Accounting & Finance Manager (2 Positions)
ប្រធានផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នឹងត្រូវរាយការណ៍ផ្ទាល់ទៅកាន់អគ្គនាយក ។
គោលបំណងរបស់តំណែងគឺជួយប្រធានសម្រេចចិត្តក្នុងការចាត់ចែងហិរញ្ញវត្ថុរបស់ស្ថាប័នបានលឿន និងមានប្រសិទ្ធិភាពខ្ពស់ ដោយផ្តល់ព័ត៌មានហិរញ្ញវត្ថុត្រឹមត្រូវនិងលឿនជូនប្រធាន និងគ្រប់គ្រងទ្រព្យសម្បត្តិក្រុមហ៊ុនមិនឱ្យខាតបង់ ប្រើប្រាស់ទ្រព្យមានប្រសិទ្ធភាពខ្ពស់ និងបង្កើតប្រាក់ចំណូល ។
- គ្រប់គ្រង កត់ត្រាប្រតិបត្តិការអាជីវកម្ម
- ត្រួតពិនិត្យភាពត្រឹមត្រូវរបស់ប្រតិបត្តិការដែលកើតឡើង
- គ្រប់គ្រង ទុកដាក់ឯកសារគាំទ្រប្រតិបត្តិការ
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ និងការវិភាគ
- រៀបចំការបង់ពន្ធ
- គ្រប់គ្រងទិន្នន័យ និងប្រព័ន្ធគ្រប់គ្រងបញ្ជីគណនេយ្យ ឱ្យមានសុវត្ថិភាព
- គ្រប់គ្រងសាច់ប្រាក់ក្នុងដៃ និងសាច់ប្រាក់ក្នុងធនាគារ
- រៀបចំការដាក់ និងដកប្រាក់ពីធនាគារ
- ផ្តល់សេវាសាច់ប្រាក់ជូនអ្នកពាក់ព័ន្ធ
- គ្រប់គ្រង និងប្រមូលសាច់ប្រាក់ដែលគេជំពាក់
- គ្រប់គ្រងសាច់ប្រាក់ដែលជំពាក់គេ
- គ្រប់គ្រងសន្និធិ
- គ្រប់គ្រងទ្រព្យសម្បត្តិ បិទកូដ និងរាប់ឡើងវិញ៣ខែម្តង
- រៀបចំផែនការហិរញ្ញវត្ថុប្រចាំខែ និងឆ្នាំ
- គ្រប់គ្រងប្រាក់វិនិយោគរបស់ម្ចាស់ភាគហ៊ុន និងការបែងចែកភាគលាភ
- សហការជាមួយសវនករផ្ទៃក្នុង និងក្រុមហ៊ុនសវនកម្មឯករាជ្យ
- សហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីរៀបចំគោលការណ៍ នីតិវិធីការងារស្តង់ដារ
- បំពេញការងារផ្សេងៗទៀតតាមការស្នើសុំរបស់ប្រធាន
- ជ្រើសរើសបុគ្គលិក បង្វឹកបុគ្គលិក រក្សាទុកបុគ្គលិក ក្នុងផ្នែកគណនេយ្យ ហិរញ្ញវត្ថុ
- បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ ហិរញ្ញវត្ថុ ឬមានសញ្ញាបត្រប្រហាក់ប្រហែល
- មានបទពិសោធន៍ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងយ៉ាងហោចណាស់ ៣ឆ្នាំ
- មានបទពិសោធន៍ក្នុងការងារគណនេយ្យ និងការប្រកាសពន្ធ យ៉ាងហោចណាស់ ៣ឆ្នាំ
- អាចប្រើប្រាស់កុំព្យូទ័រក្នុងបរិបទការងារបាន ជាពិសេស QuickBooks និង Advanced Excel
- មានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន
- បេក្ខជនដែលមានវិញ្ញាបនបត្រវិជ្ជាជីវៈពន្ធដារមានអាទិភាពខ្ពស់
HR Manager (1 Position)
ប្រធានផ្នែកធនធានមនុស្ស នឹងត្រូវរាយការណ៍ផ្ទាល់ទៅកាន់អគ្គនាយក ។
គោលបំណងរបស់តំណែងគឺជួយអគ្គនាយកក្នុងជ្រើសរើសធនធានមនុស្ស រៀបចំរចនាសម្ព័ន្ធ បង្វឹកធនធានមនុស្សក្នុងស្ថាប័នឱ្យមានសមត្ថភាព និងរក្សាធនធានសក្តានុពលរបស់ស្ថាប័នឱ្យបានល្អ និងមានប្រសិទ្ធិភាពខ្ពស់ ។
- រៀបចំរចនាសម្ព័ន្ធគ្រប់គ្រង
- រៀបចំដំណើរការជ្រើសរើសបុគ្គលិក
- រៀបចំការបង្វឹកបុគ្គលិក
- កំណត់លទ្ធផលការងារដែលរំពឹងទុកពីបុគ្គលិក
- រៀបចំការវាយតម្លៃបុគ្គលិក
- រៀបចំប្រាក់ខែ និងអត្ថប្រយោជន៍
- រៀបចំការលើកទឹកចិត្ត ស្មារតីបុគ្គលិក
- រៀបចំការឡើងដំណែងបុគ្គលិក
- គ្រប់គ្រងជម្លោះបុគ្គលិក
- គ្រប់គ្រងពេលវេលារបស់បុគ្គលិក
- គ្រប់គ្រងការរៀបចំខ្លួនរបស់បុគ្គលិក
- គ្រប់គ្រងការឈប់សម្រាក
- គ្រប់គ្រងការលាឈប់ពីការងារ
- គ្រប់គ្រងការគៃបន្លំរបស់បុគ្គលិក
- រៀបចំការកំណត់សិទ្ធិ និងការផ្ទេរសិទ្ធិ
- សហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីរៀបចំគោលការណ៍ នីតិវិធីការងារស្តង់ដារ
- បំពេញការងារផ្សេងៗទៀតតាមការស្នើសុំរបស់ប្រធាន
- បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាល ធនធានមនុស្ស ឬមានសញ្ញាបត្រប្រហាក់ប្រហែល
- មានបទពិសោធន៍ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងយ៉ាងហោចណាស់ ៣ឆ្នាំ
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងរដ្ឋបាល ធនធានមនុស្ស យ៉ាងហោចណាស់ ៣ឆ្នាំ
- អាចប្រើប្រាស់កុំព្យូទ័រក្នុងបរិបទការងារបាន
- មានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន
Marketing Manager (1 Position)
ប្រធានផ្នែកទីផ្សារ នឹងត្រូវរាយការណ៍ផ្ទាល់ទៅកាន់អគ្គនាយក ។
គោលបំណងរបស់តំណែងគឺធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យ អរខេ ព្រីមៀរ៍ មានកេរ្តិ៍ឈ្មោះល្បី មានអតិថិជនគោលដៅស្គាល់ច្រើន ដោយអនុវត្តយុទ្ធសាស្រ្តទីផ្សារ និងផលិតឧបករណ៍ផ្សព្វផ្សាយដែលទាក់ទាញប្រកបដោយក្រមសីលធម៌ និងមានដៃគូដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយមន្ទីរពេទ្យ អរខេ ព្រីមៀរ៍ ច្រើនទូលំទូលាយ ព្រមទាំងសម្រេចតាមផែនការប្រចាំឆ្នាំរបស់ស្ថាប័ន ។
- សិក្សាស្រាវជ្រាវអំពីទីផ្សារ សម្រាប់មន្ទីរពេទ្យ
- សហការជាមួយផ្នែកធនធានមនុស្សដើម្បីឱ្យបុគ្គលិកទាំងអស់យល់ច្បាស់ពីផលិតផលសេវាកម្មរបស់មន្ទីរពេទ្យ
- ចូលរួមបង្កើតផលិតផល/សេវាកម្ម និងកំណត់តម្លៃ
- កំណត់សំបុកអតិថិជនគោលដៅ
- រៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយ ឧបករណ៍ផ្សព្វផ្សាយសេវាកម្ម(វីដេអូ ខិត្តបណ្ណ...) និងសារផ្សព្វផ្សាយ
- រៀបចំការងារផ្សព្វផ្សាយតាមអនឡាញ និងគ្រប់គ្រងសុវត្ថិភាពគណនី
- កំណត់យុទ្ធសាស្រ្ត និងផែនការលក់
- បង្វឹកក្រុមផ្សព្វផ្សាយ និងក្រុមលក់
- លើកទឹកចិត្តក្រុមផ្សព្វផ្សាយ និងក្រុមលក់
- គ្រប់គ្រងលទ្ធផលផ្សព្វផ្សាយ និងការលក់
- ជ្រើសរើសបុគ្គលិក បង្វឹកបុគ្គលិក រក្សាទុកបុគ្គលិក ក្នុងផ្នែកមេឌា ម៉ាឃីធីង
- សហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីរៀបចំគោលការណ៍ នីតិវិធីការងារស្តង់ដារ
- បំពេញការងារផ្សេងៗទៀតតាមការស្នើសុំរបស់ប្រធាន
- បញ្ចប់ថ្នាក់បរិញ្ញាបត្រ/បរិញ្ញាបត្ររងផ្នែកម៉ាឃីធីង និង/ឬមានវិញ្ញាបនបត្រវិជ្ជាជីវៈប្រហាក់ប្រហែល
- មានបទពិសោធន៍ក្នុងការដឹកនាំគ្រប់គ្រងចាត់ចែងយ៉ាងហោចណាស់ ៣ឆ្នាំ
- មានបទពិសោធន៍ក្នុងការងារទីផ្សារ ម៉ាឃីធីង យ៉ាងហោចណាស់ ៣ឆ្នាំ
- យល់ការងារនៃការផលិតឧបករណ៍ផ្សព្វផ្សាយ ឬអាចគ្រប់គ្រងបុគ្គលិកផ្នែកផលិតផលវីដេអូ(Video Graphic) និងបុគ្គលិកផ្នែករចនាបទ(Design)
- អាចប្រើប្រាស់កុំព្យូទ័រក្នុងបរិបទការងារបាន ជាពិសេស Ms. PowerPoint, Excel, Word បណ្តាញទំនាក់ទំនងសង្គម និងកម្មវិធីសម្រាប់ផ្សព្វផ្សាយនានា
- មានចំណេះដឹងភាសាអង់គ្លេសអាចប្រើប្រាស់បាន ជាគុណសម្បត្តិបន្ថែម