** Email job to me

វគ្គបណ្តុះបណ្តាលពិសេសសម្រាប់ចុងសប្តាហ៍ ស្តីពី ជំនាញដើម្បីក្លាយជាមន្ត្រីឥណទាន with Cambodia Microfinance Association

BongThom-ID
  33250
 
Description

តើលោកអ្នក រឺមានបងប្អូនចង់ធ្វើការក្នុងវិស័យមីក្រូហិរញ្ញវត្ថុដែររឺទេ?
តើអ្នកត្រៀមខ្លួនហើយ រឺនៅ?
តើត្រូវធ្វើដូចម្តេច ដើម្បីទទួលបានធ្វើការងារក្នុងវិស័យមីក្រូហិរញ្ញវត្ថុ?
ដើម្បីជួយសម្រួលដល់ការស្វែងរកការងារនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដែលជាតំណាងគ្រឹះស្ថានមីក្រួហិរញ្ញវត្ថុនៅកម្ពុជាបាន រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ជំនាញដើម្បីក្លាយជាមន្រ្តីឥណទាន”


Click here to obtain the details of the job written in Khmer

 
Positions
វគ្គបណ្តុះបណ្តាលពិសេសសម្រាប់ចុងសប្តាហ៍ ស្តីពី ជំនាញដើម្បីក្លាយជាមន្ត្រីឥណទាន
  • Category: Training / Workshops
  • Location: Phnom Penh
  • Schedule: Full-time
Application Information

ក្រោយពីបញ្ចប់វគ្គសិក្សាសិក្ខាកាមទទួលបាន

  1. យល់ដឹងពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
  2. យល់ដឹងអំពីតួនាទី, ការទទួលខុសត្រូវ និងលក្ខណ:សម្បត្តិរបស់មន្ត្រីឥណទាន
  3. យល់ដឹងពីផលិតផល និងសេវាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងដំណើរការកម្ចី
  4. យល់ដឹងដំណើរការនិងនីតិវិធីកម្ចី
  5. ការវាយតម្លៃឥណទាន
  6. បច្ចេកទេសក្នុងការស្តារបំណុល
  7. បច្ចេកទេសរៀបចំខ្លួនដើម្បីស្វែងរកការងារនិងការសម្ភាសន៍

ហេតុអ្វីត្រូវចូលរៀនជាមួយសមាគម?

  • សមាគមទទួលបានការគាំទ្រពីគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិកទាំងអស់
  • គ្រូបណ្តុះបណ្តាលមានជំនាញច្បាស់លាស់ និងបទពិសោធន៍ជាក់ស្តែងជាច្រើនឆ្នាំ
  • មេរៀនសុទ្ធតែបង្ហាញពីការអនុវត្តជាក់ស្តែង
  • ចំណាយមានប្រសិទ្ធភាព
  • គុណភាពជាចំបង

តើអ្នកណាគួរចូលរៀន: វគ្គនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់

  • និស្សិតដែលកំពុងសិក្សា និងបញ្ចប់ការសិក្សាហើយកំពុងស្វែងរកការងារធ្វើក្នុងវិស័យមីក្រូហិរញ្ញវត្ថុ
  • បុគ្គលិកជាមន្រ្តីឥណទានថ្មីៗដែលទើបតែចាប់ផ្តើមការងារ និងចង់ពង្រឹងការងារបន្ថែម

តំលៃការសិក្សា(រួមទាំងលិខិតបញ្ជាក់ការសិក្សា និងឯកសារចែកជូនដោយឥតគិតថ្លៃ)

  • តំលៃ ៤៥ដុល្លារ សម្រាប់ការចុះឈ្មោះ មុនថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៣
  • តំលៃ ៥០ដុល្លារ សម្រាប់ការចុះឈ្មោះក្រោយ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០១៣
  • ថែមជូន១នាក់ សម្រាប់ការចុះឈ្មោះ ជាក្រុមចំនួន៥នាក់ មុនថ្ងៃផុតកំណត់
  • ថ្ងៃផុតកំណត់ចុះឈ្មោះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៣

ព័ត៌មានលំអិតសូមទាក់ទងសមាគម តាមរយ:ទូរស័ព្ទលេខ៖  023 219 406 / 011 795 625 / 093 501 625ប្រសិនបើលោកអ្នកចាប់អារម្មណ៍  សូមចុះឈ្មោះចូលរៀន  តាមរយះលេខទូរស័ព្ទខាងលើ  រឺតាមអ៊ីម៉ែល គេហទំព័រៈ www.cma-network.org អាស័យដ្ឋាន៖ ផ្ទះលេខ៦៩ ផ្លូវបើកថ្មី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមាជិកសមាគមមាន៖ 
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ អម្រឹត អង្គរអេស៊ីអ៊ីស្តា អាកទីវភីផល អេអន បាយ័ន  ខេមខាប់ភីថល  ស៊ីប៊ីអាយអឌី  ខេមា  ចំរើន  ស៊ីធី  អ៊ីអេភី  ហ្វាមម័រហ្វាយនែន   ហ្វឺសហ្វាយនែន   អេហ្វយូឌីអេហ្វ ហ្រ្គីន ហត្ថាកសិករ អាយភីអ ខេមរៈ ក្រេឌីត ឃី លីហួរ ម្លឺះ ម៉ាក់ស៊ីម៉ា មិត្តភ្នំពេញ ប្រាសាក់ ប្រាយម៍អឹមអេហ្វ សាមិក សំរិទ្ធិស័ក ស្ថាបនា សូណាត្រា សិលានិធិ ធនាគារភូមិ វីសិនហ្វាន់ វ៉ាយស៊ីភី  បរិបូរណ៍ និងប្រតិបត្តិករឥណទានជនបទ សេអឹមកា អាសាដ វីដា ស៊ីស៊ីអេសអេហ្វ និងអិនស៊ីឌី។ 

សំគាល់៖ សមាគមមានសិទ្ធិកែប្រែកម្មវិធីក្នុងករណីចាំបាច់។ 
ប្រញាប់ឡើងកន្លែងមានកំណត់!!! សមាគមទទួលតែ២៥នាក់ប៉ុណ្ណោះក្នុងមួយវគ្គ។

 
Posting Date
12-Apr-2013
 
Contact Details

Name :

Cambodia Microfinance Association

Email :

Website:

www.cma-network.org

** Email job to me

Copyright © 2000 to 2014. Krawma Co.