មន្រ្តីដោះស្រាយបំណុល-ជាន់ខ្ពស់ (16 Positions)
- ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទីតាំងសាខា៖ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ក្រុងប៉ោយប៉ែត ស្រុកកំរៀង ស្រុកព្រៃកប្បាស ស្រុកអូររាំងឪ ស្រុកបារាយណ៍ ស្រុកស្នួល និងស្រុកកៀនស្វាយ។
- ចូលរួមជាមួយនាយកនាយិកាសាខា នាយកនាយិការងសាខា និងប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីរៀបចំផែនការប្រមូលបំណុលលុបចេញពីបញ្ជីរួមរបស់សាខា។
- ចូលរួមសហការជាមួយនាយកនាយិការងសាខា ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និង មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីជម្រុញការដោះស្រាយបំណុលយឺតយ៉ាវចាប់ពី១៨០ថ្ងៃឡើងទៅ និងដើម្បីប្រមូលបំណុលលុបចេញពីបញ្ជីរបស់សាខាប្រកបដោយប្រសិទ្ធភាព។
- ធានាថាបុគ្គលិកសាខាពាក់ព័ន្ធទាំងអស់មានរបាយការណ៍ បំណុលលុបចេញពីបញ្ជី និងបញ្ជីឈ្មោះអតិថិជនយឺតយ៉ាវបានទាន់ពេលវេលា។
- តាមដានលទ្ធផលការប្រមូលបំណុលរបស់នាយកនាយិការងសាខា ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និង មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាដំណោះស្រាយ និងធ្វើការរាយការណ៍ពីឧបសគ្គ ជូននាយកនាយិកាសាខា។
- ចូលរួមរៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងការដោះស្រាយបំណុល។
- រៀបចំរបាយការណ៍ដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី រួមទាំងការត្រួតពិនិត្យសំណើរលុបបំណុលចេញពីបញ្ជីរបស់សាខា។
- តាមដានដំណើរការផ្លូវច្បាប់ក្នុងការដោះស្រាយបំណុលសម្រាប់សាខារបស់ខ្លួន។
- ធ្វើការជិតស្និទ្ធជាមួយនាយកនាយិកាសាខាក្នុងការដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី។
- បរិញ្ញាបត្រ ផ្នែក គ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
- ត្រូវមានបទពិសោធន៍បម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរយៈពេល ២ ឆ្នាំ យ៉ាងតិច
- ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការដែលរួមមានកាលវិភាគបង់ប្រាក់ និងរបាយការណ៍ស្ថានភាពបំណុល។
- មានចំណេះដឹងផ្នែកច្បាប់ហិរញ្ញវត្ថុនិងធនាគារ និងច្បាប់កិច្ចសន្យារបស់ព្រះរាជាណាចក្រកម្ពុជា។
- ចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ (Microsoft word and Excel)។
- មានជំនាញទំនាក់ទំនង ពូកែសង្កេតអាកប្បកិរិយារបស់មនុស្ស និងមានជំនាញបញ្ចុះបញ្ចូល។
មន្ដ្រីប្រឹក្សាលក់ប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ (21 Positions)
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកលក់/ទីផ្សារ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
សាខា៖ ការិយាល័យប្រតិបត្តិការ ខេត្តប៉ៃលិន ខេត្តស្វាយរៀង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខណ្ឌសែនសុខ ខណ្ឌដូនពេញ ក្រុងតាខ្មៅ ខណ្ឌ៧មករា ខណ្ឌមានជ័យ ស្រុកបាទី-ឃុំត្រពាំងសាប ស្រុកកៀនស្វាយ ស្រុកព្រៃកប្បាស ស្រុកអង្គស្នួល ស្រុកកំពុងត្របែក ស្រុកពាមរក៍ និងស្រុកបាទី-ឃុំសូរភី។
- បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់ នៃប្រាក់បញ្ញើ ATM Card iPay User Merchant និងសេវាហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវ ការបំពេញតម្រូវការរបស់អតិថិជន។
- គាំទ្រគ្រប់ភាគីពាក់ព័ន្ធ និងសាខា ដើម្បីធានានូវផែនការប្រាក់បញ្ញើ ATM Card និងសេវាហិរញ្ញវត្ថុ សម្រេចបានតាមគោលដៅ។
- រៀបចំផែនការប្រមូលប្រាក់បញ្ញើ ATM Card និងសេវាហិរញ្ញវត្ថុរៀងជារៀងរាល់ថ្ងៃ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងសម្រេចបាននូវគោលដៅរបស់ អិលអូអិលស៊ី។
- យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់ ដើម្បីធ្វើផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាព ខ្ពស់។
- ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដាក់ប្រាក់បញ្ញើ ប្រើប្រាស់កាតអេធីអឹម និងណែនាំ អំពីផលិតផលថ្មី របស់ អិលអូអិលស៊ី។
- រៀបចំរបាយការណ៍សរ៉ុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
- ត្រួតពិនិត្យមើលនូវស្ថានភាពធ្លាក់ចុះនៃការលក់ ប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតដែលអាចកើតមានឡើង និងរកដំណោះស្រាយ។
- យល់ពីចំណុចខ្សោយនៃផលិតផលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ ដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
- រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់ ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។
- អង់គ្លេស - កម្រិតល្អ
- បរិញ្ញាបត្រ ផ្នែក ហរិញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ
- បទពិសោធន៍ផ្នែកលក់ប្រាក់បញ្ញើ-សន្សំ និងផលិតផល និងសេវាឌីជីថលកាន់តែល្អ។
- មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។
- មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
- ជាមនុស្សដែលមានលទ្ធផលការងារល្អ។
មន្ត្រីប្រឹក្សាលក់ឥណទានមាស (22 Positions)
- ប្រភេទការងារ: ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទីតាំង៖ សាខា (ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តបាត់ដំបង ក្រុងតាខ្មៅ-សង្កាត់រកាខ្ពស់ ក្រុងបាត់ដំបង ក្រុងឧដុង្គម៉ែជ័យ ក្រុងបាវិត ស្រុកអង្គរជ័យ ស្រុកកំពង់ត្រាច ស្រុកគីរីវង់ ស្រុកឈូក ស្រុកកៀនស្វាយ ស្រុកកំពង់ត្របែក ស្រុកមេសាង ស្រុករមាសហែក ស្រុកអូររាំងឪ ស្រុកស្រុកពារាំង ស្រុកខ្សាច់កណ្តាល ស្រុកមោងឫស្សី និងស្រុករតនមណ្ឌល)។
- ផ្សព្វផ្សាយផលិតផលឥណទានមាសទៅកាន់អតិថិជនសក្តានុពលគោលដៅ។
- ដឹកនាំសកម្មភាពទីផ្សារជាមួយបុគ្គលិកសាខាទៅកាន់អតិថិជនគោលដៅ
- ត្រូវទម្លាក់ទុនតាមផែនការដែលបានកំណត់
- ធានាបាននូវកំណើនផលប័ត្រឥណទានមាសតាមផែនការ
- ជួយអតិថិជនក្នុងការស្នើសុំឥណទានមាស។
- ពន្យល់ពីលក្ខខណ្ឌកម្ចី អត្រាការប្រាក់ ជម្រើសនៃការសងត្រលប់ និងគោលនយោបាយ។
- ធ្វើរបាយការណ៍ផលប័ត្រឥណទានមាស។
- គ្រប់គ្រងគណនីដែលសងត្រលប់យឺតយ៉ាវ និងដោះស្រាយក្នុងករណីចាំបាច់។
- អនុវត្តការងារផ្សេងៗដែលចាត់តាំងដោយប្រធាន។
- បរិញ្ញាបត្រ ផ្នែក ហិរញ្ញវត្ថុ ធនាគារ គ្រប់គ្រងពាណិជ្ជកម្ម ឬផ្នែកដែលពាក់ព័ន្ធ។
- មានបទពិសោធន៍ផ្នែកធនាគារ មីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ ឬហិរញ្ញប្បទានមាស។
- មានចំណេះដឹងលើការវាយតម្លៃមាស និងដំណើរការកម្ចី។
- អាចប្រើប្រាស់កុំព្យូទ័រ និងចេះកត់ត្រាបាន។
- មានជំនាញលក់ និងការចរចារ។
មន្ត្រីប្រឹក្សាលក់សេវាឌីជីថល (4 Positions)
- ប្រភេទការងារ: ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកលក់/ទីផ្សារ, ផ្នែកទូរគមនាគមន៍
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទីតាំង៖ សាខា (ការិយាល័យប្រតិបត្តិការ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តកោះកុង)
- បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់ នៃ LOLC Mobile, LOLC Merchant និងសេវាហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវ ការបំពេញតម្រូវការរបស់អតិថិជន។
- យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់ ក្នុងការចុះឈ្មោះប្រើប្រាស់ LOLC Mobile, LOLC Merchant និងដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំដើម្បីបង្កើន ផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
- ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដើម្បីចុះឈ្មោះប្រើប្រាស់ LOLC Mobile, LOLC Merchant និងណែនាំ អំពីផលិតផលថ្មី របស់ អិលអូអិលស៊ី។
- ត្រួតពិនិត្យមើលនូវស្ថានភាពទីផ្សារ ដើម្បីស្វែងរកអតិថិជនសក្តានុពល។
- រក្សាទំនាក់ទំនងល្អជាមួយ អតិថិជនដែលកំពុងប្រើប្រាស់ LOLC Mobile និង LOLC Merchant ដើម្បីធានាបាននូវការចូលរួមជាបន្តបន្ទាប់ និងការប្រើប្រាស់សេវាកម្មឌីជីថល។
- គាំទ្រ RMs និង BMs ដើម្បីធានានូវផែនការ សម្រាប់ LOLC Mobile និង LOLC Merchant និងជំរុញសាខាដើម្បីប្រមូលផ្តុំអតិថិជន/ពាណិជ្ជករឱ្យ សម្រេចបានតាមគោលដៅ។
- អនុវត្តការផ្សព្វផ្សាយ និងយុទ្ធនាការទីផ្សារលើសេវាទូទាត់ប្រាក់ និងផលិតផលឌីជីថល ដើម្បីបង្កើនការយល់ដឹងដល់សាធារណជន និងធ្វើឱ្យធនាគារចល័តស្ថិតនៅលើគំនិតរបស់អតិថិជន។
- ចូលរួមការបណ្តុះបណ្តាលយ៉ាងសកម្ម ដើម្បីកសាងសមត្ថភាព និងការយល់ដឹងបន្ថែមទៀត ដើម្បីធានាបាននូវកំណើននៃសេវាកម្មធនាគារចល័ត និងភាពជាដៃគូពាណិជ្ជករ។
- ប្រមូលមតិកែលម្អរបស់អតិថិជន និងពាណិជ្ជករ ដោយផ្តល់នូវអនុសាសន៍ដែលអាចអនុវត្តបានសម្រាប់ការកែលម្អ ដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
- រៀបចំរបាយការណ៍សរុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
- រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់ ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។
- បំពេញការងារ ផ្សេងៗតាមការចាត់តាំងដោយគណៈគ្រប់គ្រងពីពេលមួយទៅពេលមួយ។
- អង់គ្លេស - យ៉ាងរលូន
- បរិញ្ញាបត្រ ផ្នែក ហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ
- បទពិសោធន៍ផ្នែកលក់ប្រាក់បញ្ញើ-សន្សំ និងផលិតផល និងសេវាឌីជីថលកាន់តែល្អ។
- មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។
- ទំនាក់ទំនងភាសាអង់គ្លេសខ្លាំងទាំងការសរសេរ និងការនិយាយ។
- ចេះភាសាអង់គ្លេស និង Microsoft Office (Words Excel និង PowerPoint) ។
- មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
- ជាមនុស្សដែលមានលទ្ធផលការងារល្អ។
មន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ-ឯកទេស/សហគ្រាសខ្នាតតូច និងមធ្យម (53 Positions)
- ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទីតាំងសាខា៖ ការិយាល័យប្រតិបត្តិការ ខេត្តកណ្ដាល ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ក្រុងតាខ្មៅ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌសែនសុខ ខណ្ឌទួលគោក ក្រុងប៉ោយប៉ែត ក្រុងបាត់ដំបង ស្រុកភ្នំស្រួច ស្រុករតនមណ្ឌល ស្រុកបវេល ស្រុកកំរៀង ស្រុកបាទី ស្រុកព្រៃកប្បាស ស្រុកគីរីវង់ ស្រុកជើងព្រៃ ស្រុកពារាំង ស្រុកព្រៃឈរ និងស្រុកអន្លង់វែង។
- រៀបចំ និង សម្រេចឱ្យបាននូវផែនការសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ
- វាយតម្លៃប្រាក់កម្ចីឥណទានសហគ្រាសខ្នាតតូចនិងមធ្យម កម្ចីឥណទានឯកត្តជន និង ឥណទានសម្ភារៈប្រើប្រាស់ ដើម្បីធានាថាការផ្តល់ ប្រាក់កម្ចីគឺស្របទៅតាមតម្រូវការរបស់អតិថិជន និង សមត្ថភាពសងត្រលប់
- ធានានូវកំណើនផលប័ត្រឥណទានដែលខ្លួនទទួលខុសត្រូវ និងបណ្តុះវិន័យឥណទានដល់អតិថិជន។
- ធ្វើការទម្លាក់ទុនជូនអតិថិជន
- ជម្រុញលើកទឹកចិត្តដល់អតិថិជនសម្រាប់ការសងត្រលប់ទាន់ពេលវេលា
- តាមដានស្ថានភាពបំណុលយឺតយ៉ាវប្រចាំថ្ងៃ និង ចុះដោះស្រាយឱ្យទាន់ពេលវេលា
- ត្រូវបង់ប្រាក់ចូលក្រុមហ៊ុននៅថ្ងៃតែមួយបន្ទាប់ពីទទួលប្រាក់ពីអតិថិជនឬតាមរយៈភ្នាក់ងារ
- ថែរក្សាអតិថិជននិងកាត់បន្ថយការចាកចេញ
- ភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជន និង អាជ្ញាធរដែនដី
- ត្រូវអនុលោមទៅតាមគោលនយោបាយឥណទាន និងគោលនយោបាយផ្សេងទៀតរបស់ក្រុមហ៊ុន
- អនុវត្តការងារផ្សេងៗដែលចាត់តាំងដោយប្រធានមន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ។
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
- បរិញ្ញាបត្រ
- មានចំណេះដឹង ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់អាទិភាព។
- មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារកាន់តែប្រសើរ។
- ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី។
មន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ (យានយន្ត) (19 Positions)
- ប្រភេទការងារ: ផ្នែកធនាគារ/ហិរញ្ញវត្ថុ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
ទីតាំង៖សាខា (ការិយាល័យប្រតិបត្តិការ ខេត្តកណ្ដាល ខេត្តកោះកុង ខណ្ឌ៧មករា(សង្កាត់បឹងព្រលឹត) ខណ្ឌ៧មករា (សង្កាត់វាលវង់) ខណ្ឌសែនសុខ ខណ្ឌទួលគោក ខណ្ឌមានជ័យ ខណ្ឌដូនពេញ ក្រុងប៉ោយប៉ែត ក្រុងបាវិត ស្រុកពាមរក៍ ស្រុកពារាំង ស្រុកព្រៃឈរ ស្រុកកំពង់ត្រឡាច ស្រុកជាំក្សាន្ត ស្រុកអង្គស្នួល និងស្រុកភ្នំស្រួច) ។
- រៀបចំផែនការសកម្មភាពប្រចាំថ្ងៃក្នុងការចុះជួបម្ចាស់ហាងម៉ូតូ ឡាន ម៉ូតូកង់បី និងគ្រឿងចក្រកសិកម្មជាដើម ដើម្បីផ្សព្វផ្សាយពីលក្ខខណ្ឌរបស់ស្ថាប័ន ពិសេសលក្ខខណ្ឌថ្មីៗ ក៏ដូចជាការរក្សាទំនាក់ទំនងល្អ និងបង្កើនចំនួនអតិថិជនណែនាំពីម្ចាស់ហាង។
- ផ្តល់ព័ត៌មានច្បាស់លាស់ ជាក់លាក់ និងសេវាកម្មរហ័សទាន់ចិត្តជូនអតិថិជន និងម្ចាស់ហាង។
- រៀបចំផែនការចុះជួបអតិថិជនសក្តានុពល (ចាស់ និងថ្មី) ដើម្បីផ្សព្វផ្សាយផលិតផលឥណទានយានយន្ត (Auto Loan) ឥណទានសម្ភារប្រើប្រាស់ក្នុងផ្ទះ (Home Appliance Loan) និងភតិសន្យាហិរញ្ញវត្ថុ (Auto Financial Lease)។
- តាមដានអតិថិជន និងម្ចាស់ហាងសក្តានុពល ដើម្បីកំណត់ពេលវេលាជាក់លាក់ក្នុងការចុះជួបផ្សព្វផ្សាយបន្ថែម។
- ពន្យល់អតិថិជន និងម្ចាស់ហាង ឱ្យយល់បានច្បាស់ពីចំណុចខ្លាំងរបស់ស្ថាប័ន និងផលិតផលឥណទានយានយន្ត (Auto Loan) ឥណទានសម្ភារប្រើប្រាស់ក្នុងផ្ទះ (Home Appliance Loan) និងភតិសន្យាហិរញ្ញវត្ថុ (Auto Financial Lease)។
- វាយតម្លៃប្រាក់កម្ចីឱ្យបានត្រឹមត្រូវ នូវផលិតផលឥណទានយានយន្ត (Auto Loan) ឥណទានសម្ភារប្រើប្រាស់ក្នុងផ្ទះ (Home Appliance Loan) និង ភតិសន្យាហិរញ្ញវត្ថុ (Auto Financial Lease) ដើម្បីធានាថាការផ្តល់ប្រាក់កម្ចីគឺស្របទៅតាមតម្រូវការ និងសមត្ថភាពសងត្រលប់របស់អតិថិជន។
- ធ្វើការទម្លាក់ទុនជូនអតិថិជន ឬម្ចាស់ហាង និងចុះធ្វើសមាយិកភាព។
- ធានានូវកំណើនផលប័ត្រឥណទាន ដែលខ្លួនទទួលខុសត្រូវទៅតាមផែនការ ដែលកំណត់ដោយថ្នាក់គ្រប់គ្រង និងប្រកបដោយគុណភាព។
- សិក្សា និងវិភាគពីគូរប្រកួតប្រជែង ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការ ដើម្បីយល់ដឹងពីលក្ខខណ្ឌឥណទាន អត្រាការប្រាក់ និងលក្ខណៈពិសេសរបស់គូរប្រកួតប្រជែង។
- តាមដានស្ថានភាពបំណុលយឺតយ៉ាវប្រចាំថ្ងៃ និង ចុះដោះស្រាយឱ្យទាន់ពេលវេលា។
- រក្សាទំនាក់ទំនងល្អជាមួយម្ចាស់ហាង បុគ្គលិក អតិថិជន និងអាជ្ញាធរដែនដី។
- ត្រូវអនុលោមទៅតាមគោលនយោបាយឥណទាន និងគោលនយោបាយផ្សេងទៀតរបស់ក្រុមហ៊ុន។
- អនុវត្តន៍ការងារផ្សេងៗដែលចាត់តាំងដោយប្រធាន។
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
- បទពិសោធន៍ការងារជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុជាពិសេសផ្នែកឥណទានរយៈពេល ១ ឆ្នាំ យ៉ាងតិច
- មានជំនាញច្បាស់លាស់ក្នុងការវាយតម្លៃប្រាក់កម្ចី
- ជំនាញក្នុងការបណ្តុះបណ្តាល
- អាចធ្វើការក្នុងស្ថានភាពតានតឹង
- ជំនាញដោះស្រាយបញ្ហា
- ជំនាញក្នុងការអង្កេត ត្រួតពិនិត្យ និងវាយតម្លៃ
- មានការប្តេជ្ញាចិត្តខ្ពស់
- មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
មន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ-ហាត់ការ (120 Positions)
- ប្រភេទការងារ: ផ្នែកធនាគារ/ហិរញ្ញវត្ថុ, ផ្នែកកម្មសិក្សា
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អត់បញ្ជាក់
ទីតាំង ៖ គ្រប់សាខា-ទូទាំង២៥ខេត្តរាជធានី
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីធ្វើការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ទៅកាន់ អតិថិជននៅក្នុងតំបន់ប្រតិបត្តិការ។
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងជនបង្គោល ។
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការកំណត់អត្តសញ្ញាណ ឯកសារ និងព័ត៌មានរបស់អតិថិជន។
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃឥណទានរបស់អតិថិជន។
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការបំពេញ និងរៀបចំឯកសារកម្ចី ឱ្យបានត្រឹមត្រូវ ច្បាស់លាស់។
- ជួយដល់មមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការត្រួតពិនិត្យ និងតាមដានអតិថិជន (periodic review)។
- ជួយដឹកសាច់ប្រាក់ទៅទម្លាក់ទុនជាមួយមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ។
- ជួយមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការទម្លាក់ទុនទៅឱ្យអតិថិជន។
- ជួយបំពេញព័ត៌មានក្នុងសក្ខីបត្រទម្លាក់ទុន (Disbursement Voucher)។
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការបំពេញព័ត៌មានក្នុងប័ណ្ណចំណូល (Official Receipt)។
- ជួយរៀបចំប្រភេទក្រដាសប្រាក់ រាប់សាច់ប្រាក់ និងទទួលសាច់ប្រាក់ពីអតិថិជនក្នុងពេលប្រមូលប្រាក់ ឱ្យបានត្រឹមត្រូវ និង ច្បាស់លាស់។
- ជួយមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការដោះស្រាយបំណុលយឺតយ៉ាវ។
- ជួយថតចម្លង និងរៀបចំឯកសារផ្សេងៗ ក្នុងករណីចាំបាច់។
- ត្រូវជួយដល់កិច្ចការផ្សេងៗទៀត នៅក្នុងសាខាដែលតម្រូវដោយថ្នាក់គ្រប់គ្រង។
- មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
- អាចធ្វើការក្នុងស្ថានភាពតានតឹង
- មានការប្តេជ្ញាចិត្តខ្ពស់
- មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។