Job Announcement

អ្នកប្រឹក្សាបង្កើត APP

with Coalition of Cambodia Farmers Community

BTDC-ID: 42397
Closing Date:

Announcement Positions

Announcement Description

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) ជាស្ថា​ប័នសមាជិកភាព​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​មករា​ ឆ្នាំ​២០១១ ដោយ​សហគមន៍​នៅ​តំបន់ជនបទ​ដែល​ធ្វើការ​រួមគ្នា​ក្នុង​គោលបំណង​ ធ្វើការ​រួមគ្នា​អភិវឌ្ឍន៍​សហគមន៍​ ការ​ដោះស្រាយបញ្ហា​ដីធ្លី​ ធនធានធម្មជាតិ​ និង​ការ​បណ្តេញដោយបង្ខំ​ដែល​កើត​ចេញពី​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​ប៉ះពាល់​ការរស់នៅ​របស់​កសិករ​ និង​កំពុង​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​អំណាច​សហគមន៍​តំបន់​គោលដៅ​ក្នុង​ ១៤ខេត្ត​រួម​មាន​ ខេត្ត​កោះកុង​ ក្រចេះ​ ស្វាយរៀង​ ព្រៃវែង​ កណ្ដាល​ កំពត​ ព្រះវិហារ​ តាកែវ​ ព្រះ​សីហ​នុ​ ត្បូងឃ្មុំ​ កំពង់ស្ពឺ​ កំពង់ចាម​ សៀមរាប​ និង​កំពង់ធំ​។

សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​(CCFC)ត្រូវ​បាន​អនុញ្ញាត​យល់ព្រម​ចុះបញ្ជី​ការ​ពី​ក្រសួងមហាផ្ទៃ​តាមរយៈ​លិខិត​លេខ​ ១៧៧៦ សជណ ចុះ​ថ្ងៃ​ទី​០៣ ខែកញ្ញា​ ឆ្នាំ​២០១៥ ។

សមាគម​បាន​បង្កើត​កម្មវិធី​ សារ​ព័ត៌មាន​បៃតង​ប៉ុស្តិ៍​(BTP News) តាមរយៈ​លិខិតអនុញ្ញាតិចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ លេខ​៖ ០៥២ ប្រ​កពម​ ចុះ​ថ្ងៃ​ទី​៖ ១៩ ខែ​មីនា​ ឆ្នាំ​២០២៥ ។ បច្ចុប្បន្ននេះ​សមាគម​ និង​សារ​ព័ត៌មាន​បៃតង​ប៉ុស្តិ៍​(BTP News) ប្រកាស​ជ្រើសរើស​អ្នក​ប្រឹក្សា​បង្កើត​ APP ដូច​ខាងក្រោម​៖

Announcement Positions

អ្នកប្រឹក្សាបង្កើត APP

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ទីប្រឹក្សា / អ្នកប្រឹក្សា, ផ្នែកកុំព្យូទ័រ - ទូទៅ, ផ្នែកកុំព្យូទ័រ - ការសរសេរកម្មវិធី
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អត់បញ្ជាក់
សង្ខេបមុខតំណែង
ករណីកិច្ច និងការទទួលខុសត្រូវ:
  • Member Registration: ទម្រង់បំពេញព័ត៌មានសម្រាប់សមាជិក (ឈ្មោះ, លេខទូរស័ព្ទ, អាសយដ្ឋាន, រូបថត ID) និងមុខងារបញ្ចូលឯកសារ។
  • Admin Approval Workflow: ផ្ទាំងគ្រប់គ្រងសម្រាប់ប្រធានសហគមន៍ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងចុចអនុម័ត (Approve) ទទួលសមាជិកថ្មី។
  • Digital Membership Card: ប្រព័ន្ធបង្កើតកាតសមាជិកឌីជីថលដែលមានភ្ជាប់ QR Code ឬបាកូដសម្គាល់ខ្លួន សម្រាប់ប្រើប្រាស់ពេលមានកម្មវិធី ឬទទួលអត្ថប្រយោជន៍ផ្សេងៗ។
  • Member Directory & Profiles: បញ្ជីឈ្មោះសមាជិកទាំងអស់ដែលអាចស្វែងរកបាន
  • (Search & Filter) ទៅតាមក្រុម អាយុ ឬតំបន់។
  • Design: រចនាប្លង់កម្មវិធីឱ្យមានភាពសាមញ្ញ ងាយស្រួលប្រើប្រាស់សម្រាប់សមាជិកគ្រប់វ័យ
  • Database & Security: រៀបចំប្រព័ន្ធផ្ទុកទិន្នន័យ (Database) ឱ្យមានសុវត្ថិភាពខ្ពស់ ការពារការធ្លាយទិន្នន័យផ្ទាល់ខ្លួនរបស់សមាជិក។
  • Deployment: ជួយរៀបចំដាក់ App ទៅលើ Google Play Store និង Apple App Store។
  • Training & Handover: ធ្វើការបណ្តុះបណ្តាលដល់ក្រុមការងារសហគមន៍អំពីរបៀបគ្រប់គ្រងទិន្នន័យ និងប្រើប្រាស់ប្រព័ន្ធ Admin។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
  • បរិញ្ញាបត្រ ផ្នែក វិទ្យាសាស្ត្រកុំព្យូទ័រ បច្ចេកវិទ្យាព័ត៌មាន (IT) ឬជំនាញពាក់ព័ន្ធ។
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • បទពិសោធន៍: មានបទពិសោធន៍យ៉ាងតិច ៤ ទៅ ៥ ឆ្នាំ ក្នុងការអភិវឌ្ឍ App ឬផ្តល់ប្រឹក្សា។
ជំនាញទន់
  • មានការគិតបែបយុទ្ធសាស្ត្រ ជំនាញដោះស្រាយបញ្ហា។
 

How to Apply

បេក្ខជន​ដែល​ចាប់អារម្មណ៍​អាច​ផ្ញើ​ Cover letter និង​CV សំណើ​គម្រោង​ ឬឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗ សូម​ផ្ញើ​ទៅកាន់​ការិយាល័យ​រដ្ឋបាល​សមាគម​តាមរយៈ​អ៊ី​មែ​លដែល​មាននៅ​ក្នុង​ព័ត៌មាន​លម្អិត​សម្រាប់​ទំនាក់ទំនង​។

សូម​បញ្ជាក់​ប្រសិនបើ​ ផ្ញើ​តាម​អ៊ី​ម៉ែ​លមិនបាច់ភ្ជាប់​មក​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ៗទេ​។

 

Contact Details

Office Address
  • Borey Bunches Prek Phnov, Street A, House No. 16-17, Sangkat Preaek Phnov, Khan Praek Pnov, Phnom Penh, Cambodia
 
Contact Name
  • Coalition of Cambodia Farmers Community
 
Phone
 
Email
 
Website