្បត្តិ​ផ្ទាល់​ខ្លួន​
  • ប្តេជ្ញា​ធ្វើ​តាម​គោល​នយោបាយ​និង​បទបញ្ជា​ផ្ទៃ​ក្នុង​ក្រុមហ៊ុន​ ​លាយ​បេតុង​ ​ហ្គោលដេ​​​​​​ន ប៊ី.​អេស​.ធី​ ខន​គ្រិត​ ខូ​អិល​ធីឌី​
  • ស្មោះ​ត្រង់​
  • គំនិត​ឆ្នៃ​ប្រឌិត​
  • ភាព​ជា​អ្នក​ដឹក​នាំ​
  • បត់​បែន​តាម​ស្ថាន​ការ
  • មាន​ឆន្ទះ​លះ​បង់​ដើម្បី​ប្រយោជន៏​រួម
 
 

បុគ្គលិក​ផ្នែកបញ្ជាទិញ

Expectations - Duties, Responsibilities
  • ទំនាក់​ទំនង​ជាមួយ​អ្នកផ្គត់​ផ្គង​ទាំង​ក្នុង​ប្រទេស​ និង​ ក្រៅ​ប្រទេស​ដើម្បី​បញ្ជា​ទិញ​ទំនិញ​ដែល​​​​ជា​មុខ​សញ្ញា​លក់​របស់​ក្រុមហ៊ុន​ ។​
  • បើក​ការ​បញ្ជា​ទិញ​ Purchase Order ​ផ្ញើ​ទៅ​ឲ្យ​អ្នក​ផ្គត់​ផ្គង់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ។
  • ទាក់​ទង​ជា​មួយ​បណ្តា​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ ​កំពង់​ផែ​ ​សមត្ថ​កិច្ច​គយ​ និង​សមត្ថ​កិច្ច​មាត់​ច្រក​ព្រំ​ដែន​ដើ​ម្បីនាំ​ទំនិញ​ចូល​។
Requirements - Skills, Qualifications, Experience
  • បញ្ចប់​បរិញ្ញាប័ត្រ​ ​ផ្នែក​គណនេយ្យ​ និង​ផ្នែក​ដែល​ពាក់ពន្ធ័​
  • មាន​បទ​ពិសោធន៍​យ៉ាង​តិច​បំផុត​៣​ឆ្នាំ​ពាក់ព័ន្ធ​ និង​ការងារ​ខាង​លើនេះ ​
  • មាន​ចំណេះ​ដឹង​ computer​ ​Microsoft​ ​office ​, Excel ​ & Internet​ , email​
  • មាន​ចំណេះ​ដឹង​ SAP​
  • មាន​ភាព​រួសរាយ​ រាក​ទាក់​ និង​មឹុង​ម៉ាត់​រាល់​ការ​បំពេញ​ការងារ​ទៅ​តាម​តួនាទី​ និង​ការ​ទទួល​ខុស​ត្រូវ​
  • មាន​ភាព​ស្មោះត្រង់​ និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​រាល់​ភារកិច្ច​ និង​តួនាទី​របស់​ខ្លួន​
  • ភាសារ​អង់គ្លេស​អាន​ សរសេរ​ និង​និយាយ​យ៉ាង​ស្ទាត់​ជំនាញ
 
 

បុគ្គលិកផ្នែកលក់

Position Summary

តួនាទី​នេះ​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុងការ​ស្វែងរក​-​បញ្ចុះ​បញ្ចូល​អតិថិជន​ថ្មី​ និង​ ថែរក្សា​អតិថិជន​ដែល​មាន​ស្រាប់​។ ផ្តល់​នូវ​ដំណោះ​ស្រាយ​ពេញ​លេញ​ និង​សម​ស្រប​ដល់​គ្រប់​អតិថិជន​ក្នុង​គោល​បំណង​ជម្រុញ​កំណើន​ប្រាក់​ចំណូល​ទៅ​តាម​ផែនការ​ដែល​ក្រុមហ៊ុន​កំណត់​ឲ្យ​។

ទំនាក់​ទំនង​ ​និង​របាយ​ការណ៍ៈ​ តំណែង​នេះ​ត្រូវ​ធ្វើ​របាយ​ការណ៏​ជូន​ប្រធាន​ក្រុម​ផ្នែក​លក់​ និង​ធ្វើការ​សហការណ៍​យ៉ាងជិត​ស្និត​ជា​មួយ​ក្រុម​រដ្ឋបាល​លក់​។

Expectations - Duties, Responsibilities
  • បង្កើន​ការ​ស្វែង​រក​អតិថិជន​ថ្មី ​និង​ ថែរក្សា​អតិថិជន​ចាស់​ដើម្បី​ជម្រុញ​និង​ពង្រីក​ការ​លក់ទៅ​តាម​តំបន់​គោលដៅ​ និង​ផែន​ការ​កំណត់​។
  • ចុះ​ជួប​ទំនាក់​ទំនង​អតិថិជន​ ​និង​ ​សាធារណជន​ដោយ​ផ្ទាល់​និង​ពន្យល់​អំពី​ផលិត​ផល​របស់​ក្រុមហ៊ុន​ដើម្បី​សម្រេច​ការ​លក់​ទៅ​តាម​ផែន​ការ​ និង​ ឈាន​ទៅ​រក​បង្កើន​ការ​លក់​លើស​ផែន​ការ​របស់​ក្រុមហ៊ុន​។
  • ធ្វើ​បទ​បង្ហាញ​ ផ្សព្វ​ផ្សាយ​ និង​លក់​ផលិត​ផល​ដោយ​ពន្យល់​វែក​ញែក​យ៉ាង​ច្បាស់​លាស់​ដល់​អតិថិជន​បម្រុង​ និង​អតិថិជន​ចាស់​។
  • បង្កើន​ការ​ផ្សព្វផ្សាយ​ និង​ពង្រឹង​កេរ្តិ៍​ឈ្មោះ​ផលិតផល និងកេរ្តិ៍ឈ្មោះក្រុមហ៊ុន។
  • ត្រូវ​តាម​ដាន​ ត្រួត​ពិនិត្យ​ និង​ដឹង​ពី​កម្រិត​បំណុល​អតិថិជន​ និង​សហការ​ជា​មួយ​បេឡា​ដើម្បី​ទូទាត់​បំណុល​ចាស់​មុន​នឹង​បញ្ចេញ​ទំនិញ​ថ្មី​។
  • ត្រូវ​ដឹង​ពី​ទីតាំង​ភូមិសាស្រ្តតំបន់​ត្រូវលក់​។
  • ទទួល​ទូរស័ព្ទ​ និង​ទូរស័ព្ទ​ទំនាក់​ទំនង​អតិថិជន​ដើម្បី​ធ្វើការ​ដោះស្រាយ​យ៉ាង​ឆាប់​រហ័យ​នូវ​រាល់​បញ្ហា​និង​ការ​ត្អូញ​ត្អែរ​របស់​អតិថិជន​ដើម្បី​បង្កើន​ការ​ពេញចិត្ត​របស់​អតិថិជន​ដល់​ចំនុច​ខ្ពស់បំផុត​។
  • ស្រាវជ្រាវ​ តាម​ដាន​និង​វិភាគ​តម្រូវ​ការ​ទីផ្សារ​ និង​គូរ​ប្រជែង​ រួច​រាយ​ការណ៏​ជូន​ប្រធាន​ផ្នែក​ដើម្បី​យក​ឈ្នះ​លើ​ទីផ្សារ​។
  • តាមដាន​ វិភាគពីស្ថានភាពអាជីវកម្ម និងប្រវត្តិរបស់អតិថិជនឲ្យបានច្បាស់លាស់ និងកម្រិតទំហំអាចឲ្យជំពាក់។
  • ពិនិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​នូវ​ទិន្នន័យ​ដែល​បាន​ចេញ​ក្នុង​តារាង​តម្លៃ​ និង​ប័ណ្ណ​បញ្ជា​ទិញ​ មុន​ពេល​បញ្ជូន​ឲ្យ​រដ្ឋបាល​លក់​ និង​ អតិ​ថិជន​។
  • ដោះ​ស្រាយ​បាន​នូវ​រាល់​បញ្ហា​ដែល​នឹង​អាច​កើត​មាន​ឡើង​ចំពោះ​ប្រតិបត្តិ​ការ​ លក់​ទំនិញ​របស់​ក្រុមហ៊ុន​។
  • ប្រមូល​ និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​រាល់​ឯកសារ​សម្រាប់​បង្កើត​គណនី​អតិថិជន​។​ ឯកសារ​ទាំងនោះ​ត្រូវ​មាន​គ្រប់​លក្ខខណ្ឌ​ទៅ​តាម​ការ​កំណត់របស់​ក្រុមហ៊ុន​ មុន​ពេល​ប្រគល់​ឲ្យរដ្ឋ​បាល​លក់​។
  • ត្រូវ​ដឹង​ពី​បច្ចុប្បន្ន​ភាព​ស្តុក​ជា​ប្រចាំ​។
  • រាយ​ការណ៍​ពី​បាតុ​ភាព​ និង​ផល​ប៉ះ​ពាល់​ដល់​ផលិត​ផល​ និង​សេវា​កម្ម​ទាំង​ឡាយ​មក​ប្រធានក្រុម​ ឬ​ អ្នក​គ្រប់​គ្រង​ឲ្យ​ទាន់​ពេល​ច្បាស់​លាស់​គ្រប់​គ្រាន់​ និង​ត្រឹម​ត្រូវ។
  • ធ្វើ​របាយ​ការណ៏​សកម្ម​ភាព​លក់​ប្រចាំ​ថ្ងៃ​ សប្តាហ៍​ និង​ ខែ​ ដាក់​ជូន​ប្រធាន​ក្រុម។
  • បំពេញ​ការងារ​ផ្សេងៗ​តាម​ការ​ចាត់​តាំង​របស់​ប្រធាន​។
 

How to Apply

បេក្ខជនមានចំណាប់អារម្មណ៌ សូមដាក់ពាក្យដោយផ្ទាល់មកកាន់អាសយដ្ឋានការិយាល័យឬមកកាន់អ៊ីមែលដែលបានផ្ដល់ឲ្យក្នុងព័ត៌មានទំនាក់ទំនង។

 

Contact Details

Office Address
  • Near New Stung Mean Chey Market, Phum Domnak Thom, St. Stung Mean Chey (217), Sangkat Stung Mean Chey, Khan Mean Chey, Phnom Penh
 
Contact Name
  • Golden B.S.T Concrete Co., Ltd
 
Phone
 
Email