លិខិតអញ្ជើញចូលរួមដេញថ្លៃ ការងារជួសជុល និងស្តារឡើងវិញប្រឡាយ P2 ប្រព័ន្ធធារាសាស្រ្តព្រៃខ្ពស់
- Career Category: Invitation for Bids
- Location: Battambang Province
ពិពណ៌នាអំពីការដេញថ្លៃ
ការដេញថ្លៃនេះ មានគោលបំណងជ្រើសរើស អ្នកម៉ៅការដែលមានសមត្ថភាព បច្ចេកទេស និងបទពិសោធន៍ សម្រាប់អនុវត្តការងារជួសជុល និងស្តារឡើងវិញប្រឡាយ P2 ដែលមានប្រវែងសរុប ៩៥០ ម៉ែត្រ រួមមាន ការកាយ និងស្តារបាតប្រឡាយ ការសម្អាត និងកាប់ព្រៃតាមជើងទេរប្រឡាយ ដើម្បីបង្កើនសមត្ថភាពរក្សាទឹក និងបែងចែកទឹកស្រោចស្រព ក្នុងប្រព័ន្ធធារាសាស្រ្តព្រៃខ្ពស់។
ការអនុវត្តការងារ ត្រូវអនុវត្តស្របតាមស្តង់ដារបច្ចេកទេសប្រព័ន្ធធារាសាស្រ្ត របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់ក្នុងឯកសារដេញថ្លៃ។
វិសាលភាពការងារ
វិសាលភាពការងារ រួមមានការងារចម្បងដូចរៀបរាប់ជូនខាងក្រោម៖
- ការកាយ និងស្តារបាតប្រឡាយ P2 ប្រវែង ៤៥០ ម៉ែត្រ (បរិមាណប្រហែល ១,៨០៥ ម៉ែត្រគូប)
- ការកាយ និងស្តារបាតប្រឡាយ P2 ប្រវែង ៥០០ ម៉ែត្រ (បរិមាណប្រហែល ៤,១២៥ ម៉ែត្រគូប)
- ការសម្អាត និងកាប់ព្រៃតាមជើងទេរប្រឡាយ ប្រវែងសរុប ៩៥០ ម៉ែត្រ
- ការប្រើប្រាស់កម្លាំងពលកម្មមូលដ្ឋាន ក្រោមការត្រួតពិនិត្យបច្ចេកទេស
- ការដាក់បដា (Banner) របស់គម្រោង នៅទីតាំងអនុវត្តគម្រោង
ព័ត៌មានលម្អិតអំពីបរិមាណ និងលក្ខខណ្ឌបច្ចេកទេស ត្រូវបានបញ្ជាក់ក្នុង BOQ ដែលភ្ជាប់ជាមួយឯកសារដេញថ្លៃ។
Eligibility
- អ្នកដេញថ្លៃ ត្រូវមានលក្ខណៈសម្បត្តិ និងឯកសារដូចខាងក្រោម៖
- មានប័ណ្ណប៉ាតង់ ឬប័ណ្ណអនុញ្ញាតធ្វើអាជីវកម្មសំណង់ ត្រឹមត្រូវ និងមានសុពលភាព
- មានវិញ្ញាបនបត្របញ្ជាក់ការបង់ពន្ធ (Tax Clearance) ពីអគ្គនាយកដ្ឋានពន្ធដារ
- អាចចេញវិក្កយបត្រដែលមាន VAT ត្រឹមត្រូវ
- មានបទពិសោធន៍ក្នុងការអនុវត្តការងារជួសជុល ឬសាងសង់ប្រព័ន្ធធារាសាស្រ្ត ឬសំណង់សាធារណៈស្រដៀងគ្នា
- មានសមត្ថភាពបច្ចេកទេស បុគ្គលិក និងឧបករណ៍គ្រប់គ្រាន់
- មានសមត្ថភាពអនុវត្តការងារបានទាន់ពេលវេលា និងធានាគុណភាពការងារ