Job Announcement

ភ្នាក់ងារលក់

with iDE Cambodia

BTDC-ID: 41503
Closing Date:

Announcement Positions

Announcement Description

យើងខ្ញុំ​កំពុង​ស្វែងរក​បេក្ខជន​ដែល​មាន​សមត្ថភាព​ ដើម្បី​បំពេញ​មុខតំណែង​ខាងក្រោម​។

Announcement Positions

ភ្នាក់ងារលក់

បរិយាកាសមុខតំណែង
  • ប្រភេទការងារ: ផ្នែកលក់/ទីផ្សារ
  • ពេលវេលា:ការងារពេញម៉ោង
  • ប្រាក់ខែ: អាច​ចរចា​បាន + ផ្អែកលើបទពិសោធន៍
សង្ខេបមុខតំណែង

គម្រោង​ ៖ ស្អាត​(SAAT)

រាយការណ៍​ជូន​ ៖ ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​

ទីតាំង​ធ្វើការ​ ៖ ខេត្ត​បាត់​ដំបង​ (បែងចែក​ទៅតាម​ស្រុក​ ឃុំ​គោលដៅ​ដែលជា​ញឹកញាប់​ ត្រូវធ្វើ​ការ​តាម​ភូមិ​)។ ពេល​ខ្លៈត្រូវធ្វើ​ដំណើរ​មក​ទីរួមខេត្ត​ ឫ ការិយាល័យ​អង្គការ​អាយ​ឌីអ៉ី ដើម្បី​ចូលរួម​ប្រជុំ​ផ្សេង​ៗ។

 គោលបំណង​៖

ភ្នាក់​លក់​(SA) គឺ​ធ្វើការ​ដោយ​ផ្ទាល់​នៅ​ក្នុង​សហ​គម​ន៏​ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​មានការ​គ្រប់គ្រង​ កាកសំណល់​រឹង​ សំរាម​ឲ្យបាន​ត្រឹមត្រូវតាម​រយៈ​ការ​ផ្សព្វផ្សាយ​លក់​នូវ​សេវា​ប្រមូល​សំរាម​ដោយ​ការ​ ច្នៃប្រឌិត​ និង​បង្កើត​ឡើង​ដោយ​អង្គការ​អាយ​ឌីអ៉ីកម្ពុជា​ ក្នុង​កម្មវិធី​ទឹក​ស្អាត​ និង​អនាម័យ​ (WASH) ដែល​មាន​ដូចជា​គម្រោង​ អនាម័យ​ (Sanitation) និង​ គម្រោង​ស្អាត​ (SAAT)។  ការ​លក់​ត្រូវ​ចុះ​លក់​ ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​ តាមរយៈ​ការ​ចុះ​លក់​តាម​ខ្នង​ផ្ទះ​ ឫលក់​ជា​ក្រុម​ដែល​ ស្របតាម​គោលដៅ​ គម្រោង​ស្អាត​(SAAT) ដើម្បី​សម្រេច​បាន​អត្រា​ អ្នក​ប្រើសេវា​ប្រមូល​សំរាម​អោយ​បាន​ ៧០% នៃ​ឃុំ​គោលដៅ​ទាំងអស់​របស់​គម្រោង​ក្នុង​ខេត្ត​បាត់​ដំបង​នឹង​ទទួល​បានការ​គ្រប់គ្រង​កាកសំណល់​រឹង​សំរាម​បាន​ល្អ​ប្រសើរ​។

ទំនាក់ទំនង​ការងារ​៖

  • ភ្នាក់ងារ​លក់​ គឺ​ស្ថិតនៅ​ក្រោម​ និង​រាយការណ៍​ជូន​ទៅ​ ប្រធាន​គ្រប់គ្រង​ផ្នែក​លក់​។
  • ភ្នាក់ងារ​លក់​ គឺ​ត្រូវ​មាន​កិច្ច​សហការ​ និង​សម្របសម្រួល​ការងារ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ភូមិ​ ឃុំ​។
  • ភ្នាក់ងារ​លក់​ គឺ​ត្រូវ​មាន​កិច្ច​សហការ​ជាមួយ​មន្រ្តីសម្របសម្រួល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​

(LPC) ដើម្បី​រៀបចំ​ការ​លក់​នៅ​ក្នុង​ភូមិ​ ឃុំ​ដើម្បី​សំរេច​បាន​គោលដៅ​លក់​ប្រចាំខែ​ និង​ប្រចាំ​ត្រីមាស​។

ករណីកិច្ច និងការទទួលខុសត្រូវ:
  • រៀបចំផែនការលក់ប្រចាំខែ​ និងប្រចាំសប្តាហ៏ អោយស្របតាមគោលដៅរបស់អ្នកគ្រប់គ្រងការលក់។​
  • ភ្ជាប់ទំនាក់ទំនងជាមួយអាជ្ញាធរភូមិ ឃុំ ដើម្បីជួយសម្របសម្រួលសកម្មភាពលក់ដើម្បីបង្កើន អត្រាគ្រប់ដណ្តប់សេវាគ្រប់គ្រងកាកសំណល់រឹងសំរាមក្នុងភូមិ។
  • ធ្វើការផ្សព្វផ្សាយការលក់ ប្រជុំក្រុម ឬ ចុះផ្សព្វផ្សាយលក់តាមខ្នងផ្ទះនូវសេវាប្រមូលសំរាម បំពេញការចុះឈ្មោះ ប្រើសេវានៅក្នុងទំរង់បញ្ជាទិញបញ្ជូលទិន្នន័យនៅក្នុងប្រពន្ធ័ និងបញ្ជូន ទិន្នន័យជាប្រចាំថ្ងៃ។
  • ផ្ញើររបាយការណ៏លក់ប្រចាំថ្ងៃអោយទៅមេភូមិ និង​ផ្តល់កំរៃជើងសារជូនពួកគាក់។
  • ផ្ញើររបាយការណ៍អំពីស្ថានភាពលក់ និងលទ្ធផលលក់អោយទៅអ្នកគ្រប់គ្រងផ្នែកលក់ជាប្រចាំថ្ងៃ។
  • ធ្វើការត្រួតពិនិត្យ និងពិភាក្សាជាមួយនឹងប្រធានគ្រប់គ្រងផ្នែកលក់ លើការបរិច្ឆេទរំពឹងទុក បើសិន ជាចាំបាច់។
  • ចូលរួមប្រជុំដែលត្រូវបានអញ្ជើញដោយ ប្រធានគ្រប់គ្រងផ្នែកលក់។ ​
  • ចូលរួមប្រជុំប្រចាំខែជាមួយថ្នាក់ឃុំ។
  • ធ្វើកិច្ចការបន្ថែមទៀត ដែលស្នើរដោយអ្នកគ្រប់គ្រងផ្នែកលក់។
អត្ថប្រយោជន៍:
  • ប្រាក់ឧបត្ថម្ភ – ទូរស័ព្ទចល័ត / អ៊ីនធឺណិត
  • ប្រាក់ឧបត្ថម្ភ – ដឹកជញ្ជូន
  • ប្រាក់ឧបត្ថម្ភ – ថ្លៃសិក្សា / ការអប់រំ
  • ការធានារ៉ាប់រង – សុខភាពឯកជន
  • វិស្សមកាលមានប្រាក់ឈ្នួល – សម្រាលកូន (ស្ត្រី/ប្តី)
  • វិស្សមកាលមានប្រាក់ឈ្នួល – ប្រចាំឆ្នាំ
  • វិស្សមកាលមានប្រាក់ឈ្នួល – គ្រួសារ (សម្រាលកូន ឬ ថែទាំមនុស្សចាស់)
  • វិស្សមកាលមានប្រាក់ឈ្នួល – ជម្ងឺ
  • គោលនយោបាយ – មិនអនុញ្ញាតអំពើរំលោភ ឬរើសអើង
  • គោលនយោបាយ – កម្មវិធីទទួលស្គាល់បុគ្គលិក / រង្វាន់
  • គោលនយោបាយ – មូលនិធិសន្សំសម្រាប់បុគ្គលិក / (NSSF)
  • សេវាគាំទ្រ – ពិនិត្យសុខភាពឥតគិតថ្លៃ
  • បណ្តុះបណ្តាល – សុខភាព និងសុវត្ថិភាព
  • បណ្តុះបណ្តាល – កម្មវិធីក្នុងស្ថាប័ន
  • ប្រាក់ឧបត្ថម្ភ – ប្រាក់រង្វាន់ប្រចាំឆ្នាំ / ប្រាក់ខែទី១៣
ប្រភេទនៃបេក្ខជនដែលបានរំពឹងទុក
ភាសា:
  • ខ្មែរ - យ៉ាងរលូន
កម្រិតវប្បធម៌:
  • មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបវិទ្យាល័យ
ជំនាញ និងចំណេះដឹង:
ជំនាញទូទៅ និងបច្ចេកទេស
  • បញ្ជប់សញ្ញាបត្រ័ទុតិយភូមិ ឬ អាចអាន និង សរសេរភាសារខ្មែរបានយ៉ាងល្អ។​
  • មានអាយុចាប់ពី១៨ឆ្នាំឡើងដល់៥០ឆ្នាំ។
  • មានចំណេះដឹង និង បទពិសោធន៏​ ផ្នែកផ្សព្វផ្សាយលក់និងទីផ្សារ។​
  • មានបទពិសោធន៍នៅក្នុងការងារអភិវឌ្ឍន៍សហគមន៍ ឬធ្វើការជាមួយសហគមន៍។
  • មានបទពិសោធន៏ខ្ពស់ និង ជំនាញនៅក្នុងការទំនាក់ទំនង ការធ្វើបទបង្ហាញ និងការសម្របសម្រួលការងារ។
  • បទពិសោធន៏នៅក្នុងកិច្ចសហការណ៍ ឬធ្វើការជាមួយអាជ្ញាធរមូលដ្ធាន។
  • បទពិសោធន៏នៅក្នុងការរៀបចំកិច្ចប្រជុំ ឬ ជួបជាមួយអ្នកភូមិនៅតាមខ្នងផ្ទះតាមទីជនបទ។​
  • ត្រូវធ្វើដំណើរ និងបើកបរម៉ូតូជាប្រចាំនៅក្នុងតំបន់ដែលធ្វើប្រតិបត្តិការលក់។​
  • អាចជិះម៉ូតូ និងមានម៉ូតូ ទូរសព្ទ័ដៃប្រើប្រាស់ផ្ទាល់ខ្លួន (Smart Phone) ។​
  • មានទំនុកចិត្តលើខ្លួនឯង មានការតាំងចិត្តខ្ពស់។
  • មានការអត់ធ្មត់ក្នុងការដោះស្រាយជំទាស់និងបញ្ហាផ្សេងៗដែលកើតមានទ្បើងក្នុងពេលធ្វើការងារ។
  • អាចធ្វើការងារជាក្រុមនិងបើកចិត្តគំនិតក្នុងការរៀនសូត្រពីក្រុមការងារជុំវិញខ្លួន។
ជំនាញទន់
  • បង្កើនកិច្ចសហការ និងបង្កើតបរិយាកាសក្រុមដោយការប្រមូលផ្តុំនូវគំនិតផ្សេងៗគ្នា។​
  • មានទំនាក់ទំនងល្អជាមួយសហគមន៍ អាជ្ញាធរ និងក្រុមការងារ។
  • ផ្តល់នូវបរិយាកាសរីករាយ តាមរយៈការចែករំលែកបទពិសោធន៍ល្អៗនឹងវិធីសាស្រ្តថ្មីៗ។
  • អាចធ្វើការបានតាមគ្រប់កាលៈទេសៈ។
  • មានភាពរួសរាយរាក់ទាក់ និងអាចធ្វើការជាមួយក្រុមការងារផ្សេងៗគ្នាបាន។​
  • ការយកចិត្តទុកដាក់ គោរព និង​អត់ធ្មត់ខ្ពស់ក្នុងការងារ។
  • បង្ហាញភាពស្មោះត្រង់ សុចរិតភាព និងមានក្រមសីលធម៏ល្អនៅកន្លែងធ្វើការ។
  • គ្រប់គ្រងពេលវេលាបានល្អ និងគោរពពេលវេលា។
  • មានឆន្ទះដើម្បីទទួលការងារបន្ថែម លើការងារបច្ចុប្បន្ន។
  • មានការបេជ្ញាខ្ពស់ទៅ​លើគុណតំលៃនិងគោលបំណងរបស់អង្គការអាយឌីអ៉ីកម្ពុជា។
  • មានទំនួលខុសត្រូវខ្ពស់លើការងារ។​
 

How to Apply

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ សូម​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ (CV) និង​លិខិត​អម​ (Cover Letter) មកកាន់​អាសយដ្ឋាន​អ៊ី​មែ​ល ដែល​បាន​ផ្តល់ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

ព័ត៌មាន​បន្ថែម​អំពី​ការ​ជ្រើសរើស​បុគ្គលិក​ សូម​ទាក់ទង​មកកាន់​លោក​ លឿ ចាន់​លី​ តាម​លេខ​ទូរសព្ទ​ ឬ តេឡេក្រាម​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

ស្រ្តី និង​ជន​ពិការភាព​ត្រូវ​បាន​លើកទឹកចិត្ត​សម្រាប់​មុខតំណែង​នេះ​

Attachment:
  • Job Description
 

Contact Details

Office Address
  • PO Box 1577, House 97A, Street 19BT (Ta Phon), Sangkat Boeng Tumpun, Khan Mean Chey, Phnom Penh, Cambodia
 
Contact Name
  • iDE Cambodia
 
Phone
 
Email
 
Socials
 
Website