ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែករដ្ឋបាល/ការគ្រប់គ្រង, ផ្នែកគណនេយ្យ, គណនេយ្យ - ពន្ធដារ / សវនកម្ម, ផ្នែកធនាគារ/ហិរញ្ញវត្ថុ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
មានសញ្ជាតិខ្មែរពីកំណើត
- ដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាល និងហិរញ្ញវត្ថុរបស់ ម.ស.ជ. ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព
- រៀបចំ និងគ្រប់គ្រងធនធានមនុស្ស និងការបណ្ដុះបណ្ដាលបុគ្គលិក
- រៀបចំ គ្រប់គ្រង និងផ្សព្វផ្សាយនូវលិខិតបទដ្ឋានគតិយុត្ត កិច្ចសន្យា របាយការណ៍ ឯកសារ កាលប្បវត្តិ បណ្ណសារ និងការងាររដ្ឋបាលផ្សេងទៀត
- រៀបចំ និងគ្រប់គ្រងចំណូល ចំណាយ និងហិរញ្ញវត្ថុ
- រៀបចំផែនការ និងគ្រប់គ្រងការងារលទ្ធកម្ម
- រៀបចំ តាមដាន និងគ្រប់គ្រងកិច្ចសន្យាហិរញ្ញប្បទានស្រាវជ្រាវនិងអភិវឌ្ឍន៍ និងនវានុវត្តន៍
- រៀបចំកម្មវិធី និងគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ ម.ស.ជ.
- រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ ម.ស.ជ.
- អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយកប្រតិបត្តិនៃ ម.ស.ជ.។
- ខ្មែរ - យ៉ាងរលូន
- អង់គ្លេស - យ៉ាងរលូន
- បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក ជំនាញហិរញ្ញវត្ថុ គណនេយ្យ សេដ្ឋកិច្ច គ្រប់គ្រងពាណិជ្ជកម្ម រដ្ឋបាលសាធារណៈ ច្បាប់ហិរញ្ញវត្ថុ ឬជំនាញពាក់ព័ន្ធផ្សេងទៀត
- មានបទពិសោធផ្នែករដ្ឋបាល និងហិរញ្ញវត្ថុទាំងក្នុងវិស័យសាធារណៈនិងឯកជន រាប់ចាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររយៈពេល 8 ឆ្នាំ យ៉ាងតិច
- មានចំណេះដឹងលើការរៀបចំផែនការថវិកា គណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ លទ្ធកម្ម ការគ្រប់គ្រងកិច្ចសន្យា និងសវនកម្ម
- មានការយល់ដឹងអំពីច្បាប់ បទប្បញ្ញត្តិ និងនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឬច្បាប់ស្ដីពីបរធនបាលកិច្ច
- មានសមត្ថភាពរៀបចំ និងអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុនិងរដ្ឋបាលដែលមានតម្លាភាព និងគណនេយ្យភាព
- មានចំណេះដឹងភាសាខ្មែរ និងភាសាអង់គ្លេសស្ទាត់ជំនាញ
- បេក្ខភាព ឬស្ត្រីដែលមាន វិញ្ញាបនបត្រវិជ្ជាជីវៈផ្នែកគណនេយ្យ សវនកម្ម ហិរញ្ញវត្ថុ ឬលទ្ធកម្ម និងបទពិសោធការងារក្នុងកិច្ចការស្រាវជ្រាវ ត្រូវបានលើកទឹកចិត្ត។
- មានក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ គណនេយ្យភាព និងភាពជាអ្នកដឹកនាំ
- មានសុខភាពល្អ អាចបំពេញការងារតាមតួនាទី និងមានគណនេយ្យភាព
- មិនធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទល្មើសដែលពាក់ព័ន្ធនឹងអំពើពុករលួយ ការក្លែងបន្លំ ឬការរំលោភលើទំនុកចិត្តសាធារណៈ
- មិនមានទំនាស់ផលប្រយោជន៍ដែលអាចប៉ះពាល់ដល់ឯករាជ្យភាព តម្លាភាព និងសុចរិតភាពនៃការបំពេញការងារ
- មានសមត្ថភាពដឹកនាំ សម្របសម្រួល ធ្វើការជាក្រុម និងយល់ដឹងពីស្មារតីសហការជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជនគន្លឹះ និងដៃគូអភិវឌ្ឍ
- មានឆន្ទៈបំពេញការងារពេញម៉ោង និងគោរពបទប្បញ្ញត្តិ គោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈ។
ប្រធានផ្នែកហិរញ្ញប្បទានស្រាវជ្រាវ និងនវានុវត្តន៍
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, វិស្វកម្ម, ផ្នែកទំនាក់ទំនង
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
មានសញ្ជាតិខ្មែរពីកំណើត (ស្ត្រីត្រូវបានផ្តល់អាទិភាព)
- រៀបចំផែនការ និងយុទ្ធសាស្ត្រផ្សព្វផ្សាយហិរញ្ញប្បទានគម្រោងស្រាវជ្រាវនិងអភិវឌ្ឍន៍ និងនវានុវត្តន៍
- រៀបចំសេចក្តីប្រកាសជ្រើសរើសនិងទទួលសំណើគម្រោងស្រាវជ្រាវនិងអភិវឌ្ឍន៍ និងនវានុវត្តន៍
- ពិនិត្យនិងវាយតម្លៃបឋមលើលក្ខណៈសម្បត្តិគ្រប់គ្រាន់នៃគម្រោង និងសម្របសម្រួលក្នុងការវាយតម្លៃជ្រើសរើសគម្រោង
- តាមដានវឌ្ឍនភាព ចុះត្រួតពិនិត្យផ្ទាល់ដល់ទីកន្លែង ពិនិត្យរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគម្រោងតាមដំណាក់កាល និងរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាពគម្រោង
- រៀបចំនិងបង្កើតសន្និធិនៃអ្នកជំនាញវាយតម្លៃគម្រោងតាមជំនាញជាក់លាក់
- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធក្នុងគំរូម៉ូដែលត្រីវ័ណ្តក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ
- សម្របសម្រួល ផ្តល់ការគាំទ្រ និងពង្រឹងសមត្ថភាពដល់អត្ថគាហកៈនិងដៃគូអភិវឌ្ឍ
- រៀបចំ ពិនិត្យ និងវាយតម្លៃលទ្ធផលស្រាវជ្រាវក្នុងក្របខ័ណ្ឌវាស់វែងកម្រិតរួចរាល់នៃបច្ចេកវិទ្យា
- ជំរុញការផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជូបនីយកម្មលទ្ធផលស្រាវជ្រាវ
- រៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ ម.ស.ជ.
- អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយកប្រតិបត្តិនៃ ម.ស.ជ.។
- ខ្មែរ - យ៉ាងរលូន
- អង់គ្លេស - យ៉ាងរលូន
- បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក ជំនាញវិទ្យាសាស្រ្ត វិស្វកម្ម បច្ចេកវិទ្យា សេដ្ឋកិច្ច គោលនយោបាយសាធារណៈ ឬជំនាញពាក់ព័ន្ធផ្សេងទៀត
- បណ្ឌិតត្រូវបានផ្តល់អាទិភាព
- មានបទពិសោធផ្នែកហិរញ្ញប្បទានស្រាវជ្រាវ និងនវានុវត្តន៍រាប់ចាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររយៈពេល 8 ឆ្នាំ យ៉ាងតិច
- មានការយល់ដឹងមុតមាំអំពីប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវនិងនវានុវត្តន៍ជាតិ តម្រូវការឧស្សាហកម្ម និងទំនាក់ទំនងរវាងសហគ្រាសនិងស្ថាប័នស្រាវជ្រាវ
- មានសមត្ថភាពវាយតម្លៃគុណភាព សមិទ្ធិលទ្ធភាព និងផលជះនៃសំណើគម្រោងស្រាវជ្រាវនិងនវានុវត្តន៍
- មានការយល់ដឹងអំពីកម្រិតរួចរាល់នៃបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជូបនីយកម្មលទ្ធផលស្រាវជ្រាវ
- មានទំនាក់ទំនងនិងបណ្តាញនៃអ្នកជំនាញឬអ្នកស្រាវជ្រាវក្នុងគ្រឹះស្ថានឧត្ដមសិក្សា គ្រឹះស្ថានស្រាវជ្រាវ វិស័យឯកជន ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍ
- មានបទពិសោធន៍សហការជាមួយគ្រឹះស្ថានឧត្ដមសិក្សា គ្រឹះស្ថានស្រាវជ្រាវ វិស័យឯកជន ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍ
- មានចំណេះដឹង ភាសាខ្មែរ និងភាសាអង់គ្លេសស្ទាត់ជំនាញ
- មានបទពិសោធ និងចំណេះដឹងលើការបោះពុម្ពកាលិកបត្រវិទ្យាសាស្ត្រក្នុងក្របខ័ណ្ឌជាតិ តំបន់ ឬអន្តរជាតិដោយឆ្លងកាត់ការពិនិត្យរបស់សហវិនិច្ឆយករ
- បេក្ខជនដែលមានចំណេះដឹងនិងបទពិសោធពាក់ព័ន្ធ ឬមានប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមាន អត្ថប្រយោជន៍ និងគំនូរឧស្សាហកម្មត្រូវបានលើកទឹកចិត្ត។
- មានក្រមសីលធម៌វិជ្ជាជីវៈ ភាពស្មោះត្រង់ គណនេយ្យភាព និងភាពជាអ្នកដឹកនាំ
- មានសុខភាពល្អ អាចបំពេញការងារតាមតួនាទី និងមានគណនេយ្យភាព
- មិនធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទល្មើសដែលពាក់ព័ន្ធនឹងអំពើពុករលួយ ការក្លែងបន្លំ ឬការរំលោភលើទំនុកចិត្តសាធារណៈ
- មិនមានទំនាស់ផលប្រយោជន៍ដែលអាចប៉ះពាល់ដល់ឯករាជ្យភាព តម្លាភាព និងសុចរិតភាពនៃការបំពេញការងារ
- មានសមត្ថភាពដឹកនាំ សម្របសម្រួល ធ្វើការជាក្រុម និងយល់ដឹងពីស្មារតីសហការជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សាស្រាវជ្រាវ វិស័យឯកជនគន្លឹះ និងដៃគូអភិវឌ្ឍ
- មានឆន្ទៈបំពេញការងារពេញម៉ោង និងគោរពបទប្បញ្ញត្តិ គោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈ។
ប្រធានផ្នែកផែនការយុទ្ធសាស្ត្រ និងវាយតម្លៃ
- ប្រភេទការងារ: ផ្នែកប្រតិបត្តិ/ផ្នែកគ្រប់គ្រង, វិស្វកម្ម, ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម, ផ្នែកវិភាគ/ការប៉ាន់ប្រមាណ
- ពេលវេលា:ការងារពេញម៉ោង
- ប្រាក់ខែ: អាចចរចាបាន
មានសញ្ជាតិខ្មែរពីកំណើត (ស្ត្រីត្រូវបានផ្តល់អាទិភាព)
- សម្របសម្រួលជាមួយផ្នែកនីមួយៗរបស់អង្គភាពប្រតិបត្តិនៃ ម.ស.ជ. លើការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពរបស់ ម.ស.ជ.
- ដឹកនាំ គ្រប់គ្រង តាមដាន និងវាយតម្លៃការអនុវត្តកម្មវិធី ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនៃ ម.ស.ជ. ស្របតាមបទប្បញ្ញត្តិ គោលការណ៍ណែនាំ និងសៀវភៅណែនាំសម្រាប់ការស្រាវជ្រាវនិងអវភិឌ្ឍន៍ដែលកំណត់ដោយ ក្រុមប្រឹក្សាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន.)
- រៀបចំឧបករណ៍ និងយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងពិនិត្យឡើងវិញលើការអនុវត្តផែនការយុទ្ធសាស្រ្ត កម្មវិធី គម្រោង និងផែនការសកម្មភាព
- រៀបចំផ្ទាំងបង្ហាញព័ត៌មាន និងប្រព័ន្ធរាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងគម្រោង
- រៀបចំយន្តការសវនកម្មផ្ទៃក្នុងផ្នែកនីមួយៗរបស់អង្គភាពប្រតិបត្តិនៃ ម.ស.ជ.
- សម្របសម្រួលនិងសហការជាមួយគណៈកម្មការស្រាវជ្រាវនិងអភិវឌ្ឍន៍លើការងារគ្រប់គ្រងការស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ ក.ជ.វ.ប.ន.
- រៀបចំរបាយការណ៍វឌ្ឍនភាពការអនុវត្តផែនការយុទ្ធសាស្ត្រ កម្មវិធី គម្រោង របាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ ម.ស.ជ.
- អនុវត្តភារកិច្ចផ្សេងទៀត តាមការប្រគល់ពីនាយកប្រតិបត្តិនៃ ម.ស.ជ.។
- ខ្មែរ - យ៉ាងរលូន
- អង់គ្លេស - យ៉ាងរលូន
- បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក ជំនាញវិទ្យាសាស្រ្ត វិស្វកម្ម បច្ចេកវិទ្យា សេដ្ឋកិច្ច គោលនយោបាយសាធារណៈ ឬជំនាញពាក់ព័ន្ធផ្សេងទៀត
- បណ្ឌិតត្រូវបានផ្តល់អាទិភាព
- មានបទពិសោធន៍ផ្នែកផែនការយុទ្ធសាស្ត្រ និងវាយតម្លៃ រាប់ចាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្ររយៈពេល 8 ឆ្នាំ យ៉ាងតិច
- មានចំណេះដឹងនិងបទពិសោធក្នុងការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ដូចជាការរៀបចំក្របខ័ណ្ឌលទ្ធផល ការកំណត់គោលដៅ សូចនាករសមិទ្ធកម្ម និងវិធីសាស្ត្រវាស់វែងផលជះ
- មានការយល់ដឹងអំពីកម្រិតរួចរាល់នៃបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា និងពាណិជ្ជូបនីយកម្មលទ្ធផលស្រាវជ្រាវ
- មានសមត្ថភាពប្រមូល គ្រប់គ្រង វិភាគ និងបកស្រាយទិន្នន័យបែបបរិមាណវិស័យនិងគុណវិស័យ
- មានការយល់ដឹងអំពីការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និងសវនកម្មផ្ទៃក្នុង
- មានបទពិសោធសហការជាមួយគ្រឹះស្ថានឧត្ដមសិក្សា គ្រឹះស្ថានស្រាវជ្រាវ វិស័យឯកជន ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ
- មានការយល់ដឹងអំពីប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ និងនវានុវត្តន៍ និងការវាយតម្លៃកម្មវិធីហិរញ្ញប្បទានស្រាវជ្រាវ
- មានបទពិសោធ និងចំណេះដឹងលើការបោះពុម្ពកាលិកបត្រវិទ្យាសាស្ត្រក្នុងក្របខ័ណ្ឌជាតិ តំបន់ ឬអន្តរជាតិដោយឆ្លងកាត់ការពិនិត្យរបស់សហវិនិច្ឆយករ
- មានចំណេះដឹង ភាសាខ្មែរ និងភាសាអង់គ្លេសស្ទាត់ជំនាញ។