នាយក/នាយិការងកម្មវិធីចំណេះទូទៅខ្មែរ
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទីតាំង៖ សាលារៀនវ៉េស្ទឡាញន៍ សាខាឫស្សីកែវ និងសាខាក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងសាលារៀនណត្សឡាញន៍ សាខាចោមចៅ។
សាលារៀន : សាលារៀនវ៉េស្ទឡាញន៍
ការិយាល័យ :កម្មវិធីចំណេះទូទៅខ្មែរ
រាយការណ៍ជូន : នាយកសាខា
គ្រប់គ្រងលើ : បុគ្គលិកសិក្សាធិការនិងគ្រូបង្រៀនកម្មវិធីចំណេះទូទៅខ្មែរ
- សេចក្តីសង្ខេបការងារ/គោលបំណងការងារ
- គោរព និងអនុវត្តតាមបេសកកម្ម ទស្សនៈវិស័យ គោលការណ៍ នីតិវិធី និងវប្បធម៌រួម របស់ក្រុមហ៊ុន។
- គ្រប់គ្រង និងដឹកនាំបុគ្គលិក សកម្មភាពសិក្សាធិការចំណេះទូទៅខ្មែរ និងកម្មវិធីសិក្សាបន្ថែម ដើម្បីការរីកចម្រើន របស់កម្មវិធី អង្គភាព និងសង្គមជាតិទាំងមូល។
- ដឹកនាំការងារបច្ចេកទេសបង្រៀន កិច្ចការរដ្ឋបាលថ្នាក់រៀន និងការផលិតសម្ភារៈឧបទេសបង្រៀន ព្រមទាំងត្រួត ពិនិត្យ និងតាមដានគុណភាពការបង្រៀន និងរៀន ការគ្រប់គ្រងវិន័យ ការមើលថែទាំសុវត្ថិភាពសិស្ស ការដោះ ស្រាយបញ្ហា ការរៀបចំតុបតែងថ្នាក់រៀនការជំនួសថ្នាក់ និងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា ឬអ្នកអាណា ព្យាបាលសិស្ស និងស្ថាប័នអប់រំដែលពាក់ព័ន្ធ។
- ដឹកនាំគ្រូបង្រៀនឱ្យអនុវត្តកម្មវិធីសិក្សានិងបច្ចេកវិទ្យាអប់រំថ្មីៗ ដូចជា ការប្រើប្រាស់វិធីសាស្ត្រចម្រុះ LMS MIS STEM & ART សហគ្រិនភាព និង Community Based Learning ដែលរៀបចំដោយក្រុមហ៊ុន។
- ចូលរួមជាគំនិតក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្ម កម្មវិធីសិក្សាចំណេះទូទៅខ្មែរ ដើម្បីឆ្លើយតបបរិបទការអប់រំ បច្ចេក វិទ្យាសតវត្សរ៍ទី២១។
- រៀបចំ និងបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាពបុគ្គលិកជាប្រចាំដើម្បីធានាឱ្យបានគុណភាពការបង្រៀន និងរៀន និង គុណភាពសិក្សារបស់សិស្សទទួលបានលទ្ធផលល្អប្រសើរ។
- ចូលរួមក្នុងការជ្រើសរើសគ្រូបង្រៀនចំណេះទូទៅខ្មែរជាមួយគណៈគ្រប់គ្រង។
- កាតព្វកិច្ចនិងការងារទទួលខុសត្រូវ
- ការងារដឹកនាំ និងគ្រប់គ្រង
- ដឹកនាំ និងគ្រប់គ្រងថ្នាក់ដឹកនាំក្រោមបង្គាប់ក្នុងការអភិវឌ្ឍ និងអនុវត្តកម្មវិធីសិក្សាចំណេះទូទៅខ្មែរ ឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។
- អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធីព្រមទាំងធានារាល់ការអនុវត្តការងារឱ្យបាន ត្រឹមត្រូវ និងច្បាស់លាស់។
- ដឹកនាំគ្រូបង្រៀនក្នុងការអនុវត្តកម្មវិធីសិក្សាគោល និងកម្មវិធីបន្ថែមឱ្យមានប្រសិទ្ធភាពខ្ពស់។
- ដឹកនាំការងារបណ្តុះបណ្តាល ប្រជុំបច្ចេកទេសបង្រៀន រៀបចំថ្នាក់និទស្សន៍ ផលិតសម្ភារៈឧបទេសបង្រៀន គ្រប់គ្រងកិច្ចការរដ្ឋបាលគ្រូ គ្រប់គ្រងបុគ្គលិក ថ្នាក់រៀន មានចិត្តសាស្រ្តអប់រំលើការគ្រប់គ្រង និងចុះអធិការកិច្ចថ្នាក់រៀន។
- ដឹកនាំ និងជំរុញគ្រូបង្រៀនឱ្យសិស្សចូលរួមអនុវត្តសកម្មភាពសិក្សាក្នុងសាលារៀន ក្រៅសាលារៀន និងកម្មវិធីសិក្សាបន្ថែម។
- ដឹកនាំនិងជំរុញគ្រូបង្រៀនក្នុងការអនុវត្តពិសោធផ្សារភ្ជាប់ទៅនឹងខ្លឹមសារមេរៀន។
- ដឹកនាំគ្រូ និងសិស្សជំរុញការអនុវត្តគម្រោងស្ទីម(STEAM)ឱ្យបានផុសផុលតាមថ្នាក់នីមួយៗ។
- ដឹកនាំ ថ្នាក់ដឹកនាំក្រោមឱវាទឱ្យអនុវត្តផែនការ ឬកិច្ចការដែលជួយពង្រឹងគុណភាពអប់រំកាន់តែប្រសើរ។
- ការងាររដ្ឋបាលសិក្សា
- ត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានថ្នាក់រៀន និងនៅកន្លែងលេង ដោយផ្អែកទៅលើស្តង់ដាគុណភាពរបស់សាលារៀន។
- រៀបចំផែនការអភិវឌ្ឍសាលារៀន និងប្រតិទិនសិក្សា ប្រចាំឆ្នាំ ហើយធ្វើផែនការ ការងារប្រចាំសបា្តហ៍ ខែ និងឆ្នាំ។
- បូកសរុបពិន្ទុ និងធ្វើរបាយការណ៍ប្រចាំឆមាសនីមួយៗ រួចផ្ញើមកនាយកដ្ឋានអប់រំ។
- គ្រប់គ្រងលើស្ថិតិសិស្ស រួមមាន សិស្សថ្មី សិស្សឈប់ សិស្សបង់ប្រាក់ សិស្សមិនទាន់បង់ប្រាក់ សិស្សសរុប ប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ។
- ចូលរួមក្នុងការងារគ្រប់គ្រង សន្សំសំចៃធនធានសម្ភារៈ ត្រួតពិនិត្យលើការបិទភ្លើង កង្ហារ ម៉ាស៊ីនត្រជាក់ និងសម្ភារៈអគ្គិសនីផ្សេងទៀត បន្ទាប់ពីចប់ម៉ោងបង្រៀន ការប្រើប្រាស់កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ព និងសម្ភារៈបង្រៀន និងរៀន ផ្សេងៗទៀត។
- រៀបចំ និងពិនិត្យឯកសារសិក្សាធិការនិងផ្ដល់ជូនការិយាល័យផ្សេងៗនៃស្ថាប័នអប់រំដែលពាក់ព័ន្ធឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។
- ត្រួតពិនិត្យនិងតាមដានកិច្ចការសិស្ស និងគ្រូក្នុងការសរសេរកិច្ចការងាររដ្ឋបាលសិក្សាផ្សេងៗ។
- រៀបចំផែនការជួយសិស្ស ផែនការសាលា ផែនការគ្រូបង្រៀន ផែនការសិស្សជួយសិស្សជាប្រចាំ។
- ការងារបច្ចេកទេស
- គ្រប់គ្រង និងអនុវត្តកម្មវិធីសិក្សា រៀបចំបំណែងចែកកាលវិភាគ និងម៉ោងសិក្សាសម្រាប់គ្រូបង្រៀន។
- រៀបចំការប្រជុំផ្សព្វផ្សាយគោលការណ៍ និងបង្ហាញវិធីសាស្ត្របង្រៀនគ្រប់មុខវិជ្ជាឱ្យបានទៀងទាត់។
- ជំរុញឱ្យបណ្ណារក្សស្រង់ចំនួនសិស្ស តាមកម្រិតថ្នាក់ និងគ្រូបង្រៀនដែលបានចូលក្នុងបណ្ណាល័យ និងខ្ចីសម្ភារៈឧបទេស ឬសៀវភៅសិក្សា។
- បណ្ដុះបណ្ដាល និងដឹកនាំគ្រូបង្រៀនប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀននិងរៀនឱ្យមានប្រសិទ្ធភាព។
- តម្រង់ទិស និងបង្ហាត់ការងារដល់បុគ្គលិកគ្រូបង្រៀនថ្មី។
- ចុះសង្កេតការបង្រៀននិងរៀន និងផ្តល់ប្រឹក្សាគរុកោសល្យ ដល់គ្រូបង្រៀន។
- ពិនិត្យ និងតាមដានការអនុវត្តន៍កម្មវិធីសិក្សា គ្រប់គ្រងនិងប្រើប្រាស់សម្ភារៈឧបទេស និងសម្ភារៈប្រើប្រាស់ក្នុងការបង្រៀន និងរៀន សម្រាប់ជំនួយឱ្យសកម្មភាពសិក្សា។
- តាមដាន និងក្តាប់ឱ្យបានពីការផ្លាស់ប្តូរកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលសម្រាប់គ្រូ និងសិស្ស។
- ចូលរួមការប្រជុំប្រចាំខែដែលរៀបចំដោយសាខានីមួយៗ។
- បណ្ដុះបណ្ដាលនិងដឹកនាំគ្រូបង្រៀនអនុវត្ត វិធីសាស្ត្រចម្រុះ សហគ្រិនភាព និង Community Based Learning និងវិធីសាស្ត្រផ្សេងទៀត ដែលរៀបចំដោយក្រុមហ៊ុន។
- ត្រួតពិនិត្យលើសកម្មភាពបង្រៀនតាមរយៈវីដេអូ ឬបច្ចេកវិទ្យាព័ត៌មានវិទ្យា និងបណ្ណាល័យឱ្យមានប្រសិទ្ធភាព។
- គ្រប់គ្រង និងត្រួតពិនិត្យរាល់វិញ្ញាសាប្រឡង សមស្របតាមកម្មវិធីបឋមសិក្សា ឬមធ្យមសិក្សា។
- ធានាឱ្យបាននូវគុណភាព និងប្រសិទ្ធភាព នៃការផ្សារភ្ជាប់បច្ចេកវិទ្យា ក្នុងការបង្រៀន និងរៀន។
- កិច្ចការគ្រូបង្រៀន
- រៀបចំ និងផ្តល់សេវាគាំទ្រផ្សេងៗដល់គ្រូបង្រៀនដើម្បីធានាឱ្យការបង្រៀន និងរៀនមានគុណភាព និងប្រសិទ្ធភាព ខ្ពស់។
- រៀបចំធ្វើផែនបង្រៀន ផែនការពិសោធន៍ និងផែនការការសិក្សារបស់សិស្ស ព្រមទាំងត្រួតពិនិត្យការអនុវត្តជាប្រចាំ។
- ពិនិត្យ និងគាំទ្រនូវឯកសារ សម្ភារៈ ឧបករណ៍ ដល់គ្រូចំណេះទូទៅខ្មែរសិក្សាដើម្បីឱ្យបាននូវសម្ភារៈសម្បូរបែប។
- រៀបចំផែនការប្រជុំបច្ចេកទេស និងអនុវត្តឱ្យបានជាប្រចាំតាមផែនការ។
- ត្រួតពិនិត្យវត្តមានគ្រូបង្រៀនតាមម៉ោងបង្រៀន នៅក្នុងថ្នាក់រៀននីមួយៗ។
- អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធី កម្មវិធីសិក្សាចំណេះទូទៅខ្មែរ និងធានារាល់ការអនុវត្តការងារឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
- ទទួលខុសត្រូវផ្តល់ព័ត៌មាន និងទទួលការតវ៉ាពីបុគ្គលិកក្នុងកម្មវិធីចំណេះទូទៅមធ្យមសិក្សា លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស និងអាណាព្យាបាលសិស្ស រួចត្រូវធ្វើការផ្តល់ព័ត៌មាន និងពិភាក្សាជាមួយនាយករង/នាយិការងទទួលបន្ទុកកម្មវិធី។
- សហការជាមួយគ្រូបង្រៀនជំរុញលើការពិសោធតាមមុខវិជ្ជា និងខ្លឹមសារមេរៀននីមួយៗ។
- កិច្ចការសិស្ស
- វាយតម្លៃជាប្រចាំ លើគុណភាពការសិក្សា អត្តចរិត និងអាកប្បកិរិយារបស់សិស្សានុសិស្ស។
- ត្រួតពិនិត្យ និងតាមដានការប្រឡង ប្រចាំខែ ឆមាស និងការប្រឡងផ្សេងៗទៀត។
- ត្រួតពិនិត្យអវត្តមានគ្រូបង្រៀន និងបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់ ព្រមទាំងដើរមើលគ្រូ និងសិស្សនៅពេលចេញលេង និងចេញទៅផ្ទះ។
- ត្រួតពិនិត្យរាល់ពិន្ទុ និងសៀវភៅតាមដានរបស់សិស្សប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំ ហើយត្រួតពិនិត្យ និងកែសម្រួលលើការផ្តល់មតិយោបល់របស់គ្រូ លើការសិក្សារបស់សិស្ស និងពិនិត្យមើល សៀវភៅ។
- តាមដានលើមតិយោបល់របស់មាតាបិតាសិស្ស និងស្រង់មតិយោបល់មិនប្រក្រតី។
- ការងារទំនាក់ទំនង
- ទំនាក់ទំនងជាមួយមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ដើម្បីផ្តល់ព័ត៌មានស្តីពីការសិក្សា និងអាកប្បកិរិយា និងអត្តចរិតសិស្ស ឬជួបពិភាក្សាគ្នា ជាពិសេសលើលទ្ធផលការសិក្សារបស់សិស្ស។
- សម្របសម្រួលលើការដោះស្រាយបញ្ហាជាមួយសិស្ស និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស។
- ទំនាក់ទំនង និងសហការឱ្យបានជិតស្និទ្ធជាមួយស្ថាប័នអប់រំ និងអាជ្ញាធរដែលពាក់ព័ន្ធ។
- ចូលរួមសហការក្នុងការរៀបចំកម្មវិធីនិងព្រឹត្តិការផ្សេងៗ ដែលរៀបចំដោយសាខានិងការិយាល័យកណ្ដាល។
- បំពេញភារកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ក្នុងករណីមានការចាត់តាំងពីថ្នាក់ដឹកនាំសាលា។
- ខ្មែរ - កម្រិតល្អ
- អង់គ្លេសត្រូវបានផ្តល់អាទិភាព
- បរិញ្ញាបត្រ ផ្នែក អប់រំ ឬបរិញ្ញាបត្រជំនាញផ្នែកអប់រំ (ដូចជា គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា ...)។
- មានបទពិសោធ យ៉ាងតិច ក្នុងការបង្រៀន និងជាប្រធានក្រុមបច្ចេកទេសរយៈពេល 5 ឆ្នាំ
- មានបទពិសោធ យ៉ាងតិច ក្នុងការគ្រប់គ្រងគ្រូបង្រៀន ឬគ្រប់គ្រងទូទៅរយៈពេល 3 ឆ្នាំ
- សញ្ញាបត្រគរុកោសល្យ (សញ្ញាបត្រគ្រូបង្រៀនកម្រិតមូលដ្ឋាន ឬកម្រិតឧត្តម)។
- មានសមត្ថភាពក្នុងការនិយាយ សរសេរ ភាសាខ្មែរ និងភាសាអង់គ្លេស (បើអាច)។
- មានជំនាញល្អក្នុងការពន្យល់ ពេលធ្វើបទបង្ហាញ។
- មានសមត្ថភាពពូកែក្នុងការដោះសា្រយបញ្ហា ជំនាញក្នុងការចរចា និងដោះស្រាយបញ្ហា។
- សមត្ថភាពក្នុងការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី២១ ដូចជា IBL, PBL, ACTION LEARNING, CBL។
- មានសមត្ថភាពក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអប់រំដួចជា MIS LMS Google Suit។
- មានសមត្ថភាពក្នុងការប្រើប្រាស់កុំព្យូទ័រ លើកម្មវិធី MS. Word, MS. Excel, Power Point, E-mail, Internet។
- មានភាពជាអ្នកដឹកនាំ និងមានការទំនាក់ទំនងអន្តរបុគ្គលខ្ពស់
- មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ និងមានក្រមសីលធម៌វិជ្ជាជីវៈ
- អត់ធ្មត់ចំពោះការងារនិងធ្វើការជាក្រុមបានល្អ
- មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ និងគោលការណ៍របស់ស្ថាប័ន។
ប្រធានរដ្ឋបាល ផ្នែកឯកសារ និងពិធីការ
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកទំនាក់ទំនង, ផ្នែកអប់រំ/ហ្វឹកហ្វឺន/បង្រៀន
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
នាយកដ្ឋាន : នាយកដ្ឋានរដ្ឋបាល និងប្រតិបត្តិការ
រាយការណ៍ជូន : នាយករងរដ្ឋបាល
ទីកន្លែងការងារ : ការិយាល័យកណ្តាល
គ្រប់គ្រងលើ :អ្នកសម្របសម្រួលរដ្ឋបាលនៅការិយាល័យកណ្តាល
លទ្ធផលរំពឹងទុកសំខាន់ៗ
- លទ្ធផលនៃការរៀបចំកិច្ចប្រជុំបានល្អ មិនមានភាពខ្វះខាត និងការកែលម្អច្រើន ៩០%/ឆ្នាំ
- កំហុសនៃការរៀបចំឯកសារតិចជាង១០%/ឆ្នាំ សម្រាប់នាយកដ្ឋាន
- ពង្រឹងសមត្ថភាពក្រុមការងាររដ្ឋបាលតាមសាខា និងកាត់បន្ថយកំហុសនៃការរៀបចំឯកសារក្នុងសាខា តិចជាង១០%/ឆ្នាំ
- អាចរៀបចំរាយការណ៍សម្រាប់លោកប្រធាននាយកប្រតិបត្តិការបានទាន់ពេល និងមានទិន្នន័យជាក់លាក់មិនក្រោម៩០%
- សហការគាំទ្រការរៀបចំកម្មវិធី និងព្រឹត្តិការធំៗ របស់ក្រុមហ៊ុនយ៉ាងតិច ១០ដង /ឆ្នាំ
- សហការជាមួយគណៈកម្មការអធិការកិច្ច ចុះត្រួតពិនិត្យការរៀបចំឯកសាររបស់រដ្ឋបាល តាមសាខាយ៉ាងតិច ២ដង /ឆ្នាំ
- រៀបចំគោលការណ៍ និងសេក្តីណែនាំទាក់ទងនឹងនាយកដ្ឋានរដ្ឋបាល និងប្រតិបត្តិការយ៉ាងតិច ៤ក្នុង១ឆ្នាំ និងជំនួយដល់នាយកដ្ឋានក្នុងការពិនិត្យ សម្រួលខ្លឹមសារនិងសម្របសម្រួលនាយកដ្ឋានទាំងមូលបញ្ចេញគោលការណ៍ និងសេក្តីណែនាំយ៉ាងតិច ៦ក្នុង១ឆ្នាំ
- រៀបចំវគ្គបណ្តុះបណ្តាល និងការតំរង់ទិសពាក់ព័ន្ធកិច្ចការពិធីការ និងការរៀបចំឯកសារ តាក់តែអលិខិត ទៅកាន់រដ្ឋបាល និងក្រុមការងារគ្រប់សាខា ២ វគ្គ ក្នុង១ឆ្នាំ។
- តួនាទីនិងភារកិច្ចរួម
- គោរព និងអនុវត្តតាមបេសកកម្ម ចក្ខុវិស័យ គោលការណ៍ និតីវិធី និងវប្បធម៌រួមរបស់ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប។
- ទទួលខុសត្រូវលើប្រសិទ្ធភាពគ្រប់គ្រងកិច្ចការរដ្ឋបាលទាំងការិយាល័យកណ្តាល និងសាខា។
- ដឹកនាំ និងគ្រប់គ្រងលើការងារ ឯកសារ និតិតវិធី គោលការណ៍ ពិធីការ កិច្ចប្រជុំ និងការរៀបចំកម្មវិធីទាំងអស់របស់ ការិយាល័យកណ្តាល និងសាខា។
- ជំនួយការ កិច្ចការការិយាល័យ ពិនិត្យ សំណើរ និងលិខិតផ្សេងៗ ជូនលោកប្រធាននាយកប្រតិបត្តិការ។
- កិច្ចការផ្នែករដ្ឋបាល ឯកសារ និងពិធីការ
- កិច្ចការរដ្ឋបាលទូទៅ
- អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវនីតិវិធីរដ្ឋបាល និងធានារាល់ការអនុវត្តការងារឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
- សម្របសម្រួល និងគ្រប់គ្រងលំហូរឯកសារចូល ចរន្តឯកសារ និងការរក្សាទុកឯកសារ។
- តាក់តែងលិខិតរដ្ឋបាលផ្សេងៗដូចជា៖ សេចក្តីជូនដំណឹង គោលការណ៍ សំណើសុំថវិកា សេចក្តីសម្រេច សេចក្តីណែនាំផ្សេងៗជាដើម។
- គ្រប់គ្រងរបាយការណ៍ កិច្ចសន្យាជួលអគារ ឯកសារផ្លូវច្បាប់ និងកិច្ចសន្យាផ្សេងៗ។
- ធានាលើស្តង់ដារ និងគុណភាពនៃការប្រើប្រាស់លិខិតរដ្ឋបាលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពទាំងការិយាល័យកណ្តាល និងតាមសាខាចំណុះ។
- សម្របសម្រួលលើការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធស្នើសុំថវិកា (Proposal Request System)។
- រៀបចំសម្ភារ និងសម្របសម្រួលទិញសម្ភារប្រើប្រាស់ចាំបាច់ជូនថ្នាក់ដឹកនាំនៅការិយាល័យកណ្តាល និងសម្រាប់បុគ្គលិកតាមតួនាទី។
- ចូលរួមរៀបចំ និងសម្របសម្រួលផែនការថវិការប្រចាំឆ្នាំ របស់នាយកដ្ឋានរដ្ឋបាល និងប្រតិបត្តិការ និងសាខា។
- រៀបចំ កិច្ចប្រជុំនានារបស់នាយកដ្ឋានរដ្ឋបាល និងប្រតិបត្តិការ នាយកដ្ឋានពាក់ព័ន្ធ និងកិច្ចប្រជុំរួមធំៗ នៅការិយាល័យកណ្តាល តាមនិតិវិធី គោលការណ៍ និងបែបបទពិធីការឱ្យបានត្រឹមត្រូវ។
- សហការគាំទ្រនាយកដ្ឋានពាក់ព័ន្ធ ក្នុងការរៀបចំកម្មវិធីផ្សេងៗដូចជា ប្រជុំប្រចាំឆ្នាំ ទទួលសញ្ញាប័ត្រ សិក្ខាសាលា ចុះអនុសារណៈ និងកម្មវិធីធំៗផ្សេងរបស់បុត្រសម្ព័នក្រុមហ៊ុន
- កិច្ចការគាំទ្រសាខា
- តម្រង់ទិសជូនថ្នាក់ដឹកនាំ និងគណៈនាយកថ្មីៗផ្នែកឯកសារ ពិធីការ និងកិច្ចការរដ្ឋបាលទូទៅពាក់ព័ន្ធនិងលិខិតស្នាម។
- តម្រង់ទិស និងបណ្តុះបណ្តាលបុគ្គលិកផ្នែករដ្ឋបាលទាំងសាខា និងការិយាល័យកណ្តាល ផ្នែកឯកសារ ការរៀបចំការិយាល័យ ការរៀបចំកម្មវិធី និងកិច្ចការរដ្ឋបាលទូទៅ។
- ចុះត្រួតពិនិត្យការអនុវត្តស្តង់ដារគុណភាពនៃការរៀបចំលិខិតរដ្ឋបាល ការរៀបចំការិយាល័យ តាមសាខា។
- សម្របសម្រួល និងរៀបចំឯកសារស្នើសុំអាជ្ញាប័ណ្ណសាលារៀនរួមទាំងសាខាបើកថ្មី និងបន្តសុពលភាព (អាជ្ញាប័ណ្ណក្រសួងអប់រំ យុវជន និងកីឡា និងអប់រំក្រៅប្រព័ន្ធ)។
- កិច្ចការផ្សងៗ
- រៀបចំកំណត់ហេតុអង្គប្រជុំ សម្រាប់ការប្រជុំនាយកដ្ឋាន ការប្រជុំពាក់ពន្ធ័ផ្សេងៗ និងសម្របសម្រួលរៀបចំការសម្រាប់ការប្រជុំដែលបានស្នើសុំពីនាយកដ្ឋានផ្សេងៗ។
- សម្របសម្រួល និងគាំទ្រនាយកដ្ឋានផ្សេងៗពេលមានចំណាត់តាំង។
- ដឹកនាំ និងសម្របសម្រួលកិច្ចការពិធីការកម្មវិធីទូទៅ។
- សម្របសម្រួលទំនាក់ទំនង និងស្វាគមន៍ភ្ញៀវ / អតិថិជនដែលអញ្ជើញមកការិយាល័យ កណ្តាល ដោយរួសរាយរាក់ទាក់ និងប្រកបដោយសុជីវធម៌ខ្ពស់បំផុត។
- ចូលរួមផ្តល់មតិយោបល់ ដើម្បីស្ថាបនាក្រុមហ៊ុន។
- រៀបចំរបាយការណ៍ និងផែនការសកម្មភាពប្រចាំខែ/ប្រចាំឆ្នាំសម្រាប់នាយកដ្ឋាន។
- ធ្វើកិច្ចការងារផ្សេងៗទៀតតាមការចាត់តាំងរបស់អ្នកគ្រប់គ្រង ក្នុងក្របខណ្ឌការងាររបស់ក្រុមហ៊ុន វេសឡាញ អេខ្យូខេសិន គ្រុប ខូអិលធីឌី
- កិច្ចការផ្នែកជំនួយការផ្ទាល់លោកប្រធាននាយកប្រតិបត្តិការ
- ត្រួតពិនិត្យសំណើសុំអត្ថប្រយោជន៍ផ្សេងៗពីខាងក្រៅ (មុនដាក់ជូនប្រធាននាយកប្រតិបត្តិការ)។
- គ្រប់គ្រង និងកត់ត្រាកាលវិភាគប្រចំាថ្ងៃរបស់លោកប្រធាននាយកប្រតិបត្តិការ។
- សម្របសម្រួលកិច្ចប្រជុំរបស់លោកប្រធាននាយកប្រតិបត្តិការ ជាមួយគណៈគណៈគ្រប់គ្រងនៃការិយាល័យកណ្តាល ឬនាយកសាខា។
- ចូលរួមជាជំនួយការផ្ទាល់លោកប្រធាននាយកប្រតិបត្តិការ ចំពោះការរៀបចំឯកសារ ការធ្វើដំណើរ និងកត់ត្រាសម្រាប់កិច្ចប្រជុំ ជាមួយក្រសួង ស្ថាប័នដៃគូ និងកិច្ចប្រជុំផ្លូវការខាងក្រៅផ្សេងៗ។
- សិទ្ធិក្នុងការសម្រេចចិត្ត
- អនុញ្ញាតច្បាប់ជូនបុគ្គលិកក្រោមបង្គាប់ ទៅតាមបទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន
- កំណត់របៀបប្រជុំ ដែលមានសមាសភាពចូលរួមត្រឹមប្រធានផ្នែក
- សម្រេចការបញ្ជាទិញសម្ភារប្រើប្រាស់ការិយាល័យរបស់លោកប្រធាននាយកប្រតិបត្តិការត្រឹម ២០០ដុល្លាចុះ
- ខ្មែរ - កម្រិតល្អ
- អង់គ្លេស - កម្រិតល្អ
- បរិញ្ញាបត្រ ផ្នែក រដ្ឋបាល រដ្ឋបាលសាធារណៈ ពិធីការ ទំនាក់ទំនងសាធារណៈ ឬគ្រប់គ្រងទូទៅ។
- មានបទពិសោធន៍ក្នុងការគ្រប់គ្រង ពិធីការ ឬឯកសាររដ្ឋបាលយ៉ាងតិចរយៈពេល 5 ឆ្នាំ
- មានចំណេះដឹងលើការគ្រប់គ្រងកិច្ចការរដ្ឋបាលបដិសណ្ឋារកិច្ច ឬគ្រប់គ្រងអាជីវកម្ម
- មានសមត្ថភាពក្នុងការនិយាយ និងសរសេរជាភាសាខ្មែរបានល្អប្រសើរ។
- មានចំណេះដឹងភាសាអង់គ្លេសទាំងការនិយាយ និងការសរសេរបានល្អ។
- មានចំណេះ ជំនាញ និងបទពិសោធន៍ក្នុងការពិនិត្យ គ្រប់គ្រង និងថែរក្សាឯកសារបានល្អប្រសើរ។
- មានចំណេះដឹងពីលំហូរឯកសារលើកិច្ចការរដ្ឋបាលបានល្អប្រសើរ។
- មានជំនាញក្នុងការគ្រប់គ្រងបុគ្គលិក និងការសម្របសម្រួល។
- មានជំនាញទំនាក់ទំនង រៀបចំ សរសេររបាយការណ៍ និងធ្វើកំណត់ហេតុអង្គប្រជុំ។
- មានជំនាញពិធីការ និងបដិសណ្ឋារកិច្ច។
- មានចំណេះដឹងកុំព្យូទ័រ Microsoft Office, Microsoft Outlook, Internet and Email។
- មានជំនាញក្នុងការដោះសា្រយបញ្ហា និងជំនាញក្នុងការចរចារ។
- មានអក្បកិរិយាល្អ សុភាពរាបសារ រួសរាយរាក់ទាក់ មានទំនាក់ទំនងល្អ និងអាចធ្វើការជាក្រុមបានល្អ ។
- មានភាពស្មោះត្រង់ ខិតខំប្រឹងប្រែង ព្យាយាម អត់ធ្មត់ខ្ពស់ចំពោះការងារ និងមានស្មារតីទទួលខុសត្រូវខ្ពស់។
- មានការយល់ដឹងទូលំទូលាយពីចក្ខុវិស័យ បេសកកម្ម ទិសដៅ គោលការណ៍របស់ស្ថាប័ន។
Vice Principal English Program
- Career Category: Exec. / Management, Educate/Train/Teaching
- Schedule:Full-time
- Salary: Negotiable
The position is for English Kindergarten and Young Learner Program
Location: The Westline School, Svay Rieng branch and The Northline School, Chom Chao branch
OFFICE/BRANCH : School Branch
REPORTS TO : School Principal
SUPERVISE : Assistant Vice Principal, Teacher of English and Teacher Assistant (English Kindergarten and Young Learner’s Program), Nurse, and Librarian
POSITION SUMMARY
- Serve as the educational leader, responsible for managing the policies, regulations, and procedures to ensure that all students are supervised in a safe learning environment to meet the approved curricula and mission of the school.
- Work collaboratively with all teachers, school staff and students as well as communicate effectively with parents to achieve academic excellence and positive growth of the school and society.
- Be responsible for scheduling, curriculum implementation & development, extracurricular activities, personnel management, customer service, social work, emergency procedures, and facility operations.
- Assist school principal in administration affairs to ensure the effectiveness and efficiency of administration work in school.
- Plan, develop, implement, and administer administration programs according to policies and procedures of WEG.
ESSENTIAL FUNCTIONS:
The responsibilities of this position include a variety of tasks that contribute to achieving the WEG’s wide goals of ensuring the quality excellence and recognition of the English Kindergarten and Young Learner’s Program. The outcomes of this position are expected to be as follows: (1) being independent, strong, and trustworthy; (2) quality excellence of teaching and learning; (3) acting as an implementor for English Kindergarten and Young Learner’s Program and presenting a positive image to both internal and external customers.
- The tasks assigned to this position are listed below:
- Staff and Student Affairs
- Plan, organize, and monitor the English Kindergarten and Young Learner’s Program and ensure the accuracy of daily school operation.
- Manage, evaluate, and supervise effective and clear procedures of Assistant Vice Principal, Teacher of English, Teacher Assistant (English Kindergarten and Young Learner’s Program), Nurse, and Librarian.
- Implement and manage procedures of school’s monthly, termly, and yearly operation plans.
- Conduct the placement test for new students and place students to the appropriate and available class level.
- Provide consultation to parents or guidance of students on students’ study results and effectively deal with complaints.
- Cooperate with Front Desk Office in checking attendance and calling the parents of absent students.
- Work with teachers to conduct the academic internal surveys with students.
- Facilitate student academic exams in school (termly examinations, and other related academic exams).
- Support and collaborate with school principal to create teaching schedule, class operation, and provide academic support to students, tutor if necessary, and provide other assistance as needed.
- Conduct classroom inspection to ensure the teaching and learning quality.
- Consolidate and analyze the students’ result and statistic; and submit them to the school principal and Head Office.
- Teaching and Learning Materials
- Lead the teachers of English Kindergarten and Young Learner’s Program to develop teaching resources (cue cards, picture cards, slides), tests (unit tests, homework, and worksheets), LMS, MIS, etc.
- Maintain both soft and hard-copied files of academic documents (course syllabus, E-Books, all course tests, projects, and test keys/answer keys, …);
- Maintain and control the Kid Library, smart TVs, LCD, and materials usage of teaching hands-on activities (LBPC, Project, and WEG International Festival).
- Manage the classroom environment and children playground efficiently to meet the needs of the school requirements.
- Establish and maintain an effective inventory system for the program supplies, teaching and learning materials, and office equipment.
- Ensure a pleasant working environment with clean and good hygiene at the workplace.
- Policies and Guidelines Implementation
- Respect and abide by the WEG’s vision, mission, goals, and all management policies, guidelines, and quality management system.
- Ensure that all educational activities are conducted in a legal and ethical manner.
- Trainings and Events
- Be responsible for organizing academic orientations and trainings, technical meetings, and forums with Assistant to Vice Principal (AVP).
- Participate in professional development activities and forums as required by the WEG.
- Assist the recruitment and orientations of the related teachers/staff as required.
- Be able to observe, monitor, and evaluate the operation in full-time program.
- Lead and collaborate with school principal and related staff to conduct parenting workshops, program orientations, parent-teacher conferences and leadership day.
- Coordinate academic activities for school as conducted by the Education Department such as competitions, scholarship programs, events (graduation, field trips), etc.
- ICT Platforms
- Provide technical meetings on new digital management to Assistant to Vice Principal (AVP) and teachers.
- Manage all students’ academic result reports in the MIS and LMS system.
- Be responsible for trainings, piloting of new ICT platforms, MIS and LMS to assistant to vice principal (AVP) and teachers.
- Planning and Working with Related Departments
- Participate in preparing a budget plan for the school.
- Participate in business and academic meetings, orientations, graduation, and other functions as directed.
- Assist the school principal in giving comments on educational marketing and public relations.
- Others
- Prepare the monthly action plan and report.
- Perform other related duties and responsibilities as assigned by the school principal and Education Department.
- JOB EXPECTATION
- Manage and lead teachers and staff to produce a high level of students’ satisfaction with the programs and to bring financial growth to the school.
- Provide an example of educational leadership to all employees and create a good public understanding and image of the school.
- Supervise in a fair and consistent manner, effective discipline and attendance systems with high standards, consistent with the philosophy, values, and mission of the school.
- Ensure a safe, orderly environment that encourages students to take responsibility for behavior and create high morale among staff and students. File all required reports regarding violence, vandalism, attendance, and discipline matters.
- Ensure overall students’ satisfaction levels at 85% or greater.
- DECISION-MAKING AUTHORITIES
- Manage and approve the placement test and put the students in the right level.
- Manage and approve the final result.
- Transfer the long-term payment to the new level.
- Manage and approve the schedule allocation.
- Manage the recruitment and selection process of NP/EKP/YLP teachers and ask for approval on the selection result from School Principal.
- English - Good
- Master's Degree in Education or Master of Arts in English/TESOL or related fields.
- At least experience in management for 3 years
- At least teaching experience for 5 years
- Certificate of Pedagogy in teaching is preferable.
- Good command of English, proven by at least TOEFL 500;
- Good oral and written communication skills;
- Good presentation skills
- Good command of computer (Ms. Office, Internet & E-mail, & Ms. Project)
- High level of diplomacy & confidentiality required
- Good knowledge of creative customer service, marketing, and operation development and complaint handling
- Strong organizational, communication, report writing, decision making, conflict solving, facilitating skills and good interpersonal skills
- Ability to manage multi-projects simultaneously, with attention to details and timelines, the company-wide context for decision and legal implication
- Good communication and strong interpersonal skills
- Being self-managed, self- motivated and highly responsible
- Good leadership and management skills
- Good problem-solving skills
- Result-oriented personality
- Strong commitment to diversity
- Team working spirit
- Have strong commitment to Westline Education Group’s Mission, Vision and Values.
- Be Sensitive and adaptable towards culture, gender, religion, race, nationality, and age.
Accounting Manager
- Career Category: Accounting, Exec. / Management, Banking / Finance
- Schedule:Full-time
- Salary: Negotiable
ORGANIZATION : WESTLINE EDUCATION GROUP CO., Ltd.
OFFICE/DEPARTMENT : Head Office of WEG/Account and Finance Department
REPORTS TO : Deputy Accounting and Finance Director
SUPERVISES : Accounting Supervisor and Coordinator, Head Office Account and Branch Accountant (Technical Support_ Indirect)
POSITION SUMMARY
The Accounting Manager plays a main role in developing and implementing the Accounting and Finance policies and procedures for company. As a member of the senior management team, the AFD is an advisor to the other directors for evaluating and assisting them with their finance plan and practical. S/he is responsible for overseeing all tasks of Accounting and Finance Department to establish financial status by developing and implement systems to provide accountability and transparency finance information.
- ESSENTIAL FUNCTIONS
- Accomplishes accounting and organization mission by completing related result as needed,
- Accomplishes accounting human resource objectives by provide orienting, training, assigning, task schedule, coaching, counseling, and disciplining employee,
- Protects organization’s value by keeping information confidential,
- Confirms financial status by monitoring revenue and expenses; coordinating the collection, consolidation, and evaluation of financial data; preparing special reports,
- Maintains financial security by establishing internal controls and forcing accounting regulations and procedures,
- Avoids legal challenges by understanding current and propose legislation,
- Develop and provide directions for all accounting system, procedures and form, including the preparation of internal auditing procedures.
- Assists Deputy Accounting and Finance Director to implement and oversee budget by monitor progress and present financial metrics both internally and externally,
- Supports external and Internal auditors by provide information requirements,
- Manage and develop accounting software
- Preparing on monthly tax return
- Coordinate with principals to check on accounting part of all branches
- Perform other tasks assigned by Deputy Accounting and Finance Director
- DECISION-MAKING AUTHORITIES
- Verify all accounting transactions.
- Prepare Monthly tax declaration.
- Consolidate Financial Report.
- Prepare and Verify on Job Description of Department Employee
- Other base on Company’s regulations
- Khmer - Fluent
- English - Good
- Bachelor's Degree in Accounting/Finance/Business, Master or CPA is preferred
- At least experience in Accounting and Finance Affair for 7 years
- And at least experience for Supervisor/Manager for 3 years
- Fluent in Khmer
- Good Command of English ( Excellent preferred ),
- Other Language is plus
- Understanding of Accounting Software, Sun System, QuickBooks Enterprise is a plus
- Proficiency in MS Office, especially Excel
- Excellent Knowledge of Cambodian Taxation
- Good Knowledge of Cambodian labor law.
- Time-management, organizational skills
- Collaborative and flexible style, with a strong service mentality.
- Good Leadership
- Effective communicator at all levels
- Pleasant personality and self-motivation
- Willing to work hard, smart and honest
- Willing to share Knowledge and Work Experiences
- Strong commitment to Westline Education Group’s Mission, Vision and Values;
- Respect and abide by WEG’s management policies, academic regulations, policies and procedures and guideline;
- Sensitivity and adaptability towards culture, gender, religion, race, nationality, and age;
Asia Study Abroad Consulting Manager
- Career Category: Exec. / Management, Educate/Train/Teaching, Business Administration
- Schedule:Full-time
- Salary: Negotiable
OFFICE/DEPARTMENT : EDI/Head Office of WEG
REPORT TO : Chief Development Officer
POSITION SUMMARY:
The Asia Study Abroad Consulting Manager is responsible for the strategic development, promotion, and management of study abroad programs across Asia. The role involves building and maintaining partnerships with international universities and institutions, advising students on academic opportunities, and ensuring successful placement and support throughout the study abroad process. The Manager ensures that the study abroad programs align with the institution’s mission, provide high-quality service to students and parents, and contribute to organizational growth.
- Program Development & Management
- Develop, manage, and expand study abroad programs and partnerships with universities, colleges, and training institutions across Asia.
- Ensure compliance with partner institution policies, visa regulations, and educational standards.
- Collaborate with internal teams to design and deliver student preparation workshops, orientation, and counseling services.
- Continuously assess and improve program offerings to match market demand and international standards.
- Student Counseling & Support
- Provide guidance to students and families on study abroad options, application processes, scholarships, and career pathways.
- Oversee the processing of applications, admissions, and visa documentation for students.
- Monitor and support students throughout the pre-departure, transition, and overseas study phases.
- Address student and parent inquiries with professionalism and accuracy.
- Partnership & Relationship Management
- Establish, maintain, and strengthen relationships with universities, embassies, education agencies, and scholarship organizations.
- Negotiate and manage agreements, contracts, and collaboration frameworks with partner institutions.
- Represent the organization in international education fairs, conferences, and professional networks.
- Marketing & Promotion
- Collaborate with the marketing team to design and execute campaigns, events, and information sessions to promote study abroad programs.
- Prepare and deliver presentations, promotional materials, and digital content for outreach activities.
- Identify new opportunities to expand student recruitment in Asia destinations.
- Financial & Administrative Oversight
- Develop and manage the budget for study abroad programs and services.
- Monitor program performance, student enrollment numbers, and revenue contribution.
- Ensure accurate reporting, documentation, and compliance with institutional and international requirements.
- English - Good
- Chinese - Simplified - Good
- Bachelor's Degree in Education, International Relations, Business Administration, or related field
- Master's Degree is preferred
- Relevant experience in study abroad, international programs, or higher education administration for 2 years as a minimum
- Preferably additional certification in student advising, career counseling, or international education management is an advantage.
- Proven track record in partnership building, student recruitment, and program management.
- Experience in dealing with embassies, visa processes, and international institutions.
- Good proficiency in English and Chinese.