** Email job to me

អ្នកឃ្លាំមើលការរំលោភសិទ្ធិស្ត្រីជាន់ខ្ពស់ with The Cambodian League for the Promotion and Defense of Human Rights
NOTE: The closing date for this position has already passed

BongThom-ID
  30435
 
Description

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ជាអង្គការមិនមែនរដ្ឋាភិបាលមិនរកកម្រៃ មិនធ្វើនយោបាយហើយបាន បង្កើតឡើងនៅឆ្នាំ១៩៩២ មានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និងការិយាល័យចំនួន១២ផ្សេងទៀតនៅតាមបណ្តាខេត្តដែលធ្វើការ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងការពារប្រជាពលរដ្ឋពីការរំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។

បច្ចុប្បន្ន អង្គការលីកាដូត្រូវការជ្រើសរើសបុគ្គលិកចំនួន ០១នាក់ ដែលមានសមត្ថភាពដើម្បីបំពេញការងារក្នុងមុខតំណែងជា អ្នកឃ្លាំមើលការរំលោភសិទ្ធិស្ត្រីជាន់ខ្ពស់ ប្រចាំការិយាល័យអង្គការលីកាដូភ្នំពេញ។ បុគ្គលិកដែលបានជ្រើសរើសនេះមានកាតព្វកិច្ច និងការទទួលខុសត្រូវដូចខាងក្រោម។


Click here to obtain the details of the job written in Khmer

 
Positions
អ្នកឃ្លាំមើលការរំលោភសិទ្ធិស្ត្រីជាន់ខ្ពស់
  • Category: Law, Advocacy
  • Location: Phnom Penh
  • Schedule: Full-time
Duties + Requirements
អ្នកឃ្លាំមើលការរំលោភសិទ្ធិស្ត្រីជាន់ខ្ពស់
 
  Duties
  • ឃ្លាំមើល ស៊ើបអង្កេត និងតាមដានករណីរំលោភសិទ្ធិស្រ្តី
  • សរសេររបាយការណ៍ស៊ើបអង្កេត និងរៀបចំលិខិតអន្តរាគមន៍
  • ធ្វើអន្តរាគមន៍ជាបន្ទាន់ទៅស្ថាប័នមានសមត្ថកិច្ច ករណីរំលោភសិទ្ធិស្រ្តីធ្ងន់ធ្ងរ ហើយកំពុងប្រឈមនឹងគ្រោះថ្នាក់
  • សហការជាមួយបុគ្គលិកលីកាដូនៃការិយាល័យពាក់ព័ន្ធ
  • គ្រប់គ្រង និងចាត់ចែងបុគ្គលិកថ្នាក់បន្ទាប់ឲ្យបំពេញការងារ
  • រៀបចំ និងចូលរួមប្រជុំផ្សេងៗអំពីករណីរំលោភសិទ្ធិស្រ្តី
  • ពិនិត្យសំណុំរឿងដែលបញ្ជូនមកពីការិយាល័យតាមបណ្តាខេត្ត និងធ្វើការតាមដានអន្តរាគមន៍
  • ពង្រាងលិខិតអន្តរាគមន៍ជាភាសាខ្មែរ ឬភាសាអង់គ្លេស
  • ទំនាក់ទំនងជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ-អន្តរជាតិ និងមន្ត្រីរដ្ឋាភិបាល​ដើម្បីជួយអតិថិជន
  • រៀបចំចងក្រង និងវិភាគស្ថិតិស្តីពីការរំលោភបំពានសិទ្ធិស្រ្តី និងបំពេញកិច្ចការរដ្ឋបាលតាមតំរូវការ
  • ចុះបំពេញការងារតាមបណ្តាខេត្តតាមការចាំបាច់
  Requirements
  • ពលរដ្ឋខ្មែរ
  • បទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ លើការងារច្បាប់ អ្នកសារព័ត៌មាន និងការអង្កេតស្រាវជ្រាវអំពីបញ្ហាស្ត្រី
  • មានចំណេះដឹងទូទៅទូលំទូលាយផ្នែកសិទ្ធិស្ត្រី
  • ជំនាញលើការចងក្រងឯកសារ សរសេររបាយការណ៍ និងធ្វើការវិភាគស្ថានភាពករណីជនរងគ្រោះ
  • ទំនាក់ទំនងមានប្រសិទ្ធិភាពជាមួយនគរបាល តុលាការ មេធាវី​ តំណាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល
  • ប្តេជ្ញាចិត្តធ្វើការងារដើម្បីលើកស្ទួយសិទ្ធិស្រ្តីប្រឆាំងការរើសអើងស្រ្តីភេទ
  • ស្មោះត្រង់អាចធ្វើការជាមួយក្រុមចំរុះជាតិសាសន៍ ដោយមិនចាំមានការត្រួតពិនិត្យច្រើនពីថ្នាក់លើ
  • ចេះនិយាយ និងសរសេរភាសាអង់គ្លេសបានល្អ
  • ចេះប្រើកុំព្យូទ័រលើកម្មវិធី Microsoft Words/Excel
  • មានបរិញ្ញាបត្រច្បាប់ ឬផ្នែកគ្រប់គ្រង ឬសញ្ញាបត្រមានតម្លៃប្រហាក់ប្រហែល

 
Application Information

បេក្ខនារី-ជនដែលមានសមត្ថភាពសូមផ្ញើប្រវត្តិរូប ឈ្មោះអ្នកធានា២នាក់ និងលិខិតចំណាប់អារម្មណ៍មកអង្គការលីកាដូ តាមអាសយ- ដ្ឋានផ្ទះលេខ១៦ ផ្លូវ៩៩ សង្កាត់បឹងត្របែក ខណ្ខចំការមន ឬតាមអ៊ីម៉ែល  សូមកុំផ្ញើឯកសារទាំងនេះ តាមម៉ាស៊ីនទូរសារ ឬហៅតាមទូរស័ព្ទ។

  • ផុតកំណត់ទទួលពាក្យ ២១ កញ្ញា ២០១២
  • បិទបញ្ជីចំរាញ់បេក្ខភាព ២៧ កញ្ញា ២០១២
 
Closing Date
21-Sep-2012
 
Contact Details

Address :

# 16, Street 99, Sangkat Boeung Trabek, Khan Chamcar Mon, Job details brought to you by the web site www.BongThom.comPhnom Penh

Name :

LICADHO OfficThis job originally taken from the Bong Thom dot Com web sitee

Email :


Website:

www.licadho-cambodia.org

Share
** Email job to me

Copyright © 2000 to 2013. Krawma Co.