ដំណឹងចូលរួមដេញថ្លៃគម្រោង៖ សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់តាមបែបវិម្ឍការ (DEWATS) សម្រាប់សហគមន៍លំនៅឋានសម្បទានសង្គមកិច្ច

with BORDA Cambodia
This job has already passed the closing date
Invitation for Bids

Announcement Description

អង្គការ​បូ​ដា​កម្ពុជា​ (BORDA Cambodia) សូម​ជូនដំណឹង​ដល់​បណ្តាក្រុមហ៊ុន​សាងសង់​មាន​បទពិសោធន៍​ទាក់ទង​ទៅនឹង​គម្រោង​ដូច​ខាងក្រោម​ និង​មាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ដេញថ្លៃ​ឲ្យបាន​ជ្រាប​ថា​៖ អង្គការ​បូ​ដា​កម្ពុជា​ (BORDA Cambodia) មាន​គម្រោង​សាងសង់​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​តាម​បែប​វិមជ្ឈការ​ ដែល​មាន​សមត្ថភាព​ធ្វើ​ចម្រោះ​ ១៦ ម៉ែត្រ​គូប​ក្នុងមួយថ្ងៃ​ ដែល​មាន​ទីតាំង​ដូច​បាន​ផ្ដល់​ជូន​ខាងក្រោម​។

Bid Components

ដំណឹងចូលរួមដេញថ្លៃគម្រោង៖ សាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់តាមបែបវិម្ឍការ (DEWATS) សម្រាប់សហគមន៍លំនៅឋានសម្បទានសង្គមកិច្ច

  • Career Category: Invitation for Bids
  • Location: Siemreap Province

ទីតាំង​គម្រោង​ ស្ថិតនៅ​ភូមិ​វាល​ សង្កាត់​សំបួរ​ ក្រុង​សៀមរាប​ ខេត្ត​សៀមរាប​ (GPS: 13.335360, 103.808202)។

លក្ខខណ្ឌ​ចាំបាច់​ក្នុង​ការចូលរួម​៖

  1. ក្រុមហ៊ុន​សាងសង់​ត្រូវ​មាន​វិញ្ញាបនប័ត្រ​ ចុះបញ្ជី​ប្រកប​អាជីវកម្ម​ពី​ក្រសួង​ពាណិជ្ជកម្ម​ (បញ្ជាក់​ច្បាប់ដើម​)។
  2. ក្រុមហ៊ុន​សាងសង់​ត្រូវ​មាន​ប័ណ្ណ​ប៉ាត​ង់ប្រកប​អាជីវកម្ម​ ឆ្នាំ​២០២៤ (បញ្ជាក់​ច្បាប់ដើម​)។
  3. ក្រុមហ៊ុន​ត្រូវ​មាន​បទពិសោធន៍​ល្អ​ លើការងា​រសាងសង់​បណ្តា​ញលូ​បង្ហូរទឹក​កខ្វក់​ លូ​បង្ហូរទឹក​ភ្លៀង​ សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត​ សំណង់​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​ (DEWATS)ឬគម្រោង​សាងសង់​ប្រហាក់ប្រហែល​នានា​។

Submission Requirements

របៀប​ចូលរួម​៖

  1. ក្រុមហ៊ុន​ដែល​មាន​ចំណាប់អារម្មណ៍​ ត្រូវ​រៀបចំ​និង​ផ្ញើ​ឯកសារ​ក្រុមហ៊ុន​ និង​បទពិសោធន៍​ពាក់ព័ន្ធ​នានា​ ដាក់​មក​ការិយាល័យ​អង្គការ​បូ​ដា​កម្ពុជា​ (BORDA Cambodia)នៅ​ត្រឹម​ថ្ងៃ​ទី​ ២០ ខែកញ្ញា​ ឆ្នាំ​២០២៤ វេលា​ម៉ោង​ ០៥៖០០ រសៀល​ជា​កំហិត​។
  2. ក្រុមហ៊ុន​ដែល​បានជា​ប់នៅ​ក្នុង​បញ្ជី​សម្រាំង​របស់​អង្គការ​ នឹង​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ នៅ​ដំណាក់កាល​ចុងក្រោយ​ដើម្បី​ ជ្រើសរើស​ក្រុមហ៊ុន​ម៉ៅការ​ សាងសង់​គម្រោង​។
  3. ឯកសារ​សម្រាប់​ការរៀបចំ​លក្ខណៈ​សម្បត្តិ​ក្រុមហ៊ុន​ចូលរួម​គម្រោង​ សូម​រៀបចំ​ឯកសារ​តាម​ទម្រង់​ដែល​បាន​ភ្ជាប់​មក​ជាមួយ​។

សម្រាប់​ព៌ត័មាន​លម្អិត​សូម​ទំនាក់ទំនង​ អាសយដ្ឋាន​ រឺ​តាមរយៈ​លេខទូរស័ព្ទ​ ដែល​បាន​ផ្ដល់​ជូន​នៅ​ក្នុង​ព័ត៌មាន​ទំនាក់ទំនង​។

 
Attachment
 

Contact Details

Office Address
  • #01 , Str. 366, Sangkat Tuol Svay Prey Ti Muoy, Khan Boeng Keng Kang, Phnom Penh, Cambodia
 
Contact Name
  • BORDA Cambodia
 
Phone
 
Email