បេឡាករ
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផែ្នកបំរើអតិថិជន, ផ្នែកគណនេយ្យ, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- គ្រប់គ្រងប្រតិបត្តិការសាច់ប្រាក់ក្នុងសាខាឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវ ស្របតាមគោលការណ៍របស់គណនេយ្យ និងហិរញ្ញវត្ថុ
- ធានាអោយបាននូវប្រតិបត្តិការទាន់ពេលវេលា និងត្រឹមត្រូវ ដើម្បីបំពេញតម្រូវការអតិថិជន។
- ធានានូវការប្រើប្រាស់ថវិកាចំណាយ លើប្រតិបត្តិការផ្សេងៗក្នុងសាខាឲ្យបានត្រឹមត្រូវ ដោយអនុលោមតាមផែនការថវិកា
- ផ្ទៀងផ្ទាត់រាល់ឯកសារយោងទាំងអស់ ដែលត្រូវបញ្ចេញទុនឲ្យបានហ្មត់ចត់ ត្រឹមត្រូវ ច្បាស់លាស់មុនពេលបញ្ចេញទុកទៅឲ្យអតិថិជន
- ផ្តល់សេវាកម្មឆ្លើយតប និងផ្តល់ដំណោះស្រាយជូនអតិថិជនទាន់ពេលវេលា ត្រឹមត្រូវ សមស្របតាមនីតិវិធី និងជំនាញវិជ្ជាជីវៈ ប្រកបដោយក្រមសីលធម៌ និងសុជីវធម៌
- ជូនដំណឹងដល់អតិថិជនឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា អំពីផលិតផល និងសេវាកម្មថ្មីរបស់គ្រឹះស្ថាន
- ប្រកាសអំពីសេវាកម្មថ្មីរបស់គ្រឹះស្ថាន ប្រតិបត្តិការប្រាក់ចេញ ចូលប្រចាំថ្ងៃ ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា
- ប្តូររូបិយប័ណ្ណឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាជាមួយនឹងអត្រាកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។
- សាច់ប្រាក់ដែលទទួលបានពីអតិថិជន និងភ្នាក់ងារឥណទាន ត្រូវពិនិត្យ ផ្ទៀងផ្ទាត់រាប់ឲ្យបានត្រឹមត្រូវ គ្រប់ចំនួនតាមអត្រាប្តូររូបិយប័ណ្ណ ដើម្បីចៀសវាងការក្លែងបន្លំរូបិយប័ណ្ណ សមស្របតាមនីតិវិធីគ្រប់គ្រងសាច់ប្រាក់ និងគោលការណ៍ឥណទាន
- ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់របាយការណ៍អតិថិជនបង់ប្រាក់តាមរយៈភ្នាក់ងារវីង ជាមួយប្រព័ន្ធMorakot VB ឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមនីតិវិធីគ្រប់គ្រងសាច់ប្រាក់ និងគោលការណ៍ឥណទាន
- រក្សាអនាម័យ និងរៀបចំបរិវេណបំពេញការងារ ឲ្យមានរបៀបរៀបរយសណ្តាប់ធ្នាប់ជានិច្ច
- រៀបចំ និងពិនិត្យឡើងវិញនូវសាច់ប្រាក់ជាក់ស្តែងនៅក្នុងដៃ ធៀបទៅនឹងរបាយការណ៍រាល់ចុងបញ្ចប់នៃថ្ងៃ (after closing entry) និងវេចខ្ចប់ប្រាក់ជូនប្រធានគណនេយ្យករសាខាឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីរៀបចំដាក់ចូលទូដែករបស់គ្រឹះស្ថាន
- រាយការណ៍ភ្លាមៗទៅកាន់ថ្នាក់គ្រប់គ្រងផ្ទាល់ អំពីបញ្ហាដែលបានកើតឡើង និងភាពមិនប្រក្រតីទាំងអស់នៅក្នុងប្រព័ន្ធគណនេយ្យ ដើម្បីស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលា
- បំពេញមុខងារដទៃផ្សេងទៀតដែលចាត់តាំងដោយគណៈគ្រប់គ្រងសាខាផ្ទាល់។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- អង់គ្លេស - កម្រិតល្អ
- ខ្មែរ - កម្រិតល្អ
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក គណនេយ្យ ឬ ហិរញ្ញវត្ថុ ឬ ជំនាញដែលមានតំលៃស្មើ
ប្រវត្តិការងារ:
- មានបទពិសោធន៍ការងារជាគណនេយ្យហិរញ្ញវត្ថុជាមួយវិស័យធនាគារ ឬ មីក្រូហិរញ្ញវត្ថុរយៈពេល ១ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- ចេះនិយាយនិងសរសេរភាសាខ្មែរ និងអង់គ្លេសបានល្អ
- ចេះប្រើប្រាស់ Microsoft Word, Excel, Power Point, Outlook & Office
- មានចំណេះដឹងគណនេយ្យហិរញ្ញវត្ថុ
- មានជំនាញត្រួតពិនិត្យ រៀបចំទុកដាក់ឯកសារ បញ្ជីចំណូលចំណាយ
- ស្ទាត់ជំនាញអំពីការរាប់ និងមើលក្រដាសប្រាក់
- ជំនាញក្នុងការរៀបចំរបាយការណ៍
- យល់ដឹងពីសេវាកម្ម និងស្គាល់ពីផលិតផលរបស់គ្រឹះស្ថាន
ជំនាញទន់
- មានភាពច្នៃប្រឌិត ផ្តួចផ្តើម ដឹកនាំខ្លួនឯង អាចបត់បែនការងារតាមកាលៈទេសៈ
- មានជំនាញស្រាវជ្រាវ ចាត់ចែង ចាត់ថ្នាក់ការងារ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព
- ជំនាញក្នុងការទំនាក់ទំនងល្អជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រប់គ្រងពេលវេលា និងអាចបំពេញការងារជាក្រុម។
- មានឆន្ទៈក្នុងការបំពេញការងារតាមការិយាល័យសាខាផ្សេងៗ កំណត់ដោយគ្រឹះស្ថាន
- មានភាពស្មោះត្រង់ មានទំនួលខុសត្រូវខ្ពស់ចំពោះមុខងារ និងតួនាទីរបស់ខ្លួន
- គោរពតាមនីតិវិធីនិងគោលនយោបាយរបស់គ្រឹះស្ថាន និងអាចធ្វើការក្រោមសម្ពាធបាន
- ចូលរួមសហការ គាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់មិត្តរួមការងារ
- អនុវត្តការងារប្រកបដោយក្រមសីលធម៌ល្អ វិជ្ជាជីវៈខ្ពស់ សុជីវធម៌ អំណត់អត់ធ្មត់ និងតស៊ូក្នុងការអភិវឌ្ឍន៍គ្រឹះស្ថាន។
នាយកសាខា
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកគណនេយ្យ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ផ្នែក/នាយកដ្ឋាន៖ ឥណទាន
រាយការណ៍ជូន៖ នាយក នាយកដ្ឋានឥណទាន
គោលបំណងនៃមុខតំណែង
ដឹកនាំការិយាល័យ-សាខា ដោយអនុវត្តឲ្យបានទៅតាមផែនការដែលបានដាក់ជូនដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
ករណីកិច្ច និងការទទួលខុសត្រូវ:
- លទ្ធផលដែលរំពឹង
- គ្រប់គ្រង និងដឹកនាំការងារនៅក្នុងសាមី ការិយាល័យ-សាខា របស់គ្រឹះស្ថាន ខេមា ឲ្យដំណើរការ តាមយុទ្ធសាស្រ្ត និងសម្រេចលទ្ធផលតាមផែនការ ប្រកបដោយគុណភាព
- គ្រប់គ្រង និងដឹកនាំ កិច្ចការងារជំនាញនៅក្នុងលំដាប់ការិយាល័យសាខា របស់ខ្លួនឲ្យទទួលបានជោគជ័យ
- គ្រប់គ្រងធនធានមនុស្សនៅក្នុងសាមីការិយាល័យ-សាខា (អាកប្បកិរិយា សីលធម៌ ភាពស្មោះត្រង់ ទប់ស្កាត់ការចាកចេញរបស់បុគ្គលិកនៅក្នុងកំរិតមួយដែលអាចទទួលយកបាន...)។
- ភារកិច្ច និងការទទួលខុសត្រូវ
- យុទ្ធសាស្ត្រ / ផែនការ / គោលការណ៍ / ទស្សនវិស័យ / ការដឹកនាំ
- ដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ការងារឲ្យបានច្បាស់លាស់ និងរៀបចំចាត់ចែង បែងចែកការងារដល់បុគ្គលិកក្រោម បង្គាប់ ឲ្យសមស្របទៅតាមទំហំការងារ
- ដឹកនាំការអនុវត្តការងារតាមគោលការណ៍ ស្តង់ដារប្រតិបត្តិការងារឲ្យដំណើរការល្អ និងមានការទទួលខុសត្រូវខ្ពស់ នៅក្នុងការិយាល័យ-សាខា របស់ខ្លួនទាំងមូល
- បង្កើតផែនការសកម្មភាពប្រចាំសាខា ដើម្បីធានាលើដំណើរការប្រតិបត្តិការសាខាស្របតាមចក្ខុវិស័យរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
- គ្រប់គ្រងការងារជំនាញផ្នែកឥណទាន គណនេយ្យ និង បេឡាធិការ
- ធ្វើការងារផ្សេងៗទៀតតាមការចាត់តាំងដោយថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
- ទំនួលខុសត្រូវស្នូល (ការគ្រប់គ្រងការអនុវត្តការងារ)
- ដឹកនាំ គ្រប់គ្រង លើប្រតិបត្តិការរួមក្នុងសាមីការិយាល័យ-សាខា ដើម្បីសម្រេចឲ្យបានទៅតាមផែនការដែលបានផ្តល់ជូនដោយថ្នាក់គ្រប់គ្រង និងបង្កើនប្រសិទ្ធភាពក្នុងការបញ្ចេញផលិតផល សេវាកម្មឥណទានថ្មីៗ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
- កាត់បន្ថយហានិភ័យលើការផ្តល់ឥណទានដែលអតិថិជនមិនមានលទ្ធភាពបង់ត្រឡប់ ឥណទានដែលសងមានការយឺតយ៉ាវ
- ត្រួតពិនិត្យលើការអនុវត្តការងាររបស់បុគ្គលិកជាប់ជាប្រចាំរួមមាន៖ ការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ដោយធ្វើការប្រៀបធៀបនឹងផែនការរួម
- សិក្សាអំពីតម្រូវការសេវាកម្មទីផ្សារ កត្តាសេដ្ឋកិច្ច សង្គម នយោបាយ ភាពទំនើបកម្មនៃប្រព័ន្ធបច្ចេកវិជ្ជា ដៃគូប្រកួតប្រជែងដោយប្រើប្រាស់វិធីសាស្រ្តវិភាគលើចំណុច ខ្លាំង ចំណុចខ្សោយ ឱកាស និង ការគម្រាមកំហែងផ្សេងៗ ដើម្បីធានាថាដំណើរការអាជីវកម្មត្រូវតាមគោលដៅរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
- កំណត់ទីផ្សារថ្មី និងជំរុញការអភិវឌ្ឍន៍នូវផែនការយុទ្ធសាស្រ្ត ដើម្បីសម្រេចបាននូវផែនការប្រាក់ចំណេញរបស់ការិយាល័យ-សាខា
- សហការជាមួយនាយកដ្ឋានរដ្ឋបាលធនធានមនុស្សក្នុងការដោះស្រាយបញ្ហាបុគ្គលិកនៅក្នុងសាមីការិយាល័យ-សាខា របស់ខ្លួនដូចជា៖ ការជ្រើសរើសបុគ្គលិក តម្លើងតួនាទី បន្ថយតួនាទី ការព្យួរ បញ្ឈប់ ឬផ្ទេរទីកន្លែងការងាររបស់បុគ្គលិក ដោយផ្អែកលើការវាយតម្លៃលទ្ធផលការងារប្រចាំឆ្នាំ
- ចូលរួមគោរព អនុវត្តន៍តាមគោលការណ៍ និងនីតិវិធីផ្សេងៗរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ជានិច្ច ។
- ចូលរួម ដឹកនាំ ដោះស្រាយបញ្ហារបស់អតិថិជនឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព
- ធានាគ្រប់បុគ្គលិកស្ថិតនៅក្នុងលំដាប់ការិយាល័យ-សាខា ផ្តល់ការគាំទ្រ និងការសហការល្អជាមួយសវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
- ទទួលខុសត្រូវ និងអនុវត្តន៍ការងារ ប្រកបដោយប្រសិទ្ធភាព និងអនុលោមតាម បទដ្ឋានការងារគ្រប់លំដាប់ថ្នាក់ ស្របទៅតាមប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
- ត្រួតពិនិត្យ និងអនុម័តលើប្រតិបត្តិការងារប្រចាំថ្ងៃទៅតាមទំហំសិទ្ធិ ដែលបានផ្តល់ជូនដោយអគ្គនាយិកាប្រតិបត្តិ.
- ត្រួតពិនិត្យ និងធ្វើផែនការលំហូរសាច់ប្រាក់ចេញ សាច់ប្រាក់ចូលប្រចាំខែ សម្រាប់សាម៉ីការិយាល័យ-សាខាខ្លួន និងបញ្ជូនមកផ្នែករតនាគារនៅការិយាល័យកណ្តាល
- ចូលរួមក្នុងការធ្វើផែនការថវិការប្រចាំឆ្នាំ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
- ធ្វើការសិក្សាវិភាគ វាយតម្លៃឥណទានឲ្យបានច្បាស់លាស់ ត្រឹមត្រូវ មុននឹងឈានទៅដល់ការសម្រេចចិត្តអនុម័ត បញ្ចេញឥណទាន
- ត្រួតពិនិត្យការវាស់វែងការពេញចិត្តរបស់អតិថិជនមកលើសេវាកម្មរបស់សាម៉ីការិយាល័យ-សាខា និងរកមូលហេតុដែលនាំឲ្យមានការកើនឡើង ឬធ្លាក់ចុះនៃចំនួនអតិថិជនដែលបានប្រើប្រាស់សេវាកម្មរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
- បង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រងរក្សារទុកឯកសារប្រតិបត្តិការក្នុងសាខាសាម៉ីតាមផ្នែកនីមួយៗឲ្យបានត្រឹមត្រូវ និងច្បាស់លាស់
- បូកសរុបរបាយការណ៍ប្រតិបត្តិការងារនៅសាខាសាម៉ីជាប្រចាំខែ និងរាយការណ៍ជូនប្រធាននាយកដ្ឋាន ផ្ទាល់ដើម្បីពិនិត្យ។
- ការអភិវឌ្ឍន៍ក្រុមការងារ
- ចូលរួមត្រួតពិនិត្យភាពខ្វះខាត វាយតម្លៃការអនុវត្តការងារ របស់បុគ្គលិកនៅក្នុងការិយាល័យ-សាខា និងសហការជាមួយផ្នែកជំនាញ ឬ/និងបង្កើតវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺននៅក្នុងដំដាប់ការិយាល័យ-សាខារបស់ខ្លួនទៅតាមស្ថានភាពជាក់ ស្តែង
- ពង្រឹងប្រព័ន្ធលើកទឹកចិត្តបុគ្គលិក ឲ្យមានចិត្តស្មោះត្រង់ និងមានគំនិតវិជ្ជមានចំពោះការងារដែលខ្លួនទទួលខុសត្រូវ
- អភិវឌ្ឍន៍បុគ្គលិករបស់ខ្លួនតាមតាមរយៈការផ្តល់ឱកាសចូលរួមវគ្គសិក្សាខាងក្រៅ ដែលអាចមានអត្ថប្រយោជន៍ដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់គ្រឹះស្ថាន ខេមា មីក្រូហរិញ្ញវត្ថុ លីមីតធីត
- ចូលរួមអភិវឌ្ឍន៍ខ្លួនឯងជាប់ជាប្រចាំ ជាពិសេស ស្របតាមសម័យ ឌីជីថល ។
ប្រធានគណនេយ្យករសាខា
បរិយាកាសមុខតំណែង
- ប្រភេទការងារ: គណនេយ្យ - ពន្ធដារ / សវនកម្ម, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគណនេយ្យ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- ដឹកនាំបុគ្គលិកក្នុងការអនុវត្តគោលការណ៍ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុសម្រាប់សាខាទាំងមូល ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់
- រៀបចំផែនការថវិកា និងគ្រប់គ្រង ប្រតិបត្តិការ ចំណូល និងចំណាយ ប្រចាំសាខាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
- ធានាថាការគ្រប់គ្រងការអនុវត្តប្រតិបត្តិការគណនេយ្យ ហិរញ្ញវត្ថុនៅក្នុងសាខាឱ្យមានភាពត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់
- ប្រាកដថាប្រតិបត្តិការសេវាកម្មនៅសាខាដែលខ្លួនទទួលខុសត្រូវបានបំពេញទាន់ពេលវេលាត្រឹមត្រូវនិងធ្វើឱ្យអតិថិជនពេញចិត្ត
- ធានាថារាល់កាតព្វកិច្ចគ្រប់គ្រងហិរញ្ញវត្ថុទាំងអស់ដូចជា៖ រាប់សាច់ប្រាក់ ការបង្គរចំណាយ ការចំណាយមុន គណនីត្រូវទទួល, គណនីត្រូវសង, បុរេប្រទានសាច់ប្រាក់ ការដក និងដាក់ប្រាក់ចូលឃ្លាំង ត្រូវបានធ្វើឡើងត្រឹមត្រូវច្បាស់លាស់តាមគោលការណ៍គណនេយ្យបានកំណត់
- ធានាថាឯកសារ (Hard & Soft copy) រក្សាទុកបានត្រឹមត្រូវ និងមានសុវត្ថិភាពតាមប្រភេទនីមួយៗ ដើម្បីទុកជាឯកសារយោង
- ផ្ទៀងផ្ទាត់បញ្ជីគណនេយ្យទាំងអស់ ដែលពាក់ព័ន្ធនិងប្រតិបត្តិការអាជីវកម្មនៅក្នុងប្រព័ន្ធឱ្យបានត្រឹមត្រូវ ដូចជា(ប័ណ្ណបើកប្រាក់ ចំណូល/ចំណាយ ប័ណ្ណទូទាត់) និងឯកសារចាំបាច់ផ្សេងៗទៀត ដើម្បីជៀសវាងហានិភ័យលើការចុះប្រតិបត្តិការដោយគ្មានការអនុញ្ញាត និងការក្លែងបន្លំនានា
- ធានាថាគ្រប់ឯកសារ និងគ្រប់ប្រតិបត្តិការអាជីវកម្មទាំងអស់ដែលបានអនុម័តរួច ត្រូវបានកត់ត្រាចូលក្នុងលេខកូដគណនី (Chart Account) នីមួយៗបានត្រឹមត្រូវ ទាំងមុន និង ក្រោយចុះបញ្ជី។
- ធានាការគ្រប់គ្រង និងត្រួតពិនិត្យ
- ត្រួតពិនិត្យរាល់ឯកសារទ្រព្យធានា ឬ បញ្ចាំទាំងអស់ត្រូវតែមានភាពត្រឹមត្រូវច្បាស់លាស់បំផុត ឱ្យស្របតាមគោលការណ៍ឥណទានទាំងមុន និងក្រោយការអនុម័តផ្តល់ឥណទាន
- ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ លើការងារគណនេយ្យករ និងបេឡាករក្នុងការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ Morakot.VB ប្រចាំថ្ងៃដើម្បីធានាថាបានអនុលោមទៅតាមនីតិវិធីប្រតិបត្តិការរបស់គ្រឹះស្ថានខេមានិងតាមស្តង់ដារគណនេយ្យ
- ត្រួតពិនិត្យការរាប់សាច់ប្រាក់ជាក់ស្តែងប្រចាំថ្ងៃជាមួយបេឡាករនៅសាខាឱ្យបានត្រឹមត្រូវ ធៀបនឹង
- សមតុល្យសាច់ប្រាក់ជាក់ស្តែងនៅក្នុងប្រព័ន្ធ
- រាយការណ៍ជូននាយកសាខាសាមី ឬនាយកដ្ឋានគណនេយ្យ និងហិញ្ញវត្ថុ អំពីបញ្ហាផ្សេងៗពាក់ព័ន្ធលើផ្នែកបច្ចេកទេស ដែលត្រូវរកដំណោះស្រាយភ្លាមៗ
- ពិនិត្យ ការរៀបចំឯកសារឥណទាន ពេលបើកប្រាក់ជូនអតិថិជនរួច តាមលំដាប់ឯកសារយោងអោយបានត្រឹមត្រូវរួចកិបដាក់ចូលក្នុងទូរឯកសារអោយទាន់ពេល
- រៀបចំ ពិនិត្យ ទុកដាក់ ចាត់ចែង ឯកសាររដ្ឋបាល ធនធានមនុស្ស ផ្សេងៗ ការគ្រប់គ្រងសំភារៈប្រើប្រាស់ក្នុងសាខា មិនអោយមានការខ្វះខាត និងធ្វើសំណើសុំទិញសំភារៈផ្សេងទៀតដែលលើសពីសមត្ថកិច្ចសាខា
- ពិនិត្យចាត់ចែងលើការងារសន្តិសុខសណ្តាប់ធ្នាប់និងការថែរក្សាអនាម័យក្នុងក្រៅបរិវេណការិយាល័យសាខា
- ទទួលបន្ទុកការឆ្លើយឆ្លងអ៊ីមែលជាមួយនាយកដ្ឋានពាក់ព័ន្ធទាំងអស់នៅទីស្នាក់ការកណ្តាល
- ចូលរួមបិទបញ្ជីប្រចាំខែ/ឆ្នាំ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឱ្យបានត្រឹមត្រូវ ជូននាយកសាខានិងផ្ញើឯកសារគាំទ្រជូនការិយាល័យកណ្តាលឱ្យបានទាន់ពេលវេលា
- រៀបចំរបាយការណ៍គណនេយ្យ ហិរញ្ញវត្ថុ និងរបាយការណ៍អនុវត្តការងារដាក់ជូននាយកសាខាពិនិត្យឱ្យបានទាន់ពេលវេលា
- បំពេញការងារផ្សេងទៀតដែលចាត់តាំងដោយនាយកសាខា និងថ្នាក់គ្រប់គ្រង
- ចូលរួមត្រួតពិនិត្យភាពខ្វះខាត វាយតម្លៃការអនុវត្តការងារ របស់បុគ្គលិកនៅក្នុងសាម៉ីការិយាល័យ-សាខា និងសហការជាមួយផ្នែកជំនាញ ឬ/និងបង្កើតវគ្គបណ្តុះបណ្តាល ហ្វឹកហ្វឺន នៅក្នុងលំដាប់ការិយាល័យ-សាខារបស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង
- ពង្រឹងប្រព័ន្ធលើកទឹកចិត្តបុគ្គលិកឱ្យ មានចិត្តស្មោះត្រង់ និងមានគំនិតវិជ្ជមានចំពោះការងារដែលខ្លួនទទួលខុសត្រូវ
- អភិវឌ្ឍន៍បុគ្គលិករបស់ខ្លួនតាមរយៈការផ្តល់ឧកាសចូលរួមវគ្គសិក្សាខាងក្រៅ ដែលអាចមានអត្ថប្រយោជន៍ដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់គ្រឹះស្ថាន ខេមា មីក្រូហរិញ្ញវត្ថុ លីមីតធីត
- ចូលរួមអភិវឌ្ឍន៍ខ្លួនឯងជាប់ជាប្រចាំ ជាពិសេស ស្របតាមសម័យ ឌីជីថល
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ - យ៉ាងរលូនគឺត្រូវការចាំបាច់
- អង់គ្លេស - កម្រិតល្អគឺត្រូវការចាំបាច់
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក គណនេយ្យ ហិរញ្ញវត្ថុ ឬ ជំនាញដែលមានតំលៃស្មើ
ប្រវត្តិការងារ:
- មានបទពិសោធន៍ការងារក្នុងការប្រកាសពន្ធ និងជាគណនេយ្យហិរញ្ញវត្ថុជាមួយវិស័យធនាគារ ឬ មីក្រូហិរញ្ញវត្ថុរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានសញ្ញាប័ត្រជាភ្នាក់ងារពន្ធដារ ចាត់ទុកជាគុណសម្បត្តិ
- ចេះនិយាយ និងសរសេរភាសាខ្មែរ និងអង់គ្លេសបានល្អ
- មានភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ Microsoft Word, Excel, Power Point, Outlook & Office
- មានចំណេះដឹងស្ទាត់ជំនាញក្នុងការចុះបញ្ជីគណនេយ្យ ហិរញ្ញវត្ថុ
- ជំនាញក្នុងការរៀបចំរបាយការណ៍គណនេយ្យ និងហិរញ្ញវត្ថុ
- ជំនាញរៀបចំ ចាត់ចែង ចាត់ថ្នាក់ប្រតិបត្តិការការងារ
- មានចំណេះដឹងក្នុងការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងគណនេយ្យ
- មានជំនាញស្រាវជ្រាវ រៀបចំ ទុកដាក់ និងរក្សាទុកឯកសារមានរបៀបរៀបរយ
- យល់ដឹងពីច្បាប់ពន្ធដារ (ពន្ធលើប្រាក់បៀវត្ស៍ និងប្រាក់ចំណេញ)
- យល់ដឹងពីសេវាកម្ម និងស្គាល់ពីផលិតផលរបស់ស្ថាប័ន
- អាចចល័តការងារទៅក្រៅ ឬខេត្តបានម្តងម្កាល (Outside Office and Province seldom)។
ជំនាញទន់
- មានថាមភាព ចេះច្នៃប្រឌិត អាចដឹកនាំខ្លួនឯង
- ជំនាញក្នុងការទំនាក់ទំនងល្អជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រប់គ្រងពេលវេលា និងអាចបំពេញការងារជាក្រុម
- មានគំនិតច្នៃប្រឌិត ផ្តួចផ្តើមថ្មី និងអាចបត់បែនការងារបានគ្រប់កាលៈទេសៈ។
- ស្មោះត្រង់ និងមានការទទួលខុសត្រូវខ្ពស់ចំពោះមុខងារ និងតួនាទីរបស់ខ្លួន
- គោរពតាមនីតិវិធីនិងគោលនយោបាយរបស់គ្រឹះស្ថាន
- ចូលរួមសហការ គាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់មិត្តរួមការងារ
- មានភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ល្អ សុជីវធម៌ អំណត់អត់ធ្មត់ និងតស៊ូក្នុងការអភិវឌ្ឍន៍គ្រឹះស្ថាន
ភ្នាក់ងារឥណទានថ្មី/ជាន់ខ្ពស់ (5 Positions)
បរិយាកាសមុខតំណែង
- ប្រភេទការងារ: គណនេយ្យ - ពន្ធដារ / សវនកម្ម, ទីប្រឹក្សា / អ្នកប្រឹក្សា
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- ផែនការ និងផ្សព្វផ្សាយនូវផលិតផល និងសេវាកម្មរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដើម្បីទាក់ទាញអតិថិជន
- ផ្តល់សេវាកម្ម និងឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់អតិថិជនឱ្យបានឆាប់រហ័ស
- ចុះប្រមូលប្រាក់ ដែលអតិថិជនបង់ត្រទ្បប់មកវិញឱ្យបានទាន់ពេលវេលា និងមានសុវត្ថិភាព
- ចុះដោះស្រាយបំណុលយឺតយ៉ាវឱ្យអស់ពីលទ្ធភាព ដោយអនុលោមទៅតាមគោលនយោបាយ និងនីតិវិធីរបស់គ្រឹះស្ថាន
- អនុវត្តនូវផែនការផ្សព្វផ្សាយ និងផែនការបញ្ចេញឥណទានឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ
- អនុវត្តការងារផ្សេងៗតាមការអនុម័តរបស់គណៈគ្រប់គ្រង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ - កម្រិតល្អ
- អង់គ្លេស - កម្រិតមធ្យម
កម្រិតវប្បធម៌:
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
ប្រវត្តិការងារ:
- ផ្នែកលក់ផ្នែកហិរញ្ញវត្ថុ (ធនាគារ មីក្រូហិរញ្ញវត្ថុ)រយៈពេល ១ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- ត្រូវមានចំណេះដឹងទូទៅយ៉ាងហោចណាស់ត្រូវបានបញ្ចប់ថ្នាក់ទី១២ និងមានអាទិភាពសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ
- មានចំណេះដឹងដូចជា៖ លេខនព្វន្ត និងការកត់ត្រាឱ្យមានភាពត្រឹមត្រូវ រួមទាំងភាសាអង់គ្លេស ដែលអាចអាន ស្តាប់ និងសរសេរបានខ្លះៗ
ជំនាញទន់
- មានប្រវត្តិ និងអត្តចរិតល្អ មានភាពស្មោះត្រង់ ម៉ឺងម៉ាត់ សុភាពរាបសារ មានសុជីវធម៌ល្អ និងមានឆន្ទៈក្នុងការធ្វើការងារជាមួយប្រជាជនក្រីក្រ
- ចេះបើកបរម៉ូតូយ៉ាងស្ទាត់ជំនាញ និងមានបណ្ណបើកបរម៉ូតូកាន់តែប្រសើរ
- មានទំនួលខុសត្រូវខ្ពស់ចំពោះការងារ
- មានប្រាស្រ័យទាក់ទងល្អ ចូលចិត្តធ្វើការងារជាក្រុម ជាមនុស្សឧស្សាហ៍ព្យាយាម និងមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការងារ។
បុគ្គលិកគ្រប់គ្រងឥណទានឌីជីថល
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទីតាំង៖ ការិយាល័យកណ្តាល
ករណីកិច្ច និងការទទួលខុសត្រូវ:
- ត្រួតពិនិត្យលើសំណើឥណទាន ដើម្បីសិក្សា វិភាគ វាយតម្លៃ លទ្ធភាពសងត្រឡប់ ហើយផ្តល់អនុសាសន៍ជូនគណៈកម្មការឥណទានពិនិត្យ និងសម្រេច ។
- ធ្វើការវិភាគ និងវាយតម្លៃដោយប្រុងប្រយ័ត្ន ដើម្បីធានានូវ គុណភាពឥណទាន ស្របទៅតាមគោលនយោបាយឥណទាន នៃគ្រឹះស្ថាន។
- ត្រួតពិនិត្យលើសំណើឥណទាន និងផ្ទៀងផ្ទាត់តាមរយៈការទំនាក់ទំនងជាមួយអតិថិជន(ករណីចាំបាច់ត្រូវចុះដល់ទីកន្លែងរបស់អតិថិជន)។
- ត្រូតពិនិត្យ និងតាមដានជាប្រចាំថ្ងៃនូវសំណើឥណទានដែលបានបញ្ជូនទៅគណៈកម្មការឥណទាន ដើម្បីធ្វើបច្ចុប្បន្នភាពលើរបាយការណ៍(Unsecured Loan Performance Report)។
- ជូនដំណឹងដល់អតិថិជនប្រសិនបើសំណើសុំឥណទានរបស់ត្រូវបានអនុម័ត ឬបដិសេធ។
- បញ្ជូនពត៌មាននូវសំណើឥណទានរបស់អតិថិជន ដែលគណៈកម្មការឥណទានបានអនុម័ត ទៅសាខាដើម្បីបញ្ចេញឥណទានជូនអតិថិជន។
- ត្រួតពិនិត្យ និងតាមដានជាប្រចាំនូវសំណើរបស់អតិថិជនដែលបញ្ជូនដោយក្រុមឥណទានឌីជីថល តាមរយៈរបាយការណ៍ (Unsecured Loan Performance Report)។
- ត្រួតពិនិត្យ និងតាមដានផលប័ត្រឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ដ បើមានករណីយឺតយ៉ាវ ត្រូវរាយការជូនថ្នាក់គ្រប់គ្រង និងដោះស្រាយជាបន្ទាន់។
- គ្រប់គ្រងពេលវេលាក្នុងការទំនាក់ទំនង, ប្រមូលឯកសារគាំទ្រកម្ចី, សិក្សា និងវាយតម្លៃឥណទាន ឲ្យមានប្រសិទ្ធភាពខ្ពស់។
- ផ្សេងៗទៀតតាមការចាត់តាំងដោយថា្នក់គ្រប់គ្រងផ្ទាល់។
- ចូលរួមវគ្គបណ្តុះបណ្តាលដែលកំណត់ដោយ ស្ថាប័ន, ថ្នាក់គ្រប់គ្រងផ្ទាល់ ដើម្បីអភិវឌ្ឍន៍ខ្លួន ឲ្យស្របតាមតម្រូវការរបស់គ្រឹះស្ថាន។
- ផ្តល់នូវចំណេះ,ជំនាញ និងបណ្តុះបណ្តាលដល់បុគ្គលិកក្រោមបង្គាប់ ឬបុគ្គលិកថ្មី ដើម្បីបង្កើននូវសមត្ថភាព និងជំនាញដើម្បីអនុវត្តន៍ការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
- បង្កើនក្នុងការវាយតម្លៃ ឥណទានគ្មានទ្រព្យធានានិងឥណទានយានយន្ត ដើម្បីធានានូវគុណភាពឥណទាន ស្របទៅតាមគោលនយោបាយឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ដ នៃគ្រឹះស្ថាន។
- បង្កើនផលប័ត្រឥណទានគ្មានទ្រព្យធានានិងឥណទានយានយន្ដ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
- ធានានូវគុណភាព ឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ដ នៃគ្រឹះស្ថាន។
- គ្រប់គ្រងផលប័ត្រឥណទាន នៃឥណទានគ្មានទ្រព្យធានា និងឥណទានយានយន្ដ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
- គ្រប់គ្រងពេលវេលាក្នុងការវាយតម្លៃឥណទាន ឲ្យមានប្រសិទ្ធភាពខ្ពស់។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- អង់គ្លេស - កម្រិតល្អត្រូវបានផ្តល់អាទិភាព
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក ទីផ្សារ ឬ គណនេយ្យ ឬ ធនាគារ និងហិរញ្ញវត្ថុ ឬអាជីវកម្ម ឬជំនាញដែលមានតម្លៃស្មើ។
ប្រវត្តិការងារ:
- មានបទពិសោធន៍ទាក់ទងនឹងវិស័យធនាគារ/មីក្រូហិរញ្ញវត្ថុ មន្រ្តីឥណទាន/ប្រធានមន្រ្តីឥណទាន/មន្ត្រីវាយតម្លៃឥណទាន/មន្ត្រីវិភាគឥណទាន ត្រូវបានលើកទឹកចិត្តរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានចំណេះដឹងផ្នែកភាសារអង់គ្លេស ទាំងការនិយាយ និងការសរសេរ ត្រូវបានលើកទឹកចិត្ត។
- មានចំណេះដឹងក្នុងការប្រើប្រាស់កុំព្យួរទ័រ សម្រាប់ការងារមានដូចជា Microsoft Office Word, Excel, Power Point, Internet , Email និងSocial Media ត្រូវបានលើកទឹកចិត្ត។
- មានចំណេះដឹងផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ទីផ្សារ និងផ្នែកផ្សេងទៀត។
- មានជំនាញក្នុងការវិភាគ និងវាយតម្លៃឥណទាន។
- មានជំនាញក្នុងទំនាក់ទំនង។
ជំនាញទន់
- មានភាពច្នៃប្រឌិត ផ្តួចផ្តើម ដឹកនាំខ្លួនឯង អាចបត់បែនការងារតាមកាលៈទេសៈ។
- មានជំនាញស្រាវជ្រាវ ចាត់ចែង ចាត់ថ្នាក់ការងារ និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។
- ជំនាញក្នុងការទំនាក់ទំនងល្អជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រប់គ្រងពេលវេលា និងអាចបំពេញការងារជាក្រុម។
បុគ្គលិកឯកទេសគ្រប់គ្រងចីរភាព និងភាពជាដៃគូ
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកធនាគារ/ហិរញ្ញវត្ថុ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទីតាំងការងារ៖ ការិយាល័យកណ្តាល
ករណីកិច្ច និងការទទួលខុសត្រូវ:
- ធ្វើការស្រាវជ្រាវ លើបទពិសោធន៍ល្អៗក្នុងវិស័យ ស្ដីពីបទដ្ឋានបរិស្ថាន សង្គម និងអភិបាលកិច្ច ហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ បរិយាបន្នហិរញ្ញវត្ថុ និងនិរន្តរភាព។
- គាំទ្រការអនុវត្ត និងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវក្របខណ្ឌគ្រប់គ្រងសមិទ្ធផលការងារសង្គម និងបរិស្ថាន (SEPM) របស់គ្រឹះស្ថាន។
- តាមដានអនុលោមភាព តាមស្តង់ដារសមិទ្ធផលការងារសង្គម គោលនយោបាយគ្រប់គ្រងហានិភ័យបរិស្ថាន និងគោលការណ៍ការពារអតិថិជន។
- សម្របសម្រួល ការវាយតម្លៃ SEPM, SPI-5, CPS ការពិនិត្យឡើងវិញផ្ទៃក្នុង និងផែនការសកម្មភាពនានា។
- ធ្វើការតាមដានជាប្រចាំ នូវហានិភ័យសង្គម និងបរិស្ថាន នៅក្នុងប្រតិបត្តិការផ្តល់ឥណទាន។
- សម្របសម្រួលកម្មវិធី លើកកម្ពស់ការយល់ដឹង និងវគ្គបណ្តុះបណ្តាលបុគ្គលិក ពាក់ព័ន្ធនឹង SEPM និងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។
- គំនិតផ្តួចផ្តើម សម្របសម្រួល ផ្សព្វផ្សាយ និងតាមដាន ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព។
- រៀបចំផែនការសកម្មភាព ពេលវេលា ថវិកា និងកាលវិភាគនៃការអនុវត្តការវាយតម្លៃ ឬសវនកម្ម សមិទ្ធផលសង្គម។
- ធ្វើការជាមួយក្រុមហ៊ុនវាយតម្លៃឯករាជ្យ ដើម្បីកំណត់ក្របខណ្ឌការងារវាយតម្លៃ ឬសវនកម្ម។
- ទទួលខុសត្រូវ និងធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុវត្តដំណើរការវាយតម្លៃ ឬសវនកម្ម ទៅតាមជំហាននីមួយៗ។
- រៀបចំនិងប្រមូលឯកសារពាក់ព័ន្ធទៅតាមតម្រូវការរបស់ក្រុមហ៊ុនវាយតម្លៃឯករាជ្យ តាមដាន បច្ចុប្បន្នភាព ផ្ទៀងផ្ទាត់របាយការណ៍ និងផ្តល់មតិត្រឡប់ទៅអ្នកវាយតម្លៃ។
- សម្របសម្រួលការងារអន្តរនាយកដ្ឋាន ជាមួយក្រុមហ៊ុនវាយតម្លៃឯករាជ្យ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតដល់បញ្ចប់។
- រៀបចំសម្នើគម្រោង សកម្មភាព ពេលវេលា ថវិកា សមិទ្ធផលរំពឹងទុក ដើម្បីប្រាស្រ័យទាក់ទងជាមួយដៃគូនានា។
- បកប្រែខ្លឹមសារទិន្នន័យដុលទៅជា ចំណុចគន្លឹះ និងក្រាហ្វិកព័ត៌មាន ទៅជាព័ត៌មានសាមញ្ញ និងងាយយល់ សម្រាប់ប្រើប្រាស់ក្នុងសំណើគម្រោង និងការអនុវត្តគម្រោង។
- ដឹកនាំ សម្របសម្រួលការអនុវត្តគម្រោង ដែលផ្តល់មូលនិធិដោយម្ចាស់ជំនួយ ឬដៃគូអភិវឌ្ឍន៍។
- រៀបចំរបាយការណ៍ផ្សេងៗដែលតម្រូវដោយម្ចាស់គម្រោង ឬដើម្បីតាមដានពីបច្ចុប្បន្នភាពនៃការអនុវត្តគម្រោង។
- ចូលរួមរៀបចំផែនការ និងកសាងដៃគូយុទ្ធសាស្ត្រ និងដៃគូអភិវឌ្ឍន៍ ស្របទៅតាមផែនការយុទ្ធសាស្ត្រដែលគ្រឹះស្ថានបានកំណត់។
- រៀបចំ និងសម្របសម្រួល ការវាយតម្លៃសមិទ្ធផលការងារសង្គម ការទទួលបានវិញ្ញាបនបត្រ និងការវាយតម្លៃពីសំណាក់ម្ចាស់ជំនួយ ឬវិនិយោគិន។
- ប្រមូលផ្តុំ វិភាគ និងរាយការណ៍ អំពីសូចនាករ SEPM និងរង្វាស់លទ្ធផលការងារ។
- អភិវឌ្ឍ គោលនយោបាយ នីតិវិធី និងគោលការណ៍ណែនាំនានា ពាក់ព័ន្ធនឹងសមិទ្ធផលការងារសង្គម និង បរិស្ថាន និងបទដ្ឋានការពារអតិថិជន។
- តាមដានការអនុវត្ត ការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន និងសហគមន៍។
- ចូលរួមសហការអនុវត្តការងារជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីរៀបចំសម្នើគម្រោង ស្វែងរកគម្រោងពាក់ព័ន្ធដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្ម និងដឹកនាំសម្របសម្រួលអនុវត្តគម្រោង។
- ចូលរួមការប្រជុំ ឬវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាផ្សេងៗដែលចាត់ចែងដោយថ្នាក់ដឹកនាំ។
- រៀបចំរបាយការណ៍គ្រប់គ្រងចីរភាពប្រចាំឆ្នាំ និងរបាយការណ៍គ្រប់គ្រងសមិទ្ធផលសង្គម និងបរិស្ថានប្រចាំខែ។
- បំពេញការងារផ្សេងៗទៀតដែលចាត់តាំងដោយថ្នាក់ដឹកនាំ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- ខ្មែរ - កម្រិតល្អ
- អង់គ្លេស - កម្រិតល្អ
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក សង្គមវិទ្យា ឬធនាគារនិងហិរញ្ញវត្ថុ ឬសេដ្ឋកិច្ចអភិវឌ្ឍន៍ ឬទំនាក់ទំនងអន្តរជាតិ ឬសញ្ញាបត្រមានតម្លៃស្មើ
ប្រវត្តិការងារ:
- មានបទពិសោធយ ក្នុងការគ្រប់គ្រងគម្រោង ឬសកម្មភាពសង្គម ឬសមិទ្ធផលបរិស្ថាននិងសង្គម ឬអភិវឌ្ឍអាជីវកម្ម ឬបម្រើការក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុរយៈពេល ២ ឆ្នាំ យ៉ាងតិច
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- បេក្ខជន/បេក្ខនារី ដែលមានបទពិសោធធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ឬពាក់ព័ន្ធនឹងបទដ្ឋានអន្តរជាតិ ត្រូវបានផ្ដល់អាទិភាព។
- មានសមត្ថភាពក្នុងការសរសេរភាសាខ្មែរ និងអង់គ្លេសបានល្អប្រសើរ។
- ជំនាញកុំព្យូទ័រ Microsoft Office
- មានការយល់ដឹងល្អអំពីការគ្រប់គ្រងសកម្មភាពសង្គមនិងបរិស្ថាន ឬគោលការណ៍ការពារអតិថិជន
- ជំនាញវិភាគទិន្នន័យ វាយតម្លៃ ស្រាវជ្រាវ និងច្នៃប្រឌិតពាក់ព័ន្ធលើការងារអនុវត្តគម្រោងភាពវៃឆ្លាតក្នុងការពន្លឿនដំណើរការការងារដោយរក្សាបាននូវអនុលោមតាមគោលការណ៍ និងនីតិវិធី
- គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។
ជំនាញទន់
- ជំនាញទំនាក់ទំនង សម្របសម្រួល ចរចា និងអាចធ្វើការជាក្រុមបានល្អ
សវនករផ្ទៃក្នុងបច្ចេកវិទ្យាព័ត៍មាន
បរិយាកាសមុខតំណែង
- ប្រភេទការងារ: ផ្នែកកុំព្យូទ័រ - ទូទៅ, ផ្នែកកុំព្យូទ័រ - ការតបណ្តាញ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- ពិនិត្យមើលការគ្រប់គ្រងផ្នែកព័ត៌មានវិទ្យាផ្ទៃក្នុង វាយតម្លៃការរចនា និងប្រសិទ្ធភាពប្រតិបត្តិការ កំណត់ការប្រឈមនឹងហានិភ័យ និងបង្កើតយុទ្ធសាស្ត្រដោះស្រាយ។
- រៀបចំផែនការ អនុវត្ត ត្រួតពិនិត្យ និងធ្វើឱ្យប្រសើរឡើងនូវវិធានការសុវត្ថិភាពសម្រាប់ការការពារទិន្នន័យ ប្រព័ន្ធ និងបណ្តាញរបស់គ្រឹះស្ថាន។
- ចូលរួមក្នុងដំណើរការគ្រប់គ្រងការផ្លាស់ប្តូរ បណ្តាញ និងប្រព័ន្ធសុវត្ថិភាពរបស់គ្រឹះស្ថាន។
- សាកល្បង និងកំណត់អត្តសញ្ញាណភាពងាយរងគ្រោះនៃបណ្តាញ និងប្រព័ន្ធ និងបង្កើតយុទ្ធសាស្ត្រប្រឆាំងដើម្បីការពារបណ្តាញ។
- ធ្វើនីតិវិធីសវនកម្មព័ត៌មានវិទ្យាប្រកបដោយប្រសិទ្ធភាព និងសិទ្ធភាព។
- ទំនាក់ទំនងបញ្ហាបច្ចេកទេសស្មុគស្មាញដោយប្រើពាក្យសាមញ្ញទៅកាន់បុគ្គលិកពាក់ព័ន្ធ។
- អនុវត្តការធ្វើតេស្តសវនកម្មជាប្រចាំ និងផ្តល់អនុសាសន៍។
- ពិនិត្យ វាយតម្លៃ និងសាកល្បងការគ្រប់គ្រងកម្មវិធី។
- ផ្តល់អនុសាសន៍ និងការណែនាំអំពីហានិភ័យសុវត្ថិភាព និងការគ្រប់គ្រងដែលបានកំណត់។
- អភិវឌ្ឍការយល់ដឹងយ៉ាងមុតមាំអំពីដំណើរការអាជីវកម្ម និងប្រព័ន្ធ។
- ចូលរួមក្នុងការបញ្ចេញយោបល់ល្អៗក្នុងការជួយស្ថាបនា នាយកដ្ឋានសវនកម្មផ្ទៃក្នុង និង បរិយាកាស ការងារ។
- ការងារផ្សេងៗទៀតដែលបានចាត់តាំងដោយនាយក នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ ផ្នែក បច្ចេកវិទ្យាព័ត៌មាន/ប្រព័ន្ធព័ត៌មានកុំព្យូទ័រ ឬសញ្ញាបត្រពាក់ព័ន្ធ (ចាំបាច់)។
ប្រវត្តិការងារ:
- មានបទពិសោធន៍ការងារ ក្នុងការងារបច្ចេកវិទ្យាព័ត៌មាន ឬសវនករនិងបទពិសោធន៍ក្នុងកម្មវិធីហិរញ្ញវត្ថុ និងITរយៈពេល ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- អ្នកជំនាញខាង Firewalls (VPN) ការការពារការបាត់បង់ទិន្នន័យIDS/IPS ប្រូកស៊ីគេហទំព័រ និងសវនកម្មសុវត្ថិ ភាព។
- យល់ច្បាស់អំពីវិធីសាស្រ្តសវនកម្ម IT។
- សមត្ថភាពក្នុងការធ្វើការងារក្នុងបរិយាកាសដែលល្បឿនលឿន និងទាន់សម័យ។
- យល់ដឹងយ៉ាងច្បាស់អំពីនិន្នាការសន្តិសុខតាមអ៊ីនធឺណិត និងបច្ចេកទេសលួចចូលប្រព័ន្ធ។
- យល់ដឹងច្បាស់លាស់ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដំណើរការ និងការវាយតម្លៃហានិភ័យ។
ជំនាញទន់
- ការងារជាក្រុមបានល្អ និងមានក្រមសីលធម៌ខ្ពស់។
Creative Content Producer
Position Circumstances
- Career Category: Communications, Media, Sales / Marketing
- Schedule:Full-time
- Salary: N/A
Location: Head Office
Duties & Responsibilities:
- Manage and control content across social media and media channels.
- Create content and collaborate with designers to produce marketing materials.
- Research digital advertising to target the right audience efficiently.
- Participate in developing marketing and digital marketing strategies.
- Attend meetings, training, or workshops assigned by management.
- Prepare monthly digital marketing reports and annual reports for management.
- Draft administrative documents and maintain departmental files properly.
- Perform other tasks assigned by management.
Expected Profile of Candidates
Languages:
- Khmer - Fluent
- English - Good is preferred
Qualifications:
- Bachelor's Degree in Marketing, Computer Science, Media and Communications, or an equivalent degree.
Work History:
- Media or social media marketing for 1 year as a minimum
Skills & Knowledge:
General & Technical Skills
- Language: Excellent written Khmer. Knowledge of English is a plus.
- Computer Skills: Proficient in Microsoft Office and Graphic Design applications.
- Content Creation: Proven experience in creative content writing for social media and news outlets.
- Digital Marketing: Good understanding of Digital Marketing.
Soft Skills
- Analytical Skills: Strong ability in data analysis, evaluation, research, and creative problem-solving related to technical advertising/marketing tasks.
Digital Business Specialist
Position Circumstances
- Career Category: Computer - General, Business Administration, Computer - Networking
- Schedule:Full-time
- Salary: Negotiable
Location։ Head Office
Duties & Responsibilities:
- Collect and analyze business requirements to enhance digital products and translate them into technical specifications and system features
- Develop and implement digital product policies and procedures to ensure consistent delivery and client satisfaction
- Conduct testing, troubleshooting, and performance monitoring of digital products to ensure reliability and usability
- Involve in the integration between digital platforms and core banking system, and third-party services
- Facilitate the cooperation between the institution and service provider companies
- Collaborate with IT Department and external vendors to ensure timely and quality delivery of digital initiatives
- Design, develop, and maintain business intelligence dashboards and reporting platforms, ensuring data accuracy, consistency, and accessibility for management decision-makings
- Work with relevant departments to identify reporting needs and automate performance data collection and visualization
- Provide technical assistance and training to relevant teams on digital tools and reporting systems
- Contribute to project documentation, prototype, user manuals, and business requirement development for digital initiatives
- Participate in planning and implementing new digital strategies under the Business Development Department.
Expected Profile of Candidates
Languages:
- Khmer - Good
- English - Good
Qualifications:
- Bachelor's Degree in Computer Science, Management Information Systems, Finance and Banking or related field
Work History:
- Mobile or web application development for 1 year as a minimum
Skills & Knowledge:
General & Technical Skills
- Knowledge of PHP and SQL database for web application development
- Proficient in written and spoken Khmer and English
ប្រធានភ្នាក់ងារឥណទាន
បរិយាកាសមុខតំណែង
- ប្រភេទការងារ: គណនេយ្យ - ពន្ធដារ / សវនកម្ម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ករណីកិច្ច និងការទទួលខុសត្រូវ:
- ចូលរួមក្នុងការកំណត់គោលដៅរយៈពេលវែង ដើម្បីធានាថាគ្រឹះស្ថាន និងសាម៉ីការិយាល័យ-សាខា ទទួលបានប្រាក់ចំណេញខ្ពស់ ស្របតាមផែនការយុទ្ធសាស្ត្រគ្រប់គ្រងឥណទាន និងហានិភ័យ
- ដឹកនាំផ្សព្វផ្សាយឱ្យទាន់ពេលវេលានូវរាល់ការកែប្រែថ្មីៗ អំពីគោលការណ៍ នីតិវិធី និងសេចក្តីណែនាំទាំងឡាយរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ដល់បុគ្គលិក និងអតិថិជន។
- បង្កើតផែនការយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាគ្រប់គ្រងឥណទាន និងបុគ្គលិក ឲ្យបានទាន់ពេលវេលា។
- ត្រួតពិនិត្យកិច្ចការឥណទាន ក្នុងការិយាល័យ-សាខា ដោយធានាអនុវត្តឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយឱ្យបានទាន់ពេលវេលារាល់ការវិវត្តន៍ថ្មីៗ ទៅតាមបទបញ្ញតិ្ត គោលការណ៍ នីតិវិធី និងសេចក្តីណែនាំនានាដែលបានចែងដោយគ្រឹះស្ថាន ។
- ទទួលខុសត្រូវក្នុងការបង្កើនចំនួនអតិថិជន បរិមាណ គុណភាពឥណទានដែលត្រូវបញ្ចេញ សមតុល្យឥណទានសរុប និងរៀបចំចាត់ចែង ដឹកនាំការងារក្នុងរង្វង់តួនាទីឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមផែនការដែល បានកំណត់ដោយ គណៈគ្រប់គ្រង ។
- ត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារឱ្យបានត្រឹមត្រូវ ដើម្បីកែលម្អឱ្យទាន់ពេលវេលា ធានាធ្វើយ៉ាងណាឱ្យការងារប្រព្រឹត្តទៅបានរលូន និងទទួលបានលទ្ធផលការងារល្អប្រសើរបំផុត ។
- ធ្វើការវាយតម្លៃទ្រព្យ បង្កើតហ៊ីប៉ូតែក ឱ្យបានត្រឹមត្រូវ ទៅតាមតម្លៃទីផ្សារក្នុងតំបន់ប្រតិបត្តិការដែលខ្លួន ទទួលខុសត្រូវ ។
- សិក្សាស្រាវជ្រាវពត៌មានរបស់អតិថិជន ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ លើប្រវត្តិ កិរិយាមាយាទ មុខរបរ ចំណូល និងចំណាយ ។ល។ ដើម្បីវាយតម្លៃប្រាក់កម្ចី ដោយអនុលោមតាមគោលការណ៍ “៥C” មុននឹងផ្តល់ឥណទាន ដើម្បីធានាមកវិញនូវលទ្ធភាពសងមួយរយភាគរយមកឲ្យគ្រឹះស្ថានវិញ ។
- ចាត់ចែង ណែនាំ ត្រួតពិនិត្យ ក្នុងការបំពេញឯកសារឥណទានសម្រាប់អតិថិជន ដើម្បីធានាបាននូវភាពត្រឹមត្រូវ ច្បាស់ លាស់ គ្រប់គ្រាន់តាមគោលការណ៍ នីតិវិធីគ្រប់គ្រងឥណទាន មុននឹងបញ្ជូនទៅអ្នកគ្រប់គ្រង ឬថ្នាក់ដឹកនាំមានសមត្ថកិច្ចពិនិត្យ និងអនុម័ត ។
- ផ្តល់ការប្រឹក្សា និងពន្យល់អតិថិជនឲ្យបានច្បាស់អំពីផលិតផល សេវាកម្មឥណទាន គោលការណ៍ និងនីតិវិធីរបស់គ្រឹះ ស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យអតិថិជនអាចសម្រេចចិត្តទទួលយកកម្ចីដោយមានទំនុកចិត្ត ។
- ត្រួតពិនិត្យរបាយការណ៍គ្រប់គ្រង និងផលិតភាពឥណទានជារៀងរាល់ថ្ងៃ ដើម្បីចាត់វិធានការទប់ស្កាត់ ដោះស្រាយបញ្ហាឱ្យទាន់ពេលវេលាជៀងវាងបំណុលខកខានធ្ងន់ធ្ងរឈានទៅដល់ការលុបចេញពីបញ្ជី និងរក្សារគុណភាពឥណទាន សម្រាប់គ្រឹះស្ថាន ។
- បង្កើនការតាមដាន ត្រួតពិនិត្យការសងត្រឡប់របស់អតិថិជនជារៀងរាល់ថ្ងៃលើកម្ចីឥណទាន ស្របតាម លក្ខខណ្ឌ និងគោលការណ៍ដែលបានកំណត់ដោយថ្នាក់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ដើម្បីជៀសវាងការកេងបន្លំណាមួយ កើតឡើង ។
- ចាត់ចែងធ្វើយ៉ាងណា មិនឱ្យភ្នាក់ងារឥណទាន ធ្វើកិច្ចសន្យាណាមួយ ដែលមិនមែនជាសមត្ថកិច្ចរបស់ខ្លួន ដូចជា អនុគ្រោះដល់អ្នកខ្ចីដោយមិនបាច់សងប្រាក់តាមកិច្ចសន្យា កិច្ចសន្យាផ្ទេរអចលនទ្រព្យរបស់អតិថិជន ឬ រាល់កិច្ចសន្យាដទៃទៀតដែលមិនមានចែងក្នុងគោលការណ៍ នីតិវិធី របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ។
- ចូលរួម និងចាត់ចែងក្នុងការដោះស្រាយបំណុលទៅតាមចំណាត់ថ្នាក់ឥណទាន ដោយអនុវត្តឱ្យអស់លទ្ធភាពតាមជំហ៊ានៗ និងឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលការណ៍ នីតិវិធី សេចក្តីណែនាំរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
- ចាត់ចែងស្វែងយល់ និងចូលរួមវិភាគទីផ្សារឱ្យបានច្បាស់លាស់ពីតម្រូវការទីផ្សារ ដើម្បីលក់ផលិតផលសេវាកម្មឥណទាន របស់គ្រឹះស្ថានឱ្យចំគោលដៅ ។
- ចូលរួមរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងវប្បធម៌ការងារដ៍ល្អរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ។
- ចូលរួមរាល់សកម្មភាពនានាទាំងខាងក្នុង និងខាងក្រៅ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត។
- ធ្វើកិច្ចការផ្សេងទៀត តាមការវិវឌ្ឍន៍ទាន់សម័យរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និងតាមការចាត់តាំងរបស់អ្នកគ្រប់គ្រងផ្ទាល់ និងថ្នាក់មានសមត្ថកិច្ច ក្នុងក្របខ័ណ្ឌការងារ របស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
- បង្កើនការយល់ដឹង និងពង្រឹងសម្ថភាពជំនាញ ដល់បុគ្គលិកឥណទាន តាមរយៈការផ្តល់ការហ្វឹកហ្វឺនប្រចាំខែ។
- ធ្វើការអប់រំមនសិការវិជ្ជាជីវៈ វិន័យ សីលធម៌សង្គម បំពាក់នូវភាពស្អាតស្អំ សុចរិកភាព ដល់បុគ្គលិកឥណទាន ដើម្បីជៀសវាងនូវអំពើកិបកេង និងពុករលួយ ។
- ចូលរួមយ៉ាងសកម្មក្នុងការធ្វើឱ្យប្រសើរឡើងថែមទៀតនូវសមត្ថភាព (ចំណេះដឹង ជំនាញ និងអាកប្បកិរិយា) សមស្រប តាមការវិវឌ្ឍន៍ថ្មីៗរបស់ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត ។
- ចូលរួមត្រួតពិនិត្យភាពខ្វះខាត វាយតម្លៃការអនុវត្តការងារ របស់បុគ្គលិកនៅក្នុងការិយាល័យ-សាខា និងសហការជាមួយផ្នែកជំនាញ ឬ/និងបង្កើតវគ្គបណ្តុះបណ្តាល នៅក្នុងលំដាប់ការិយាល័យ-សាខារបស់ខ្លួនទៅតាមស្ថានភាពជាក់ស្តែង ។
- ពង្រឹងប្រព័ន្ធលើកទឹកចិត្តបុគ្គលិក ឲ្យមានចិត្តស្មោះត្រង់ និងមានគំនិតវិជ្ជមានចំពោះការងារ ដែលខ្លួនទទួលខុសត្រូវ ។
- អភិវឌ្ឍន៍បុគ្គលិករបស់ខ្លួនតាមរយៈការផ្តល់ឱកាសចូលរួមវគ្គសិក្សាខាងក្រៅ ដែលអាចមានអត្ថប្រយោជន៍ដល់ការអនុវត្តការងារប្រចាំថ្ងៃរបស់គ្រឹះស្ថាន ខេមា មីក្រូហរិញ្ញវត្ថុ លីមីតធីត ។
- ចូលរួមអភិវឌ្ឍន៍ខ្លួនឯងជាប់ជាប្រចាំ ជាពិសេស ស្របតាមសម័យ ឌីជីថល ។
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
- អង់គ្លេស - កម្រិតល្អ
- ខ្មែរ - កម្រិតល្អ
កម្រិតវប្បធម៌:
- បរិញ្ញាបត្រ
ប្រវត្តិការងារ:
- ប្រធានផ្នែកផ្នែកហិរញ្ញវត្ថុ (ធនាគារ មីក្រូហិរញ្ញវត្ថុ)រយៈពេល ២ ឆ្នាំ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
- មានបរិញ្ញាបត្រ ឬអនុបណ្ឌិតផ្នែកធនាគារហិរញ្ញវត្ថុ ទីផ្សារ គ្រប់គ្រង ឬ រដ្ឋបាលធុរ:កិច្ច។
- មានបទពិសោធន៍យ៉ាងហោច ៣ឆ្នាំ ក្នុងការគ្រប់គ្រងឥណទាន ឬ វិស័យមីក្រូហិរញ្ញវត្ថុ ឬ ធនាគារ។
- ការសញ្ញាតិខែ្មរ និងមានប័ណ្ណបើកបរ។
- ជំនាញក្នុងការនិយាយ និងសរសេរជាភាសាខ្មែរ និងអង់គ្លេសបានយ៉ាងល្អ។
- ជំនាញរៀបចំ ចាត់ចែង ចាត់ថ្នាក់ការងារប្រតិបត្តិការសម្រាប់បុគ្គលិក។
- ជំនាញសរសេរសំណើរ គោលការណ៍ និងស្តង់ដារប្រតិបត្តិការងារ។
- ជំនាញស្ទាត់ជំនាញក្នុងការរៀបចំរបាយការណ៍ឥណទាន។
- មានចំណេះដឹងក្នុងការប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងគណនេយ្យ។
- មានជំនាញស្រាវជ្រាវ រៀបចំ ទុកដាក់ និងរក្សាទុកឯកសារមានរបៀបរៀបរយ។
- ជំនាញក្នុងការប្រើប្រាស់កុំព្យូទ័រ Ms. Office, internet email និង ប្រព័ន្ធបណ្តាញសង្គម។
- យល់ដឹងច្បាស់ពីសេវាកម្ម និងផលិតផលឥណទានរបស់គ្រឹះស្ថាន។
- មានជំនាញវិភាគ និងវាយតម្លៃអចលទ្រព្យ។
- សមត្ថភាពក្នុងការដឹកនាំ គ្រប់គ្រង ការចាត់ចែង និងចាត់ថ្នាក់ការងារ។
- ជំនាញក្នុងការទំនាក់ទំនងល្អជាមួយថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រប់គ្រងពេលវេលា និងអាចបំពេញការងារជាក្រុម។
- មានគំនិតច្នៃប្រឌិត ផ្តួចផ្តើមថ្មី និងអាចបត់បែនការងារបានគ្រប់កាលៈទេសៈ ។
- ជំនាញក្នុងការបណ្ដុះបណ្ដាល និងបង្វឹកបុគ្គលិក។
- មានសមត្ថភាពក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។
- មានជំនាញប្រាស្រ័យទាក់ទង ចរចា និងអត្តចរិកល្អ។
- មានភាពស្មោះត្រង់ ភាពថ្លៃថ្នូរ ប្រឹងប្រែងធ្វើការ ការទទួលខុសត្រូវ និងអាចធ្វើការជាក្រុម ។
- មានការប្តេជ្ញាចិត្ត និងមានឆន្ទះខ្ពស់ក្នុងការធ្វើការងារក្រោមសម្ពាធផ្សេងៗ ។
- គោរពតាមនីតិវិធីនិងគោលនយោបាយរបស់គ្រឹះស្ថាន ។
- ចូលរួមសហការ គាំទ្រ និងចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់មិត្តរួមការងារ។
- មានភាពជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ល្អ សុជីវធម៌ មានទំនួលខុសត្រូវខ្ពស់ អំណត់អត់ធ្មត់ និងតស៊ូក្នុងការអភិវឌ្ឍន៍គ្រឹះស្ថាន ។
- មានឆន្ទះក្នុងការធ្វើដំណើរក្នុងក្រុង និងបណ្តាខេត្ត។